Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ថៃ​មាន​ជើងហោះហើរ​ត្រង់ ក្នុង​មួយ​សប្តាហ៍​ហោះ​ ៤ ​ថ្ងៃ ឆ្ពោះ​មកកាន់​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​បំរើកា​រងារ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ខេត្ត​ព្រះសីហនុ មាន​ជើងហោះហើរ​ត្រង់ ចេញពី​ប្រទេស​ថៃ ឆ្ពោះ​មកកាន់​អាកាសយា​ដ្ឋា​ន​អន្តរជាតិ​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ជា​ផ្លូវការ​ហើយ ​។​

​មន្ត្រី​ដដែល​បន្តថា ការហោះហើរ​ជា​លើកដំបូង បាន​ចុះចត​ដោយ​សុវត្ថិភាព នៅ​ម៉ោង ៣ និង ២០​នាទី រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ ២០១៩​នេះ ​។​

​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ជើងហោះហើរ​ជា​លើកដំបូង​នេះ យន្តហោះ​ក្រុមហ៊ុន​ទេសចរណ៍​ថៃ បាន​ដឹក​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១៨០​នាក់ ពី​ប្រទេស​ថៃ ចូលមក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​

​ព្រម​ជាមួយគ្នានេះ ក៏មាន​ភ្ញៀវ​ទិញ​សំបុត្រ​ជិះ​យន្តហោះ ចេញពី​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ ហោះ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ​វិញ​មាន​ចំនួន​១៧០​នាក់​ផងដែរ​។

​តាម​មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍ បញ្ជាក់ថា ក្នុង​១​សប្តាហ៍​មានការ​ហោះហើរ​ត្រង់​ចេញពី​ប្រទេស​ថៃ ឆ្ពោះ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅកាន់​ប្រទេស​ថៃ​ចំនួន​៤​ថ្ងៃ គឺ​ថ្ងៃ ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ​៕ ដែន សីមា​

spot_img
×