Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តកោះកុង ប្រទះឃើញ​សពបុរសវ័យចំណាស់ម្នាក់ អណ្តែត​ទឹកសមុទ្រ

spot_img

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីវេលាម៉ោង ៩ព្រឹក នៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៩នេះ អធិការដ្ឋាន​នគរបាល​ស្រុកមណ្ឌលសីមា បានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋ​រាយការណ៍មកថា បានឃើញ​សាកសពអណ្តែតទឹក មកទើរ​នៅចំណុចក្នុងព្រែក​ជើងគ្រក់ ស្ថិតក្នុងភូមិនា​ងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

មន្ត្រីនគរបាលបន្តថា ក្រោយទទួលបានព័ត៌មាន​ខាងលើនេះភ្លាម កម្លាំងជំនាញ​នគរបាល ក៏បានសហការ​ជាមួយក្រុមគ្រូពេទ្យ​ជំនាញ ចុះពិនិត្យសាកសព និងបានស្រា​វជ្រាវ ទៅលើភិ​នភាគ ទើបដឹងថា ជនរងគ្រោះមាន​ឈ្មោះ ហ៊ីម ជីន ហៅតា​បុក ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរ នេសាទ រស់នៅតែម្នាក់​ឯងក្នុងខ្ទម មានទីលំនៅភូ​មិនាងកុក ឃុំប៉ាក់​ខ្លង ស្រុកមណ្ឌ​លសីមា។

សមត្ថកិច្ចន​គរបាល បានឲ្យដឹងថា ក្រោយពីបាន​ធ្វើកោសល្យវិច័​យទៅលើសាកស​ពរួច កម្លាំងជំនាញ​នគរបាល និងក្រុមគ្រូពេទ្យខេត្ត​ កោះកុង បានសន្និដ្ឋា​នថា សាកសពស្លាប់ដោយ​សារខ្យល់គរ ហើយបានធ្លា​ក់ទឹកលង់ស្លាប់ ក្រោយចេ​ញពីផ្ទះទៅនេសាទម្នាក់ឯង កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

សមត្ថកិច្ចនគ​របាលខេត្ត​កោះកុង បានឲ្យដឹងថា បច្ចុ​ប្បន្ននេះ សាកសព​ជនរងគ្រោះ បានប្រគល់ទៅ​ឲ្យកូនចៅ របស់ស​ពជនរងគ្រោះ យកទៅធ្វើបុ​ណ្យតាមប្រ​ពៃណីជាតិ៕ ដោយ៖ ដែន សីមា

spot_img
×