Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមរយៈ​បក្ស​ខ្មែរ​ក្រោក​៖ រដ្ឋាភិបាល​ដាក់​វិធានការ តប​តាម​បណ្ដឹង ពលរដ្ឋ​ប្ដឹង​លោក ញឹក ប៊ុនឆៃ ពាក់ព័ន្ធ​នឹង​ភាពមិន​ប្រក្រតី​នៃ​ការលក់​ដី ​៣​ កន្លែង​

spot_img

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ឯកភាព​ប្រគល់ជូន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ពិនិត្យ​ដោះស្រាយ និង​ចាត់ចែង​អនុវត្ត តប​តាម​ពាក្យបណ្ដឹង​របស់​ពលរ​ដ្ឋ ប្ដឹង​លោក​ញឹក ប៊ុនឆៃ ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការលក់​ដី​៣​កន្លែង​ស្ថិតនៅ​ឃុំ​និមិត្ត ឃុំ​ប៉ោយប៉ែត និង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈ​ការស្រាវជ្រាវ​របស់លោក​វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ។​

​យោងតាម​ឯកសារ​ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី​លេខ​៖៨៩១ សជណ បណ្ឌិតសភា​ចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ដល់​ឯកឧត្តម ជា​សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ឲ្យ​ពិនិត្យ និង​ដោះស្រាយ​ករណី​ខាងលើនេះ​ជូន​ពលរដ្ឋ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×