Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ក្នុង​ស្រុកអង្គរបុរី​ព្រួយបារម្ភខ្លាំង ខណៈជ្រូកងាប់​ជាបន្តបន្ទាប់ ហើយគ្មានពេទ្យសត្វ​ជំនាញ និងអាជ្ញាធរ​​ចុះមកពិនិត្យ

spot_img

តាកែវ៖ ក្រោយមានលិចឮដំណឹងថា មានឈ្មួញលួចនាំជ្រូក ពីប្រទេសវៀតណាម ចូលតាមច្រករបៀង ស្រុកអង្គរបុរី ឥឡូវនេះ ប្រជាពលរដ្ឋរស់នៅ ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ បានបង្ហោះសារ តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩នេះថា មានករណីជ្រូកងាប់ ជាបន្តបន្ទាប់ តែនៅមិនទាន់ ដឹងពីមូលហេតុអ្វីឡើយ ។


នេះបើតាមការឲ្យដឹងពីការ បង្ហោះសារ តាមបណ្តាញសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ Dou Ath និយាយថា ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩ ជ្រូកងាប់បន្តគ្នា ដឹករាល់ថ្ងៃ រកមូលហេតុពុំឃើញ ហើយអត់មានអាជ្ញាធរឬ បសុពេទ្យ អន្តរាគមន៍ទេ តើអាចឆ្លងមកដល់មនុស្សឬទេ? ។ ពាក់ព័ន្ធ ជាមួយនឹងករណីនេះដែរ សូមឲ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីបសុពេទ្យ ហៅពេទ្យសត្វ គួរតែចុះពិនិត្យជាបន្ទាន់ ចៀសវាង មានការឆ្លងរាលដាល ធ្វើឲ្យមានការខាតបង់ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ហើយឥឡូវនេះ ពួកគាត់កំពុង មានការព្រួយបារម្ភខ្លាំង លើការឆ្លងរាលដាលលឿន ពីសត្វទៅសត្វ និងមានការខ្លាចឆ្លង ពីសត្វមកមនុស្ស ៕ ដោយ៖ តាកែវ

spot_img
×