Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាសម្ដែងឌី សូនីតា និងអាឡិចហ្សូរ៉ា កាន់តែស៊ិចស៊ី និងផ្អែមល្ហែម

spot_img

ភ្នំពេញ៖ តារាសម្តែង និងចម្រៀង​កញ្ញា ឌី សូនីតា បានបង្ហាញភាព ស្និទ្ធស្នាលជាថ្មី ជាមួយលោក អាឡិច ហ្សូរ៉ា ក្រោយពីពួកគេ បានផ្អាកសកម្មភាពរួមគ្នា មួយរយៈពេលខ្លី។ ការបង្ហាញសកម្មភាពរួមគ្នានេះក៏ ត្រូវបានធ្វើឡើងក្រោយពីពួកគេលេចដំណឹង ភាពល្អក់កករនឹងគ្នា និងក្រោយពីឌី សូនីតា ចាប់ដៃគូច្រៀងរួមគ្នា ជាមួយ តារាចម្រៀងថ្មី បូ តាំងហ៊ាង។


​កាលពីចុងសប្តាហ៍នេះ គេបានឃើញវត្តមាន តារាសម្តែងដែលយុវវ័យ ហៅពួកគាត់ថាជា Sis និង Bro ធ្វើដំណើរកម្សាន្តរួមគ្នា នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នាស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រៅពីដំណើរកម្សាន្តបែបលក្ខណៈគ្រួសារ ពួកគេក៏បានបង្ហាញ ពីភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំង ជាមួយនឹងឈុតហែលទឹកស៊ិចស៊ី គួរឲ្យចាប់អារម្មណ៍។ ការបង្ហាញភាពល្អូកល្អឺននេះ ធ្វើឡើងក្រោយពីលេចដំណឹងថា ពួកគេអាក់អន់ ស្រពន់ចិត្ត នឹងគ្នា ហើយសម្រេចចិត្តដើរផ្លូវរៀងខ្លួន ស្របពេលដែលអាឡិច ហ្សូរ៉ា ប្រកាស ដោយចំហរចំៗថា ទំនាក់ទំនងពួកគេ ត្រឹមតែជាមិត្តភ័ក្កិបងប្អូនប៉ុណ្ណោះ មិនមែនជាស្នេហាទេ។ ការប្រកាសនេះ ក៏ស្របពេលដែល ឌីសូនីតា ងាកទៅចាប់ដៃគូច្រៀងរួមគ្នា ជាមួយតារាចម្រៀង ស្រស់សង្ហា បូ តាំងហ៊ាង ក្នុងបទ”បើថ្ងៃមួយបងបាត់ការចងចាំ” នោះ។ ដំណឹង នៃការបែកបាក់គ្នានេះ បានធ្វើឲ្យអ្នកគាំទ្រពួកគេមានការភ្ញាក់ផ្អើល ជាខ្លាំង។ ទោះជាយ៉ាងណា ដំណឹងបែបបាក់នេះ ត្រូវបានជម្រះ ក្រោយពីពួកគេ បានបង្ហាញវត្តមានដើរកម្សាន្ត រួមគ្នាអបដោយរូបភាព ស្និទ្ធស្នាលខ្លាំងលើសដើម នៅតំបន់កម្សាន្តមួយ ។ ក្រៅពីការដើរកម្សាន្តពួកគេក៏បាន ថតឈុតស៊ិចស៊ីរួមគ្នា នៅអាងហែលទឹក នៃ Prince Manor Resort ការស្នាក់នៅ និងទទួលទានអាហារ យ៉ាងសប្បាយរីករាយ បែបលក្ខណៈគ្រួសារនៅទីនោះផងដែរ។
ទោះជាយ៉ាងណា គេនៅមិនទាន់អាច ស្វែងរកការបញ្ជាក់ណាមួយ ពីតារាប្រុសស្រី ល្បីឈ្មោះទាំងពីរ បាននៅឡើយទេ ប៉ុន្តែ ដំណើរកម្សាន្តរួមគ្នា និងលេចចេញរូបថតស៊ិចស៊ីជាច្រើនសន្លឹកនេះ បានធ្វើឲ្យអ្នកគាំទ្រពួកគេ សប្បាយចិត្តជាថ្មី ព្រោះតែការចាប់ដៃគូ សម្តែងកន្លងមក ក្នុងឈុតខ្លីៗ បានបង្កើតភាព សប្បាយរីករាយច្រើន សម្រាប់ទស្សនិកជន៕ដោយ៖កូឡាប

spot_img
×