Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​ជល​ផល ក្នុងភូមិ​សាស្ត្រ​ភូមិ​មាត់​ខ្លា និង​ដុតបំផ្លាញ​សាច់​មង​រ៉ាវ​

spot_img

​សៀមរាប ​៖ កម្លាំងចម្រុះ​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​ជល​ផល ដោយ​រឹបអូស និង​ដុតបំផ្លាញ​សាច់​មង​រ៉ាវ ប្រវែង​១១ ០០០​ម៉ែត្រ ចំរឹង​៦៨០០​ដើម និង​ក្បាល​បរ ១៥ ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ ដោយយោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់ លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត កម្លាំងចម្រុះ​រួមមាន លោក នាយករង​រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ និង​អ្នកពាក់ព័ន្ធ បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ក្នុងភូមិ​សាស្ត្រ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ​។​

​លទ្ធផល​នៃ​ការបើក​យុទ្ធនាការ​នា​ព្រឹក​នេះ សមត្ថកិច្ច បាន​រឹបអូស និង​ដុតបំផ្លាញ​នូវ​ ៖

១. សាច់​មង​រ៉ាវ ប្រវែង​ប្រមាណ ១១ ០០០​ម៉ែត្រ​

២. បង្គោល​ចំរឹង ចំនួន ៦៨០០​ដើម​

៣. ក្បាល​បរ ចំនួន ១៥​ក្បាល​បរ​

​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​កំលាំង​ជំនាញ​ពាក់ព័ន្ធ​រៀបចំ​ផែនការ​ចុះបង្ក្រាប​បទល្មើស​ជលផល​ជាប់​ជាប្រចាំ​និង​ណែនាំ​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការអប់រំ​និង​ការណែនាំ ដល់​ប្រជាពលរដ្ឋ​មិនអោយ​នេសាទ​ល្មើសច្បាប់​កំណត់​ក្នុង​រដូវ​បិទ​នេសាទ​។​

​សូមបញ្ជាក់ថា រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានប្រកាស​អំពី​រដូវ​បិទ​នេសាទ​សម្រាប់​ឆ្នាំ​២០១៩​នេះ គឺ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១​ខែមិថុនា រហូតដល់​ថ្ងៃទី​៣០​ខែកញ្ញា​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×