Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួ​ងព័ត៌មាន បោះពាក្យសម្ដីទៅ កាសែត​មាតុភូមិថា អ្នកកាសែត​ទាំងអស់​ជាកូនចៅខ្ញុំ ចុះអ្នក​សរសេរ ជាក្រុម​តាមស៊ីផឹក​មែនឬទេ?

spot_img

ភ្នំពេញ៖ នគរបាលខណ្ឌមានជ័​យចុះបង្រ្កាបសង្វៀ​នជល់មាន់ និងវង់អាប៉ោ​ង ឃាត់ខ្លួនអ្នក​ញៀនល្បែង​៥នាក់ និងអ្នកកា​សែត ៤ នាក់។ ជាមួយក​រណីនេះ កាសែតមាតុភូមិ បានស​រសេរ នៅលើហ្វេសប៊ុក ដោយវាយប្រហារ ទៅលើលោ​កខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា កូនចៅ​លោក ខៀវ កាញ៉ារីទ្ធ ​៤នាក់ ត្រូវនគរ​បាលខ​ណ្ឌមានជ័យ ចាប់ខ្លួន ក្នុងប្រតិបត្តិការ ចុះបង្រ្កាបល្បែងជល់មាន់។ ជាការឆ្លើយ​តបបន្ទាន់ក្តៅ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នក​​កាសែត​ទាំង​អស់ ​សុទ្ធតែ​ជា​​កូន​​ចៅ​ខ្ញុំ​ ចុះអ្ន​ក​សរសេរ​នេះ​ ជា​ចៃ​​សង្គម​​ ឬ ជាក្រុមតាមផឹកតា​មស៊ី។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩ ហើយបានសរសេរ លើ​ហ្វេសប៊ុក ផ្លូវការ របស់លោកថា “ធ្វើកាសែត៤០​ ឆ្នាំ​ហើយ ​តែ​ឆ្ងល់​រឿង​នេះ​មួយ​ ។ បើថា​ អ្នក​កាសែត​​ទាំង​អស់​សុទ្ធតែ​​ជា​កូន​​ចៅ​ខ្ញុំ​ ចុះអ្ន​ក​សរសេ​រ​នេះ​ ជា​ចៃ​​សង្គម​ ? ជាក្រុម​​តាម​ផឹក​​តាម​ស៊ី ? កុំ​ថា​​ជា​អ្នក​កាសែត​​ ណា​ ! ព្រោះ​​បើ​ថា​​ អ្នក​​កាសែត​​សុទ្ធតែ​ជា​កូ​ន​ចៅ​​ខ្ញុំ​ ដដែ​ល​ !”។

សូមបញ្ជាក់ថា កាសែតមាតុភូមិ បានចុះផ្សា​យថា យ៉ាងហោចក៏​មានអ្នកកាសែតចំនួន​៤នាក់ ក្នុង ចំណោមអ្នក​ញៀនល្បែងស៊ី​សងចំនួន៩នាក់ ដែលត្រូវបាន នគ​របាលកងអន្តរាគម​ន៍នៃអធិ​ការដ្ឋាន ខណ្ឌមានជ័យចាប់​ ខ្លួនក្នុង​ប្រតិបត្តិការបង្រ្កាបសង្វៀន​ជល់មាន់​ដុះស្លែមួយក​ន្លែង នៅភូមិ​ឫស្សី ខណ្ឌមានជ័​យ កាលពីថ្ងៃទី ៣០ មិថុនា ២០១៩ ក្រោមបញ្ជា​ពីលោក ម៉េង វិមាន​តារ៉ា អធិការន​គរបាលខណ្ឌមានជ័យ ។ យោងតាមស​មត្ថកិច្ច បានឲ្យដឹងថា មានអ្នក កាសែតចំនួន​៤នាក់ ត្រូវបាន​ចាប់ឃាត់ខ្លួនភ្លាម ក្នុងរង្វង់ប្រតិបត្តិការ ទី១-ឈ្មោះ គឹម សាវីត ​អ្នកយ​កព័ត៌មានឲ្យ កាសែតអំ​ណាចខ្មែ​រ ។ ២- ឈ្មោះ គ្រ​ង់ រដ្ឋា និពន្ធ​នាយករ​ង កាសែត​សង្រ្គោះប្រជាព​លរដ្ឋខ្មែរ​អ្នកស្នេហាជា​តិ ។ ៣ – ឈ្មោះ ឈួន រ៉ាឈូ ​និពន្ធនាយ​ក គេហទំព័រ​ព័ត៌មាន​វរ:សែន​ជ័យ និង ជាជំនួយ​ការផ្ទាល់ចា​ងហ្វាងកិច្ច​ការព័ត៌មានរបស់​ អង្គ​ភាព កាសែ​ត រស្មី ៧មករា និង ទី៤ – ឈ្មោះ​ មោក យ៉េន កាសែត​ ពិភពថ្មី ។
ចំពោះករ​ណីអ្នកកាសែត​៤នាក់ ដែលមហាជន​ជាច្រើនបា​ន និយាយថា ជាកូនចៅរបស់លោក​ ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌​មានឥឡូវ ហាក់​ដូចជាប្រសេ​ចប្រសាចល្បី​កក្រើក ទូទាំងប្រទេ​ស ពីរឿង​ដែលត្រូវបានសមត្ថកិច្ចចា​ប់ខ្លួន និង ដាក់ពា​ក្យបណ្តឹងប្តឹងទៅតុលា​ការ សឹងគ្រប់ខេត្ត ។ បញ្ហានេះ គេមិន​ដឹងថា​ តើលោក ខៀវ កាញ៉ារីទ្ធ ជា ម៉ែ ឪ ឬ ​ជាអាណា​ព្យាបាលមាន​វិធានការ ឬ ដំណោះស្រាយបែបណា ចំពោះបុគ្គលមួយចំនួន ដែលកា​ន់កាតកា​សែត​ ចេញដោយក្រសួងព័​ត៌មាន ចុះហត្ថលេខា បោះត្រាដោយលោក ​ផុស សុវ​ណ្ណ អគ្គនាយក នៃ អគ្គនាយ​កដ្ឋាន ព័ត៌មាន និង សោត​ទស្សន៍ ឬ ក៏បើកដៃឲ្យសមត្ថ​កិច្ច បង្រ្កាប​បំបាក់ស្មារតី លើអ្នកកាសែតគ្រ​ប់ទីកន្លែង ជាបន្តបន្ទាប់ ទៅមុខទៀត ឬ យ៉ាងណា ?

ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាប ទីតាំងខាងលើ សមត្ថកិច្ច បានឃាត់ខ្លួន មនុស្សចំនួន​៩នាក់ ក្នុងមានអ្នកកាសែតចំ​នួន៤នាក់ មាន់ ជល់ចំនួន៣ក្បាល​ ម៉ូតូ៤គ្រឿង ព្រមទាំងវ​ត្ថុតាងផ្សេ​ងៗ បញ្ជូនខ្លួន ទៅសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ២ តែម្តង ។ បន្ទាប់ពីធ្វើ​ការសាកសួររួចហើយ ក្រុមអ្នក​ញៀនល្បែង​ ៥នាក់ ព្រមទាំងអ្នកកាសែត​ ចំនួន៤នាក់ រួមទាំង វត្ថុតាង ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួន ទៅអធិការដ្ឋានខណ្ឌមាន​ជ័យ ដើម្បីកសាងសំណុំរឿង បន្តបញ្ជូនទៅតុលាការ ៕ដោយ៖កូឡាប

spot_img
×