Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ​៖​ នាយទាហាន​ដែល​នឹង​បន្តវេន​ទទួលខុសត្រូវ​ការពារ​រ​ជាតិ​និង​ត្រូវ​ស្មោះត្រង់ លះបង់​ដាច់ខាត​ជូន​ជាតិ​

spot_img

​ខេត្ត​ស្ទឹងត្រែង​៖ លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​បាន​ថ្លែងថា​៖”​ពេល​នេះ​ប្អូនៗ​ជា​ផ្នែក​មួយ នៃ​កងយោធពល​ខេមរភូមិន្ទ ប្អូនៗ​ត្រូវបាន​ទទួល​ការហ្វឹកហ្វឺន ដើម្បី​ក្លាយជា​យោធិន ដែល​មាន​កាយសម្បទា​រឹងមាំ មាន​សមត្ថភាព មាន​ឆន្ទៈ​ដើម្បី​បម្រើ អង្គភាព និង​វិវត្ត​ក្លាយ​ជា​នាយទាហាន នាពេល​អនាគត ដែល​នឹង​បន្ត​វេន​ទទួលខុសត្រូវ​ការពារ​រ​ជាតិ​របស់​យើង​និង​ត្រូវ​ស្មោះត្រង់ និង​លះបង់​ដាច់ខាត​ជូន​ជាតិ “​។​

​គិត​មកដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នេះ គឺ ប្រទេស​កម្ពុជា បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​មាន​រយៈពេល​១៩​ឆ្នាំ​ហើយ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។ នេះ​ជា​ការលើកឡើង​បែប​លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក​នៃ​កង​យោពល​ខេមរភូមិន្ទ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ពលទាហាន​បំពេញ ក្រប​ខណ្ឌ​យោធភូមិភាគ​ទី​១​កងទ័ពជើងគោក​ក្នុង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​៖​មកដល់​ថ្ងៃនេះ មាន​រយៈពេល​១៩​ឆ្នាំ​គត់ ដែល​យើង​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ដែល​បាន​រំលាយ​ចោល​ទាំងស្រុង នៅ​អង្គការ​ចាត់តាំង​របស់​ខ្មែរក្រហម និង​បាន​នាំមក​នូវ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​លោក​បានឲ្យដឹងថា ការជ្រើសរើស​ពលទាហាន សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៣៨៥០​នាក់ ដោយឡែក​សិក្ខាកាម​ចំនួន​៥០០​នាក់ ដែល​បើក​វគ្គ​ហ្វឹកហ្វឺន​ថ្ងៃនេះ គឺ​ដើម្បី​បំពេញ ឲ្យ​កងពលតូច​អន្តរាគម​ន៍ លេខ​១២៨ ប្រចាំ​ទិស​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឹងត្រែង ដែល​ទើបបាន​បង្កើត​ថ្មី​។​
​។​លោក​ថា​៖​សូម​ឱ្យ​បន្ត​ភារកិច្ច​ការពារ​ជាតិ ថែរក្សា​សុខសន្តិភាព ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ជំនាន់​ថ្នាក់ដឹកនាំ​របស់​យើង បាន​ខិតខំ​តស៊ូ​លះបង់ ឆ្លងកាត់​ឧបសគ្គ​ប្រឈម នឹង​គ្រោះថ្នាក់ រាប់ពាន់​ជំពូក ពលី​រាប់ម៉ឺន រាប់សែន​នាក់ ដើម្បី​សន្តិភាព​ជូន​ប្រទេស​យើង បាន​ដល់​ថ្ងៃនេះ​។​

មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ប្រាប់​ដល់​សិក្ខាកាម​ទាំងអស់ ចំនួន​៥​ចំណុច​រួមមាន​៖​ទី​១៖ សូម​តាំងចិត្ត​ឲ្យបាន​រឹងមាំ និង​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​ទី​២៖ ត្រូវ​គោរព​បទបញ្ជា​ផ្ទៃក្នុង គោរព​វិន័យ និង​លក្ខន្តិក​កងយោធពល​ខេមរភូមិន្ទ​ឲ្យបាន​ខ្ជាប់ខ្ជួ​នទី​៣៖ ត្រូវ​រក្សា​ឲ្យបាន​នូវ​សុជីវធ​ម៌​សិលធម៌ និង​សេចក្តីថ្លៃថ្នូរ​ក្នុងនាម កងយោធពល​ខេមរភូមិន្ទ ដែល​ប្រកបដោយ​កិត្តិយស និង​សាក​សមជា​យោធិន​គំរូ​ទី​៤៖ ត្រូវ​ម៉ឺងម៉ាត់​ក្នុង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន និង​អនុវត្តន៍​ឲ្យបាន​ដាច់ខាត ដែល​យោធា​ចារ្យ​បាន​ណែនាំ​ទី​៥៖ ត្រូវ​ស្មោះត្រង់ និង​លះបង់​ដាច់ខាត​ជូន​ជាតិ សា​នា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល ស្របច្បាប់ និង​ការពារ​ឲ្យបាន​នូវ​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×