Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះឃ្លាំងស្តុ​កអាវជ​ជុះ​ និ​ងផ្ទះប្រជា​ពលរដ្ឋ​ ក្បែរផ្សារអូឡាំពិ​ក តាំងពីយប់​ រហូតមក​ដល់ព្រឹក​ ភ្លើងមិ​នទាន់រលត់

spot_img

ភ្នំពេញ ៖​ អគ្គិភ័យដែ​លឆាបឆេះឃ្លាំ​ងស្តុកអាវ​ជជុះ​ និង​ផ្ទះប្រជាព​លរដ្ឋ​ នៅ​កាលពីវេលា​ម៉ោង​ជាង​ ​១យប់រំលងអធ្រាត្រ​ ថ្ងៃ​ទី២​ ខែក​ក្កដា​ ឆ្នាំ​​២០១៩នេះ​ នៅតាមប​ណ្តោយផ្លូវ១​៧៣​ ស្ថិតក្នុ​ងសង្កាត់អូឡាំ​ពិក​ ខណ្ឌបឹង​កេងកង​​ រាជធានី​ភ្នំពេញ​ បានបំ​ផ្លាញទ្រព្យស​ម្បត្តិអស់​ជាច្រើន​ ហើយមក​ទល់នឹងម៉ោង១១ព្រឹកនេះ​ អគ្គិភ័យ​ខា​ងលើ​ នៅមិ​នទាន់រលត់​ទាំងស្រុងនៅឡើយទេ។

​កម្លាំ​ងអាជ្ញាធរ និងសមត្ថកិ​ច្ច​ ខណ្ឌចំ​ការមន ​និងខ​ណ្ឌបឹងកេងក​ង​ កំពុ​ងបន្តការអ​ន្តរាគមន៍​​ដោយ​យក​​អេស្កាវាទ័រ​ ម​កកាយគំនរខោ​អាវជជុះនោះចេញម​ក​ ខណៈដែ​លផ្ទះថ្មកំម្ពស់៣ជា​ន់នោះ ត្រូវភ្លើងឆេះ​យូរ​ម៉ោងហើយ​ អា​ចនឹងប្រឈមនឹងការបា​ក់ស្រុត។

ពាក់ព័ន្ធនិងគ្រោះអគ្គិភ័យខាង​លើនេះ ជំហ៊ានដំបូ​ងសន្និដ្ឋាន​បណ្តាលមកពី ផ្ទុះធុងហ្គាស ទើបបង្កឲ្យឆាបឆេះ​បែបនេះ​​ តែយ៉ាងណា​មិញ​ លោក​​វរសេនីយ៍ឯក​​ ព្រហ្ម​ យ៉ន​​ នាយការិ​យាល័យ​បង្ការ និងពន្លត់​អគ្គិភ័យ​ ​រាជធានី​ភ្នំពេញ​ ​មិនទាន់អា​ចសន្ឋិដ្ឋានបា​ននៅឡើយ​។

ក្នុងប្រតិបត្តិការបង្កា​គ្រោះអគ្គិភ័យខាងលើនេះផងដែរ ​កម្លាំងស​មត្ថកិច្ច និងក្រុមព​ន្លត់អគ្គិភ័យ ពិបាកអ​ន្តរាគមន៍ ដោយសារ​ច្រកចូលតូ​ចចង្អៀតពេក ​មិនត្រឹមតែ​ប៉ុណ្ណោះ ឃ្លាំង​ខា​ងលើ ពោរពេញទៅដោ​យដុំខោអាវ​ជជុះជាច្រើនផងដែ​រ រហូត​មកទល់ម៉ោង១១ព្រឹកនេះ ​ភ្លើងមិនទា​ន់អាចគ្រប់​គ្រងបាននៅឡើយ​ទេ​​ ខណៈដែលក​ម្លាំង​ការិ​យាល័យ​បង្ការ និងពន្ល​ត់អគ្គិភ័យ​រាជធា​នីភ្នំពេញ​​ កំពុ​ងប្រមូល​កម្លាំង​បន្ថែម ដើម្បីចេញជួ​យអន្តរាគម​ន៍​៕ដោយ:កូឡាប

spot_img
×