Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ ជា​អធិបតី ក្នុង​ពិធី​ផ្ទេរ​សាលា​ពិការ​គ​ថ្លង់ អង្គការ​គ្រួសារ​ថ្មី មក​ក្រសួងអប់រំជាតិ​

spot_img

​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង សាលា​គ​ថ្លង់​ឱ្យ ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ​។ នៅក្នុង​ឱកាស​នេះដែរ សម្តេច​ទាំង​ទ្វេ នឹង​អញ្ជើញ​រៀបចំ​អាហារ ផ្តល់ជូន​កូនក្មួយ​សិស្សានុសិស្ស មកពី​សាលា​កុមារ​ពិការភ្នែក និង​គ ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ជាច្រើន​រយ​នាក់​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា សាលា​កុមារ ពិការភ្នែក និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ត្រូវបាន​បង្កើតឡើង ដំបូង​នៅ​ឆ្នាំ​១៩៩១ ដោយមាន​ឈ្មោះថា «​មជ្ឈមណ្ឌល​ជាតិ អប់រំ​ជនពិការភ្នែក និង​គ ថ្លង់​»​។ មជ្ឈមណ្ឌល​នេះ ក៏​ជា​កន្លែង​បណ្តុះបណ្តាល គ្រូបង្រៀន​ជនពិការភ្នែក និង​គ ថ្លង់ និង​សម្រាប់​ជាទី​តាំង​បោះ​ពុ​ម្ភ​ផ្សាយ ផលិត​សម្ភារៈ​សិក្សា របស់​ជនពិការភ្នែក និង​គ​ថ្លង់​ផងដែរ​។​

​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក និង​កុមា​រគ​ថ្លង់ បាន​ដំណើរការ និង​មានការ​អភិវឌ្ឍ​ជានិច្ច ដោយសារ​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ជាពិសេស​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែបាន​ផ្ដល់ជំនួយ ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ជាច្រើន រួមទាំង​ជំនួយ​មូលនិធិ ដល់​អង្គការ​គ្រួសារ​ថ្មី សម្រាប់​ដំណើរការ​កម្មវិធី​ជាច្រើន ជា​រៀង​រហូតមក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×