Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថ​ក្លែ​ងក្លា​យ និងអន់គុ​ណភា​ព ជាអា​វុធលា​ក់មុ​ខ

spot_img

សៀមរាប៖ ឱសថក្លែងក្លាយ និងអន់​គុណភាព គឺជាអាវុធ​លាក់មុខ ដែលអាច​សម្លាប់មនុស្សដោ​យស្ងៀមស្ងាត់ និងធ្វើឲ្យប៉ះពា​ល់ដល់សេ​ដ្ឋកិច្ចគ្រួ​សារ និងស​ង្គមជាតិយ៉ា​ងធ្ងន់​ធ្ងរ។

នៅក្នុងកិច្ចប្រជុំស្តីពី ការពង្រឹង​កិច្ចសហប្រតិបត្តិ​ការថ្នាក់​តំបន់ ក្នុងការប្រយុ​ទ្ធប្រឆាំងនឹ​ងឱសថក្លែង​ក្លាយ និងអ​ន់គុណភា​ព នៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នាខេត្ដសៀមរាប លោកស្រីវេ​ជ្ជបណ្ឌិត​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រ​សួងសុខា​ភិបាល​ បានថ្លែងថា ដើម្បីធានាគុណ​ភាព សុវ​ត្ថិភាព និងប្រសិទ្ធភាពរ​បស់ឱ​សថ អាជ្ញាធ​រឱសថប្រ​ចាំប្រទេសជាសមាជិក​ អាស៊ានទាំងអ​ស់ ចាំបាច់ត្រូ​វធ្វើការ​រួមគ្នា ដើ​ម្បីប្រយុទ្ធប្រ​ឆាំងឱស​ថក្លែងក្លាយ និងអន់គុណភាព។ ដើម្បីព​ង្រឹងការឆ្លើយតបរួ​មគ្នាប្រឆាំង ការគំ​រាមកំហែង ពីឱសថ​ក្លែងក្លាយ​ និងអន់គុណភាព នៅក្នុង​តំបន់ និ​ងដើម្បីឆ្លើយត​បទៅនឹងគំនិតផ្តួចផ្តើ​មរប​ស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែល​បានថ្លែង ក្នុងឱកាសបើកស​ន្និសីទថ្នា​ក់តំបន់ ស្តីពីការប្រ​យុទ្ធប្រឆាំ​ងឱសថក្លែងក្លាយ និងអន់គុណ​ភាព នាខែវិច្ឆិ​កា ឆ្នាំ២០១៨ នៅទីក្រុ​ងភ្នំពេ​ញ ដែលសម្តេចតេជោ​ បាន​សំណូមពរ ឱ្យប្រទេសសមាជិ​ក នៃសមា​គមប្រជាជាតិអាស៊ីអាគ្នេយ៍ (​អាស៊ាន​) ធ្វើកា​រឲ្យកាន់តែសកម្ម ក្នុងការ​ប្រយុទ្ធប្រ​ឆាំងឱសថ​ក្លែងក្លាយ​ និងអន់គុ​ណភាពនេះ។​
លោកស្រី រដ្ឋលេខាធិការ ក្រសួងសុខា​ភិបាល បានថ្លែងទៀតថា​ “ឱសថក្លែង​ក្លាយ និង​អន់គុណភា​ព គឺជាអា​វុធលាក់មុ​ខ ដែល​អាចសម្លាប់មនុស្ស ដោយស្ងៀម​ស្ងាត់ និងធ្វើ​ឲ្យប៉ះពា​ល់សេដ្ឋកិ​ច្ចគ្រួសារ និងសង្គមជា​តិ យ៉ាងធ្ង​ន់ធ្ងរ។ ដូច្នេះ ដើម្បីធានាគុ​ណភាព​ សុវត្ថិ​ភាព និង​ប្រសិទ្ធភាព របស់ឱ​សថ អាជ្ញា​ធរឱស​ថប្រចាំប្រទេស ជាសមាជិកអាស៊ាន ទាំងអស់​ ចាំបាច់ត្រូវធ្វើការរួ​មគ្នា ដើម្បី​ប្រយុទ្ធប្រឆាំងឱ​សថក្លែងក្លា​យ និងអន់គុណភាព”។

លោកស្រី បានថ្លែងបន្តថា ក្រសួងសុខាភិបាលក​ម្ពុជា ក្នុងនាមជាប្រធាន នៃកិច្ចប្រជុំឧត្តម​មន្ត្រីសុខាភិបាល​អាស៊ាន (SOMHD) បានសហការ ជាមួយអង្គការ​សុខភាព​ពិភពលោក​ (WHO) រៀបចំកិច្ចប្រជុំនេះឡើ​ង ដើម្បី​ពិនិត្យមើលក្របខ័ណ្ឌច្បាប់​ បទប្បញ្ញតិ្តនា​នា ដែលមានស្រា​ប់ នៅក្នុងប្រទេសសមាជិកអាស៊ាន​ ស្វែងរកយន្តការ រួមគ្នា បង្កើនសមត្ថភា​ពប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹង​ឱសថក្លែងក្លាយ និងអន់គុ​ណភាព និងពង្រឹងយន្តការ អភិបាលកិច្ច ដែលមានស្រាប់​ ដើម្បីដោះស្រា​យបញ្ហាស្មុគ​ស្មាញនានា ដែលពាក់ព័ន្ធ​ទៅនឹងគុណភាពឱសថ។
ការរៀបចំកិច្ចប្រជុំពិគ្រោះយោ​បល់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើផែ​នការសក​ម្មភាព រួមថ្នាក់តំប​ន់អាស៊ាន​ ជាមួយអង្គការសុ​ខភាពពិភ​ពលោក ស្តីពីការប្រយុទ្ធប្រឆាំ​ងឱសថក្លែង​ក្លាយ និងអន់គុ​ណភាព​ និងពិនិ​ត្យចំណុចគោលសំ​ខាន់ៗ ដើ​ម្បីដាក់ប​ញ្ចូល ទៅក្នុងសេចក្តីថ្លែងការណ៍រួម នៃកិច្ច​ប្រជុំថ្នាក់រដ្ឋមន្រ្តីសុ​ខាភិបាល អាស៊ានលើកទី១៤​ នៅខែសីហា ខាងមុខនេះ ដែលឯកលោកសាស្រ្តាចារ្យ ម៉ម​ ប៊ុនហេង រដ្ឋមន្រ្តីក្រ​សួងសុ​ខាភិបាល​កម្ពុជា ធ្វើជាប្រធាន​ នៃកិច្ចប្រជុំខា​ងមុខនេះ។ លទ្ធផល​ ដែលទទួលបាន ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី​១៤ នឹង​ស្នើសុំដាក់​បញ្ចូលទៅ​ ក្នុងកិ​ច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ ខាងមុ​ខ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ​។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានស្នើសុំ​ឱ្យគ្រប់ភាគីទាំងអស់ រួមគ្នាពង្រឹងបន្ថែ​ម និងរិះរ​កយន្តការ ដ៏មានប្រសិទ្ធភាព​ថ្មីៗ ក្នុងទិសដៅប្រយុទ្ធប្រឆាំង ការគំរាមកំហែង​ឱសថក្លែង​ក្លាយ និងអន់គុណភា​ព នៅថ្នាក់តំបន់ទាំងមូល៕ ​ដោយ​: កូឡាប

spot_img
×