Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍន៍​បច្ចេក​វិទ្យា​ក្នុង​សកម្មភាព​ក​ម្ចា​ត់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

spot_img

​ភ្នំពេញ ​៖ ​ដេី​ម្បី​សម្រេច​ផែនការ​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​ក្នុង​សកម្មភាព​បោសសំអាត​គ្រាប់មីន​និង​សំណល់​ជាតិ​ពី​សង្គ្រាម​នៅ​កម្ពុជា អង្គភាព​សុី​ម៉ាក់​ផ្តោត​ការយកចិត្តទុកដាក់​លេី​គោលដៅ​សំខាន់បំផុត​ចំនួន​៣​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១​កក្កដា​នេះ​។​

​អង្គភាព​សុី​ម៉ាក់​ផ្តោត​ការយកចិត្តទុកដាក់​លេី​គោលដៅ​សំខាន់បំផុត​ចំនួន​៣ ៖

​គឺ ១. ការពង្រឹង​ធនធានមនុស្ស ២. ការពង្រឹង​នីតិវិធី​ប្រតិ​ប​តិ្ត​ការ និង​៣. ការពង្រឹង​បច្ចេកវិទ្យា (technologies)! គោលដៅ​ទាំង​៣​វា​មាន​ចំណង​ភ្ជាប់​ជាមួយគ្នា​។ លោក​បន្តថា ខ្ញុំ​សូម​លេី​ក​យក​គោលដៅ​ទី​៣​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​មក​ជំរាបជូន​៖ ដេី​ម្បី​សម្រេច​ថា​បច្ចេកវិទ្យា​ថ្មី​មួយ​អាច​បម្រើ​ប្រតិ​ប​តិ្ត​ការ​ក្នុង​សកម្មភាព​បោសសំអាត​មីន​បាន ត្រូវ​ឈរ​លើ​មូលដ្ឋាន​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម ​៖

១. ត​ត្រូវ​ប​ង្កេី​ត​បទដ្ឋាន​តម្រូវការ​ប្រតិ​ប​តិ្ត​ការ (standard operational requirements, SOR) ក្រុម​វិស្វករ អ្នកវិទ្យាសាស្ត្រ ត្រូវ​វាយតម្លៃ​យ៉ាង​លំអិត​និង​ម៉ត់ចត់​បំផុត​នូវ​កង្វល់​និង​តំរូវការ​របស់​អ្នកជំនាញ​សកម្មភាព​មីន​។ នេះ​ជា​ឯកសារ​គោល​ក្នុងការ​ប​ង្កេី​ត​គំនិត​ផ្តួច​ផ្តេី​ម​នៃ​ការ​ដំណេី​ការអភិវឌ្ឍន៍​ឬ​ប​ង្កេី​ត​បច្ចេកវិទ្យា​ថ្មី​។

២. ការ​ធ្វេី​តេស្ត​វាយ​តំលៃ សមត្ថភាព ប្រសិទ្ធភាព ភាព​ធន់ និង​សុ​វ​តិ្ថ​ភាព (performance, survivability, and safety tests)៖ បន្ទាប់ពី​មានការ​ឯកភាព​លេី​ SOR ហេី​យ​អ្នកវិទ្យាសាស្ត្រ ដំណេី​រ​ការផលិត​ឧបករណ៍​ជា​គំរូ ដេី​ម្បី​យកមក​ធ្វេី​តេស្ត​ដូច​រៀបរាប់​ខាង​លេី ដោយ​ត្រូវ​កែលំអរ​តាម​ការចាំបាច់ និង​តេស្ត​បន្ត​។ សូមបញ្ជាក់ថា ករណី​តេស្ត​នេះ​មាន​ច្រេី​ន​ស្ថានភាព​ដូចជា​តំបន់​ព្រៃ តំបន់​ទឹក​និង​ដី​ជ្រាយ តំបន់​ដី​ទួល​ភ្នំ គ្រាប់មីន​/​គ្រាប់ ធំ​តូច​ជំរៅ​រាក់​ជំរៅ​ជ្រៅ ដង់​សុី​តេ​តិច ច្រេី​ន ជា​ដេី​ម​។ ល​។ ….​។ ល​។ ព្រមទាំង​ត្រូវ​ឆ្លងកាត់​តេស្ត​ដី​យ៉ាង​ច្រេី​ន​ប្រភេទ​នៅ​កម្ពុជា​ដោយ​រួមទាំង​ដី​មាន​ល្បាយ​ថ្ម និង​សារធាតុ​រ៉ែ​ផងដែរ​។ សូមបញ្ជាក់ថា អង្គភាព​សុី​ម៉ាក់​មាន​កន្លែង​ធ្វេី​តេស្ត​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​កំចាត់មីន​នៅ​ខេត្តកំពង់ឆ្នាំង និង​នៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​មីន​នៅ​ខេត្តសៀមរាប ដែលជា​លាន​តេស្ត​បានរៀបចំ​និង​មានការ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​និង​ជប៉ុន អស់​ថវិកា​រាប់លាន​ដុល្លារ​។

៣. ប​ង្កេី​ត​បទដ្ឋាន​ប្រតិ​ប​តិ្ត​ការ (standards operational procedures, SOP)៖ ករណី​ឧបករណ៍​ទាំងឡាយណា បាន​ឆ្លងកាត់​ការ​ធ្វេី​តេស្ត​ជាប់ និង​យល់ថា​អាច​ឈានទៅ​ប្រេី​ប្រាស់​បំ​រេី​ប្រតិ​ប​តិ្ត​ការ​បាន​លុះត្រា​តែមាន​បទ​ដ្ឋាន​ប្រតិ​ប​តិ្ត​ការ​ប្រេី​ប្រាស់​ជាមុនសិន​។ ដូចនេះ​ដេី​ម្បី​ប​ង្កេី​ត​SOP គេ​ត្រូវយក​ឧបករណ៍​នោះ មក​ធ្វេី​សាកល្បង​ប្រេី​ប្រាស់​ក្នុង​ចំការមីន​/​គ្រាប់​សិប្ប​និមិត្ត​និង​ចំការមីន​/​គ្រាប់​ពិត ជាមុនសិន ដែល​ហៅថា​integration trials​។

​លោក​បាន​បន្ថែមទៀតថា អ្វីដែល​លេីក​ឡេី​ង​យ៉ាង​សង្ខេប​ខាង​លេី គឺមាន​អ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និង​វិស្វករ មកពី​សាកលវិទ្យាល័យ ក្រុមហ៊ុន និង​ស្ថាន​ប​ន័​រដ្ឋ​មក​គ្រប់ទិសទី​ក្នុង​ពិភពលោក រាប់​នៅ​កម្ពុជា និង​មកពី​សហរដ្ឋអាមេរិក កាណាដា អាលឺម៉ង់ អុី​តា​លី អូស្ត្រាលី អង្គការ​NASA EU និង​ជប៉ុន បាន​សហការ​ជាមួយ​អង្គភាព​សុី​ម៉ាក់​ជា​ហូរហែរ​ផលិត​បាន​ឧ​បករ​ណ័​បោសសំអាត​មីន​ប្រកបដោយ​ជោគជ័យ និង​បាន​លក់​លេី​ទីផ្សារ​ពិភពលោក​។ ដូចជា​គ្រឿងចក្រ​កំទេច​មីន​ដែល​ផលិត​តាម​បច្ចេកទេស​របស់​កម្ពុជា​ហេី​យ​កំពុង​ប្រេី​ប្រាស់​នៅ​ឡាវ វៀតណាម អាហ្គានីស្ថាន កូ​ឡំ​ប៊ី បណ្តា​ប្រទេស​នៅ​អា​ហ្វិ​ក​ជា​ដេី​ម​។​

​លោក​ហេង រតនា បាន​មានប្រសាសន៍ថា គិត​មកដល់​បច្ចុប្បន្ន​ជាង​២៥​ឆ្នាំ​នៃ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​របស់​អង្គភាព​សុី​ម៉ាក់​ជាមួយ​ដៃគូ​ជា​អ្នកវិទ្យាសាស្ត្រ តារាវិទូ វិស្វករ​អ្នកជំនាញ​មនុស្ស​យន្ត​ជប៉ុន អា​លឺ្ល​ម៉​ង់ និង​អាមេរិក គឺ​គ្មាន​ឧបករណ៍​អ្វី​មក​ជំនួស​អ្នកជំនាញ​ដោះមីន​បាន​ឡេី​យ​។ រាប់ទាំង​គ្រឿងចក្រ​ធុន​ធ្ងន់ ធុន​ស្រាល ឧបករណ៍​រាវ​មីន សត្វ​ហិតក្លិន មនុស្ស​យន្ត គ្រឿងយន្ត​ស្កែ​ន​រូបភាព​ក្រោម​ដី ក្នុង​ទឹក​។​

អង្គភាព​សុី​ម៉ាក់ ស្វាគមន​ន៍​និង​រីករាយ​សហការ​ក្នុង​តេស្ត​ដេី​ម្បី​វាយតម្លៃ​សមត្ថភាព​ជាក់ស្តែង​នៃ​គ្រឿងចក្រ​ឬ​គ្រឿងយន្ត មនុស្ស​យន្ត ឧបករណ៍​រ៉ាវ​មីន​ជា​ដេី​ម ៕​ ដោយ​៖​កូ​ឡាប​

spot_img
×