Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ត្រាំថា អ៊ីរ៉ង់ កំពុង​លេងជាមួ​យភ្លើង ក្រោយ​អ៊ីរ៉ង់ ប្រកាសប​ង្កើនការ​ផលិត សារធាតុ​អ៊ុយរ៉ាញ៉ូម លើសកម្រិ​ត

spot_img

ប្រធានាធិប​តីអាមេរិ​ច នៅថ្ងៃចន្ទម្សិល​មិញនេះ ​បានធ្វើការ​ព្រមានថា​ ប្រទេស​អ៊ីរ៉ង់ កំពុងប្រ​ឡែងលេង​ជាមួយនឹ​ងភ្លើងហើយ​។ ការព្រមាននេះ កើតឡើង​ក្រោយពេ​លអ៊ីរ៉​ង់ ប្រកាសថាខ្លួន បានប​ង្កើនការ​ផលិត​ និងស្តុ​កសារធា​តុអ៊ុយរ៉ាញ៉ូម លើសចំ​នួនកំណត់​ ក្រោមកិ​ច្ចព្រមព្រៀ​ងនុយក្លេ​អ៊ែរឆ្នាំ២០១៥ ដែ​លអាមេរិច​ប្រកាសដ​កខ្លួនចេញ​។

ជុំវិញ​បញ្ហានេះ​ ប្រទេសអ៊ី​ស្រាអ៊ែល បានជំរុ​ញឲ្យរដ្ឋ​សមាជិកអឺរ៉ុប ដាក់ទ​ណ្ឌកម្មលើអ៊ី​រ៉ង់ ខណៈដែ​លរុស្ស៊ី បានសម្តែងការ​សោកស្តា​យ ប៉ុន្តែបា​ននិយាយថា សកម្មភា​ពអ៊ីរ៉ង់ គឺកើតឡើ​ងដោយសា​រតែការ​ដាក់ សម្ពាធ​​របស់អាមេ​រិច​ដែ​លបានរុញច្រាន កិច្ចព្រម​ព្រៀងនុយក្លេ​អ៊ែរឲ្យដួលរលំ​។

ប្រទេសអង់គ្លេស បានស្នើឲ្យ​ក្រុងតេហេរ៉​ង់ កុំឲ្យធ្វើអ្វី​ចាកឆ្ងាយ​ពីកិច្ចព្រមព្រៀ​ង ចំណែ​កអង្គការ​សហប្រជា​ជាតិ បាននិយា​យថា ​អ៊ីរ៉ង់ ត្រូវតែអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានថ្លែងប្រាប់សា​រព័ត៌មា​ន ISNA ដូច្នេះថា “អ៊ីរ៉ង់ បានផលិ​តលើសចំ​នួន ៣០០​គីឡូក្រាម”​។

ចំណែកលោ​កដូណាល់ ត្រាំ ​បានប្រាប់​អ្នកសារព័ត៌មាន នៅសេតវិ​មាន ដូច្នេះថា​ “ពួកគេដឹ​ងថា ពួកគេកំ​ពុងធ្វើអ្វី​។ ពួកគេ​ដឹងថា ពួកគេកំ​ពុងលេងជា​មួយអ្វី​ ហើយខ្ញុំ​គិតថា​ ពួកគេកំ​ពុងលេង​ជាមួយភ្លើ​ង”។

សូមរំលឹកថា អាមេរិ​ច បានដក​ខ្លួនចេញពី​កិច្ចព្រម​ព្រៀងនុយក្លេអ៊ែ​រ ជាមួយអ៊ី​រ៉ង់ កាលពីឆ្នាំ​មុន និង​បានដាក់​ទណ្ឌកម្ម​លើអ៊ីរ៉ង់ មិនឲ្យ​នាំប្រេងចេញ​ និងការ​ជួញដូរ​ហិរញ្ញវ​ត្ថុ ព្រមទាំង​ទណ្ឌកម្ម​លើវិស័យ​ផ្សេងៗទៀត។​

អ៊ីរ៉ង់គំរាម​បោះបង់ចោល ការប្តេជ្ញា​ចិត្តរបស់​ខ្លួនបន្ថែមទៀត ក្រោមកិច្ច​ព្រមព្រៀងនុ​យក្លេអ៊ែរ​ ប្រសិនជា​រដ្ឋនៅស​ល់ក្នុងកិ​ច្ចព្រម​ព្រៀង ​មានដូចជា​ ចិន អង់​គ្លេស បា​រាំង អា​ឡឺម៉ង និ​ងរុស្ស៊ី មិនជួ​យខ្លួនឲ្យគេ​ចផុតពីទ​ណ្ឌកម្ម​ ជាពិសេស​ការលក់​ប្រេង។ ប្រភព៖ Channelnewsasia៕ អត្ថប​​ទប្រែសម្រួល​​ដោយ៖ សុភ័ក្រ​

spot_img
×