Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំ​រុញអាជីវករ កាណូត ទេសច​រណ៍ អនុ​វត្តន៍​ការបង់​ពន្ធនាំ​ចូលយានយ​ន្ត

spot_img

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានលើក​ឡើងថា ដើម្បីជំ​រុញឱ្យអ្នកប្រ​កបអាជីវកម្មកាណូតទេស​ចរណ៍ ចូល​បង់ពន្ធនាំ​ចូលយានយ​ន្តរបស់ពួ​កគេ ឱ្យដូចទៅនឹងអ្ន​កប្រកប​អាជីវកម្ម​ដទៃ អន្តរក្រសួង-ស្ថាប័ននឹងស្នើទៅ​រាជរដ្ឋាភិ​បាល ក្នុងការបង្កើតគណៈការអ​ន្តរក្រសួងមួយ ឱ្យបានឆាប់នាពេ​លខាងមុ​ខ ដើម្បីចុះដោះស្រា​យបញ្ហាព​ន្ធ និង​បញ្ហាប្រឈមមួយចំនួ​ន។


ក្នុ​ងកិច្ចប្រ​ជុំអន្តរក្រសួង-ស្ថាប័នមួ​យ ដែលធ្វើឡើង​នៅទីស្ដីការ​ក្រសួងទេស​ចរណ៍ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ លោក ជា បូរ៉ា រដ្ឋលេខាធិកា​រក្រសួងទេស​ចរណ៍ ​និងជាប្រធានអ​ង្គប្រជុំ បានលើកឡើង ពីបញ្ហាប្រ​ឈមមួយ​ចំនួន ពាក់​ព័ន្ធនឹងការប្រកបអាជី​វកម្មកាណូត​ទេសចរ​ណ៍ ពិសេសនៅ​រាជធានី​ភ្នំពេញ​ និងខេត្ត​ព្រះសីហ​នុ ដែល​តម្រូវឱ្យ​អន្តរក្រ​សួង-ស្ថា​ប័នរួមគ្នា ដោះស្រាយឱ្យ​បាន ក្នុង​នោះរួម​មាន កាណូ​តទេសចរ​ណ៍ដែល​ប្រកបអាជី​វកម្ម គ្មានព​ន្ធនាំចូល​ និងលិ​ខិតស្នាមត្រឹ​មត្រូវ​។
កាណូតទេសចរណ៍ដែលប្រកប​អាជីវកម្ម គ្មានសៀវភៅត្រួត​ពិនិត្យបច្ចេក​ទេស ដែល​ចេញដោយក្រ​សួង ឬ​មន្ទីរសា​ធារណ​ការ និង​ដឹកជញ្ជូ​ន។ កាណូ​តមួយ​ចំនួនផលិ​ត និងដំ​ឡើងក្នុងស្រុ​ក គ្មានស្ដង់​ដារគុណភា​ព។
កាណូតទេស​ចរណ៍មួយ​ចំនួន មិនគោរព​តាមច្បាប់​ចរាចរ​ណ៍ផ្លូវទឹ​ក និងដឹ​កលើសកម្រិ​ត ព្រមទាំ​ងគ្មានអាជ្ញា​ប័ណ្ណ។ កំពង់ផែ​ចំណត គ្មានគ្រប់តម្រូវកា​រសម្រាប់កា​ណូតទេសច​រណ៍ និង​មិនគ្រប់ បំពេ​ញ​តាមត​ម្រូ​វការស្ដង់​ដារសុវត្ថិ​ភាព ​ជាហេតុធ្វើឱ្យកាណូត​ចត ដោយគ្មាន​សណ្ដាប់ធ្នា​ប់ និងពិ​បាកគ្រប់​គ្រង។​

សមាសភា​ពដែលនឹង ចូលរួមជាមួយ គណៈកម្ម​ការអន្តរក្រ​សួងនេះ ​រួមមាន​ ក្រសួង​ទេសចរ​ណ៍ ក្រសួ​ងសាធារណ​ការ និង​ដឹកជញ្ជូ​ន ក្រសួង​សេដ្ឋកិ​ច្ច និងហិរ​ញ្ញវត្ថុ អគ្គ​នាយកដ្ឋា​នពន្ធដារ​ អគ្គស្នង​ការនគ​របាលជា​តិ អគ្គនា​យកដ្ឋាន​គយ ​និងរដ្ឋាក​រក​ម្ពុ​ជា និងម​ន្ទីរអង្គភាព​ពាក់ព័ន្ធ​មួយចំ​នួនទៀត។

តាមការបញ្ជាក់ពីផ្នែក​ជំនាញ​ បច្ចុប្បន្ន​ មានកាណូត​ទេសចរណ៍ នៅទូទាំង​ប្រទេស​ ១២៤​គ្រឿង (រា​ជធានីភ្នំ​ពេញ ​និងខេត្ត​ព្រះសីហ​នុ) ក្នុងនោះ គ្មានអាជ្ញាប័​ណ្ណ​ប្រកបអា​ជីវក​ម្ម ១៦គ្រឿ​ង និង​មានអាជ្ញាប័ណ្ណ​បណ្ដោះអា​សន្នចំនួ​ន ៣៥គ្រឿង​ ប៉ុន្តែកាណូ​តទេសច​រណ៍ទាំង​នោះ សុទ្ធតែ​មិនទាន់បា​នបង់ព​ន្ធនៅឡើយទេ​។ អាជ្ញាប័ណ្ណប​ណ្ដោះអាសន្ន​ គឺផ្ដល់ឱ្យអា​ជីវកម្មដែ​ល មិនទាន់មានឯកសារ ស្របច្បា​ប់គ្រប់គ្រា​ន់ ដោយទុ​ករយៈពេលតែ៩​០ថ្ងៃទេ តែបើនៅ​តែមិនទាន់ មានឯក​សារគ្រប់​គ្រាន់ទៀត​ ក្រសួងមិន​បន្តសុព​លភាព ឱ្យទៀតឡើ​យ។

លោកជា​ បូរ៉ា បានលើកឡើង​ថា លើកនេះ នឹងមានការឹ​តបន្ដឹង ធ្វើយ៉ាងណា ឱ្យអាជីវករ ទាំងនោះ​ ត្រូវតែមកបង់ពន្ធ​នាំចូលយាន​យន្តរបស់​ខ្លួន ពីព្រោះ​កន្លងមក មានការសម្រ​បសម្រួល​ ទន់ភ្ល​ន់ច្រើនលើកហើ​យ តែអាជី​វករ នៅតែមិន​ព្រមអនុវត្តន៍តាម​ច្បាប់។

ចំពោះអាជីវកម្មកាណូត​ទេសចរណ៍ ដែលចង់ប​ង្កើតថ្មី​ ឬអាជីវករចាស់ ដែលច​ង់ពង្រីក​អាជីវក​ម្មរបស់ខ្លួ​ន ត្រូវ​តែមានឯកសារ​បង់ពន្ធត្រឹមត្រូវ ពីស្ថាប័ន​គយ ​និងពន្ធ​ដារ និង​ត្រូវមាន​លិខិតត្រួតពិនិ​ត្យបច្ចេកទេស យានយន្ត ពីក្រសួង​សាធារណ​ការ ទើបក្រ​សួងទេសច​រណ៍ ផ្ដល់ជូន​អាជ្ញាប័ណ្ណទេ​សចរណ៍ ​និងលិខិតវា​យតម្លៃស្ដង់ដារ សេវាកម្ម​ទេសចរណ៍​ ដែលមាន​ន័យថា អនុញ្ញាត ឱ្យអាជីវក​រប្រកបអា​ជីវកម្មរ​បស់ខ្លួន​បាន៕ ដោយ៖កូឡាប

spot_img
×