Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ញ្ជ្រ​ប​មេត្រីភាព​បរិស្ថាន ក្រោម​ប្រធានបទ រួមគ្នា​ដើម្បី​មេត្រីភាព​បរិស្ថាន ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​

spot_img

​ពោធិ៍សាត់ ៖ ក្រសួងបរិស្ថាន​រៀបចំ​កម្មវិធី​ប​ញ្ជ្រ​ប​មេត្រីភាព​បរិស្ថាន ក្រោម​ប្រធានបទ រួមគ្នា​ដើម្បី​មេត្រីភាព​បរិស្ថាន ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ។

លោកស្រី ងិន លី​ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា ព្រឹត្តិការណ៍​ដែល​បាន​រៀបចំឡើង​នាពេលនេះ គឺជា​ការចូលរួមចំណែក​ជំរុញ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ និង​ប​ញ្ច្រា​ប​ចំណេះដឹង​ក្នុងការ​ប្រតិបត្តិ​ល្អ​មេត្រីភាព​បរិស្ថាន សំដៅ​រួមចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ​និង​រស់នៅ​ប្រកបដោយ​ចីរភាព ។ លោកស្រី បាន​បន្ថែមថា គោលបំណង​សំខាន់ៗ​នៃ​កម្មវិធី​នេះ គឺ ៖

១ – ប​ញ្ជ្រ​ប​និង​លើកកម្ពស់​ការយល់ដឹង​មេត្រីភាព​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​។

២ – ជំរុញ​ទម្លាប់​ល្អ​ខាង​ប្រតិបត្តិ​ការណ៍​មេត្រីភាព​បរិស្ថាន ។

៣ – ជំរុញ​ការចូលរួម​ពី​សាធារណៈជន ( ទាំង​រូបវ័ន្ត​បុគ្គល និតិ​បុគ្គល សហគមន៍​មូលដ្ឋាន ) នៅក្នុង​សកម្មភាព​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ការប្រើប្រាស់​បច្ចេកវិទ្យា​ទ្រទ្រង់​បរិស្ថាន និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព ។

៤ – លើកទឹកចិត្ត​ដល់​រូបវ័ន្ត​បុគ្គល និង​និតិ​បុគ្គល​ក្នុងការ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន បានល្អ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តិ និង​ការវាយតម្លៃ​គុណវុឌ្ឍិ ។​

​លោក ចេង ឡៃ អភិបាលរង​ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ការងារ​សំខាន់​របស់​យើងទាំងអស់គ្នា គឺ​រួមគ្នា​ដើម្បី​មេត្រីភាព​បរិស្ថាន ក្នុងនោះ​ត្រូវ​ចេះ​ស្រលាញ់​បរិស្ថាន​ជុំវិញខ្លួន ហើយ​ចូលរួម​ទទួលខុសត្រូវ​លើ​បញ្ហា​បរិស្ថាន និង​ភាព​ស្និត​ស្នាល​ជាមួយ​ម​ជ្ឍ​ដ្ឋា​ន​នៃ​ការរស់នៅ​របស់​យើង​គ្រប់គ្នា ។ ជាមួយគ្នានេះ​គប្បី​យកចិត្តទុកដាក់​សំអាត និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ចូលរួម​ការពារ​ធន​ធាន​ធម្មជាតិ ដើម្បីឱ្យ​ការរស់នៅ​ប្រកបដោយ​សុខមាលភាព ។ បរិស្ថាន​ស្អាត​គឺជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​ក្នុង​សហគមន៍ មិនមែនជា​កាតព្វកិច្ច​របស់​បុគ្គ​ណា​ម្នាក់​ឡើយ ប៉ុន្តែ​វា​ជាការ​ចូលរួម​ទាំងអស់​គ្នា និង​ការទទួលខុសត្រូវ​រួម​របស់​យើងទាំងអស់គ្នា ។​

នៅក្នុង​ឱកាស​នោះ លោក សុខ គាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្មវិធី​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​ក្នុង​វិស័យ​បរិស្ថាន ហើយ​ប្រធានបទ​សំខាន់​ផ្តោតលើ​ពាក្យ​ថា មេត្រីភាព​បរិស្ថាន សំដៅ​ដល់​ក្តី​ស្រលាញ់ និង​ការ​រួមគ្នា​ទទួលខុសត្រូវ និង​ភាពស្និទ្ធស្នាល ជាមួយ​ម​ជ្ឍ​ដ្ឋា​ន​នៃ​ការរស់នៅ របស់​យើង​គ្រប់គ្នា​រួមមាន ៖ ធនធានធម្មជាតិ ជីវៈចម្រុះ និង​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​។​ល​។ លោក​បញ្ជាក់ថា ការលើកកម្ពស់​ការយ​ល់​ដឹង ស្តីពី​មេត្រីភាព​បរិស្ថាន តាមរយៈ​កម្មវិធី​បញ្ជ្រាប​មេត្រីភាព​បរិស្ថាន សកម្មភាព​បញ្ជ្រាប ចំណេះដឹង​បរិស្ថាន​ផ្សេងៗ តាមរយៈ​ការសម្តែង ខ្លឹមសារ​បទ​ចម្រៀង ការផ្សព្វផ្សាយ​វីដេអូ​ឯកសារ ទាំងអស់នេះ សុ​ទ្ឋ​តែ​ជា​ចំណុច​សំខាន់ សម្រាប់​ការយល់ដឹង និង​ការចូលរួម ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ទាំងអស់គ្នា គឺ​យើងទាំងអស់គ្នា រួមគ្នា​ដើម្បី​មេត្រីភាព​បរិស្ថាន ។​

សូមបញ្ជាក់ថា កម្មវិធី​ប​ញ្ជ្រ​ប​មេត្រីភាព​បរិស្ថាន ក្រោម​ប្រធានបទ រួមគ្នា​ដើម្បី​មេត្រីភាព​បរិស្ថាន នៅ​ខេត្តពោធិ៍សាត់ គឺមាន​កិច្ច​ចូលរួម​សហការ​ពី​សំណាក់​អាជ្ញាធរខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត នាយកដ្ឋាន​រង្វាន់ និង​លើកទឹកចិត្ត នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ក្រសួងបរិស្ថាន ជាពិសេស​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​អប្សរា ដោយ​ក្នុងនោះ មានការ​ប្រគំ​តន្ត្រី វីដេអូ​ផ្សព្វផ្សាយ​ពាក់​ព័​ន្ឋ​បរិស្ថាន កំប្លែង​ស្តីពី​ការណែនាំ​ពី​បរិស្ថាន ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×