Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ៩ នាក់ លេងល្បែងស៊ីសង ចាក់ភ្នាល់ បញ្ជល់មាន់ និងអាប៉ោង សមត្ថកិច្ច ចាប់ឃាត់ខ្លួន

spot_img

ភ្នំពេញ៖ អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណី អ្នកលេងល្បែង ស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ បញ្ជាល់មាន់ និងអាប៉ោង) ត្រូវបាន នគរបាលបង្រ្កាប និងចាប់ខ្លួន មនុស្សញៀនល្បែង និងវត្ថុតាង មួយចំនួន។

កើតហេតុ នៅថ្ងៃ អាទិត្យ ១៣រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១១និង១៥នាទី នៅចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ផ្លូវលំ ​​ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សមត្ថកិច្ច ឃាត់ខ្លួនអ្នកកាសែត​៤នាក់ ក្នុងចំណោមបក្ខពួក៩នាក់​ ។

​​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ និង កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានធ្វើការល្បាត ពួនស្ទាក់ក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ ចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ផ្លូវលំ ​​ភូមិ ឫស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (ចំណុចកើតហេតុ) ក៏ប្រទះឃើញ ជនសង្ស័យ ជាច្រើននាក់ កំពុងលេងល្បែង ស៊ីសង ខុសច្បាប់ (ចាក់ភ្នាល់ បញ្ជល់មាន់ និងអាប៉ោង) ឃើញដូចនោះ សមត្ថកិច្ចយើង បានចូលទៅឡោមព័ទ្ធចាប់ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៩ នាក់ និងវត្ថុតាងមួយចំនួន យកមកសាកសួរ នៅស្នាក់ការ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចាត់ការតាមច្បាប់ ចំណែក ជនសង្ស័យ មួយចំនួនទៀត (មិនស្គាល់អត្តសញ្ញាណ) រត់គេចខ្លួនបាត់ ។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ ត្រូវឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី ៕ ដោយ៖ កូឡាប

spot_img
×