Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ចូលជួប​គួរសម​ជាមួយ អភិបាលខេត្ត​ព្រះសីហនុ​ទើប​ទទួល​តំណែង​ថ្មី​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមាសភាព​ក្បាលម៉ាស៊ីន​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដឹកនាំ ដោយ លោក​ឧកញ៉ា វណ្ណ សុខ​ហេង បាន​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​ទទួល​ដំណែង​ថ្មី នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​។​

​នាឱកាស​នោះ លោក គួច ចំរើន ក្រៅពី​បាន​ស្វាគមន៍​សមាសភាព​ថ្នាក់ដឹកនាំ សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដែល​បានមក​សួរសុខទុក្ខ និង​អបអរសាទរ​រូបលោក ដែល​បានមក​ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។

លោក គួច ចំរើន ក៏បាន​លើកឡើង​ពី​ផែនការ​ដឹកនាំ​ជា​អទិភាព របស់លោក ដែល​ត្រៀម​រៀបចំ​ដោះស្រាយ​ឆាប់ៗ នៅក្នុង​មូលដ្ឋាន​ក្រុង​-​ខេត្ត​ព្រះសីហនុ​មានដូចជា​៖ ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និង​បរិស្ថាន​ជាដើម ជូន​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ឲ្យ​បានដឹង និង​ស្នើ​ឲ្យ​ចូលរួម​គាំទ្រ​ផងដែរ​។​

​ត្រង់ចំណុច​នេះ លោក គួច ចំរើន បញ្ជាក់ថា ជា​ជំហាន​ដំបូង​រូបលោក​ក្នុងនាម​រដ្ឋបាលខេត្ត នឹង​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់​រួមមាន​៖

​ទី​១- ចុះ​វាស់​ប្រវែង​លូ​

​ទី​២- វាយតម្លៃ នៃ​ការសាងសង់​

​ទី​៣- សិក្សា​ប្រើ​រយៈពេល នៃ​ការសាងសង់ និង​ទី​៤- ដាក់​ឲ្យ​មានការ​វិនិយោគ​ប្រព័ន្ធ​លូទឹកកខ្វក់ និង​លូទឹក​ភ្លៀង​..​។​

​លោក គួច ចំរើន ឲ្យ​ដឹង​ដូច្នេះ រួច​បន្ថែមថា រឿង​មួយទៀត រូបលោក ក្នុងនាម​រដ្ឋបាលខេត្ត ក៏មាន​គំរោង​សាងសង់​ផ្លូវ​មួយ​ខ្សែ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មា​នទី​រាំង​ក្នុង​ឃុំ​រាម ឆ្លងកាត់​តាមផ្លូវ​ឆ្ពោះទៅ​វត្ត​អូរត្រេះ បន្ត​ចូលមក​មូលដ្ឋាន​ក្រុងព្រះសីហនុ ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ និង​ឈានទៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវជាតិ​លេខ​៤​។​

​បន្ថែម​លើ​នេះ លោក គួច ចំរើន បញ្ជាក់ថា នៅ​ថ្ងៃ​ខាងលើនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏មាន​គម្រោង​បង្វែរ​ឲ្យ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ឬ​ឡាន​ដឹកទំនិញ​ធំៗ​មាន រថយន្ត​កុងតឺន័រ និង​រថយន្ត​ដឹកទំនិញ​ធ្ងន់ៗ​ជាដើម ឱ្យ​បើកបរ​តាមផ្លូវ ស្ថិតក្នុង​ភូមិសាស្ដ្រ ទឹកដី​ស្រុក​ស្ទឹងហាវ​ជំនួស​វិញ ដើម្បី​បញ្ចៀស​ចរាចរណ៍​កកស្ទះ​ជា​រៀងរាល់​ថ្ងៃនេះ ឲ្យ​បាន​ប្រសើរ​ឡើងវិញ​។​

​ឆ្លៀតឱកាស​នោះដែរ លោក គួច ចំរើន ក៏បាន​ស្នើ​ឲ្យ​សភាពាណិជ្ជកម្ម ខេត្ត ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ពន្យល់​ណែនាំ​ដល់​អ្នកវិនិយោគទុន ឬ​វិស័យ​ដឹកជញ្ជូន​ក្រុមហ៊ុន​ឯកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ទាំងអស់ ដែល​ចូលមក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​យល់ច្បាស់​អំពី​ច្បាប់ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ដល់​អ្នកវិនិយោគទុន​នានា ជាពិសេស​អ្នកវិនិយោគទុន​មកពី​ក្រៅប្រទេស មាន​ភាពងាយស្រួល​ក្នុងការ​ប្រកប​អាជីវកម្ម លើ​ជំនួញ​ជួញដូរ របស់​ពួកគេ​៕ ដោយ ៖ ដែន សីមា​

spot_img
×