Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញឲ្យនគរបាល ក្តាប់ព័ត៌មាន នៅក្នុងមូលដ្ឋាន​របស់ខ្លួន និងត្រូវពង្រឹង លើផ្នែកបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងវាយលុកនៅក្នុងបណ្តាញសង្គម

spot_img

តាកែវ៖ លោកឧត្តម​សេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានមានប្រសាសន៍ ជំរុញដល់ ស្នងការរង ទទួលផែនសន្តិសុខនិងនគរបាលទាំងអស់ ត្រូវតែចេះប្រើប្រព័ន្ធបច្ចេកវិទ្យា លើការតាមដាន ព័ត៌មាននានា នៅតាមបណ្តាញ សង្គមហ្វេសបុក ការទំនាក់ទំនង សារជាសំឡេង ផ្ញើជារូបភាព តាមប្រព័ន្ធ telegram និង WhatsApp ព្រោះប្រព័ន្ធបច្ចេកវិទ្យា នាពេលនេះ គឺជឿនលឿនបំផុត និងមានការប្រើប្រាស់ យ៉ាងទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក ដូច្នេះយើង មិនត្រូវធ្វេសប្រហែសឡើយ ក្នុងការគ្រប់គ្រង និងតាមដាន ក្នុងនាមយើង ជានគរបាល ត្រូវតាមឲ្យទាន់ ក្នុងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាមួយនេះ ដើម្បីងាយស្រួល ក្នុងការទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលកើតចេញ ពីប្រព័ន្ធបច្ចេកវិទ្យានេះ ឲ្យខានតែបាន ជាពិសេស ត្រូវតែឆ្លើយតប ឲ្យលឿន ចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងវាយលុកខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសបុក ។


លោកស្នងការនគរបាល ខេត្តតាកែវ លើកឡើងបែបនេះ ក្នុងពេលដែលលោក បានអញ្ជើញចូលរួម ក្នុងពិធីប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គម ប្រចាំខែមិថុនា ២០១៩ និងលើកទិសដៅ ការងារបន្ត នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩ ។
លោកស្នងការ បានមានប្រសាសន៍បន្តថា
ឆ្លងកាត់ការហាត់រៀន ពីការក្តាប់នៅព័ត៌មាន សន្តិសុខ នៅតាមមូលដ្ឋាន នគរបាលរបស់យើង ត្រូវមានការយល់ដឹង អំពីសកម្មភាព មួយចំនួន នៅជុំវិញខ្លួន ក្តាប់ព័ត៌មាន សន្តិសុខនានា អំពីគោលបំណង បែបណាខ្លះ របស់ជនអមិត្តមួយចំនួន ដែលកៀរគរគ្នា ធ្វើការប្រឆាំង នឹងរាជរដ្ឋាភិបាល ។ មួយវិញទៀត អធិការនគរបាល គ្រប់ស្រុក ក្រុង ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើជនបរទេស ដែលមកស្នាក់នៅ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវធ្វេសប្រហែសឡើយ ចំពោះជនបរទេស ដែលមកស្នាក់នៅ ទាំងមិនមានច្បាប់ ទម្លាប់ច្បាស់លាស់ ៕ ដោយ៖ តាកែវ

spot_img
×