Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ស្ត្រីវៀតណាម២នាក់ ករណី​មុខសញ្ញា ជួញដូរគ្រឿងញៀន នៅក្រុង​បាវិត

spot_img

ខេត្តស្វាយរៀងៈ កាលពីវេលាម៉ោង ២០និង១០នាទី​យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាន​នគរបាលក្រុងបា​វិត សហការ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​បាវិត សហការ ជាមួយកម្លាំងជំនាញការិយាល័យ​ប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងវរសេនាតូច៦០៩ និង៦១១ បានធ្វើការស៊ើបអង្កេត ដោយប្រើវិធានញ៉ុះញ៉ង់ ឈានទៅបង្ក្រាបមុខសញ្ញា ជួញដូរគ្រឿងញៀន១លើក ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់។

សមត្ថកិច្ចបា​នឱ្យដឹងថា ជនសង្ស័យ ទី១/ឈ្មោះ វិន ធីឡាង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិវៀត​ណាម ស្រុក​កំណើតភូមិ​ធីវ៉ា ឃុំមីថាន់ ទីរួមខេត្ត​ឡុងសៀង​ ប្រទេស​វៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះ​ជូល ភូមិបាវិត​កណ្តាល សង្កាត់បាវិត ដកហូត​វត្ថុតាង ម៉្សៅក្រាមពណ៌ស​ថ្លា ( ប្រភេទមេតំហ្វេ​តាមីន) ចំនួន២កញ្ចប់ (ធំ១កញ្ចប់) ទម្ងន់២៧,២៣ក្រាម គិតទាំងសម្បកវេចខ្ចប់។ ទី២/ ឈ្មោះ រ័ត្ន ដែប ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មេរ៉ូលិ​ញកាស៊ីណូ រស់នៅភូមិបាវិតកណ្តាល​ សង្កាត់បាវិត ក្រុងបាវិត ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា​ ប្រភេទមេតំហ្វេតាមីន ចំនួន២២កញ្ចប់ធំ​ ទម្ងន់៤៥១,៩២ក្រាម គិតទាំងសម្បកវេចខ្ចប់។ សរុបវត្ថុតាង ដកហូតរួមមាន ម៉្សៅក្រាមពណ៌ស​ថ្លា ជាថ្នាំញៀន ប្រភេទមេតំហ្វេតា​មីនចំនួន​​ ២៣កញ្ចប់ (ធំ២២កញ្ចប់) ទម្ងន់៤៧៩,១៥ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងធ្វើការសាកសួរ ចាត់ការតាមនីតិវិធី៕ ដោយ៖ វ៉ៃកូ

spot_img
×