Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ចាប់ផ្តើម ធ្វើការនេសាទ ត្រីបាឡែន ឡើងវិញ ទោះមានការរិះគន់ យ៉ាងខ្លាំង

spot_img

ប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ បានបន្តធ្វើការបរបាញ់ ត្រីបាឡែន ជាលក្ខណៈពាណិជ្ជកម្ម ឡើងវិញ ទោះបីជា មានការរិះគន់ ដ៏ខ្លាំង ពីប្រទេសជាច្រើន និងក្រុមការពារ បរិស្ថានក្តី។


ការចាប់ផ្តើម ការបរបាញ់នេះ កើតឡើង ក្រោយពេលជប៉ុន បានដកខ្លួនចេញ ពីគណៈកម្មាការត្រីបាឡែន អន្តរជាតិ។ ប្រទេស ដែលចូលចិត្ត បរិភោគត្រីនេះ បានធ្វើធ្វើយុទ្ធនាការ ដើម្បីបានបន្តការ នេសាទត្រីបាឡែន អស់រយៈពេល ៣០ឆ្នាំមកហើយ។

កាលពីខែកញ្ញា ឆ្នាំមុន កិច្ចប្រជុំប្រចាំឆ្នាំ របស់គណៈកម្មការត្រីបាឡែន អន្តរជាតិ បានបដិសេធសំណើរ
របស់ជប៉ុន ក្នុងការបន្តការនេសាទ ត្រីបាឡែនរបស់ខ្លួន។ ក្រោយមក ប្រទេសជប៉ុន បានប្រកាសដកខ្លួនចេញ ពីគណៈកម្មាការនោះ នៅខែធ្នូ។

នៅថ្ងៃនេះ គេសង្កេតឃើញ មានកប៉ាល់ជាច្រើនគ្រឿង បានចាប់ផ្តើមបរបាញ់ ត្រីបាឡែន នៅតំបន់ប៉ាស៊ីហ្វិច ខណៈដែលកប៉ាល់ ជាច្រើនទៀត គ្រោងនឹងចេញដំណើរ ទៅបរបាញ់ នៅតំបន់ក្បែរៗនោះ។

ជប៉ុនបញ្ជាក់ថា ខ្លួននឹងធ្វើការបរបាញ់ ត្រីបាឡែន តែនៅក្នុងដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ខ្លួនប៉ុណ្ណោះ ដោយធ្វើការបរបាញ់ ពូជត្រីបាឡែនណា ដែលមានចំនួនច្រើន ដូចជា ត្រីបាឡែនពូជ minke។ ប្រភព៖ Xinhua៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

spot_img
×