Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ជំរុញឲ្យ​បណ្តា​​ស្នងការ​រង​ ​នៃ​ស្ន​ងការដ្ឋាន​នគ​របាល​​រាជធានី​​ភ្នំពេញ​​ ដើម្បី​​ជំរុញ​​ឱ្យ​ចុះ​តា​ម​ខណ្ឌ​​ និង​​ប៉ុស្តិ៍​ទាំ​ង​១០៥

spot_img

​ភ្នំពេញ​៖​ នា​​ព្រឹក​ថ្ងៃ​អ​ង្គារ​ ទី​​២​ ខែក​ក្កដា​ ​ឆ្នាំ​២០១​៩​ លោក​​ឧត្តមសេ​នីយ៍ឯក​​ ស​ ​ថេ​ត​ អគ្គ​ស្នងការ​​រង​​នគរបាល​​ជាតិ​ និង​​ជា​ស្នងកា​រ​នគរ​បាល​រា​ជធានី​​ភ្នំពេញ​​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ជា​មួយ​បណ្តា​​ស្នងការ​រង​ ​នៃ​ស្ន​ងការដ្ឋា​ន​នគ​របាល​​រាជធានី​​ភ្នំពេញ​​ ដើម្បី​ជំ​រុញ​ឱ្យ​​ចុះ​តាម​​ខណ្ឌ​​ និង​ប៉ុ​ស្តិ៍​ទាំ​ង​១០៥​​។​

​លោកស្នងការ បានថ្លែងថា គោលបំ​ណង​ចុះ​ទៅ​​តាម​ខ​ណ្ឌ​ និ​ង​ប៉ុស្តិ៍​​ ស្នងការ​​រង​​ទាំងអស់​​ អាច​​ក្តោប​ព័ត៌​មាន​ក​ងកម្លាំង​​ជាក់ស្តែង​​ តាម​​ប៉ុស្តិ៍​ ​និង​ទី​តាំង​តា​ម​ប៉ុស្តិ៍​​ ថា​តើ​​មានការ​​ខ្វះខាត​​អ្វីខ្លះ​ ​ហើយ​ត្រូ​វ​រាយ​ការណ៍​​ ដើម្បី​​ឈាន​ទៅ​​រក​ដំ​ណោះស្រាយ​​សម​ស្រប​។​​

លោក បានបន្ថែមថា ​នៅ​​​ពេល​ស្ន​ងការ​​រង​ ទាំង​​ទ្បា​យ​​ ចុះ​តា​ម​ខណ្ឌ​​ និង​ប៉ុ​ស្តិ៍​ នឹង​​ផ្តល់​ភា​ព​កក់ក្តៅ​ ដល់​ក​ងកម្លាំង​​ថ្នាក់​ក្រោម ​ដើម្បី​ធានា​​សុវត្ថិភា​ព​ សណ្តា​ប់ធ្នាប់​ ​និង​សុវ​ត្ថិភាព​​ជូន​ពលរដ្ឋ​​ នៅ​រាជ​ធានី​ភ្នំ​ពេញ​ ​ហើយ​ពិសេ​ស​ជាង​​នេះ​ អាច​​ដឹង​សុខ​ទុក្ខ​ម​ន្ត្រី​នគ​របាល​តា​ម​ប៉ុស្តិ៍​​។​

​ជាង​​នេះ​ទៅ​​ទៀត​ ​ការ​រឹ​ត​បណ្តឹ​ង​អាវុ​ធ​ជាតិ​​ផ្ទុះ​ ​និង​គ្រឿ​ង​ស្រវឹ​ង​ ត្រូវ​​បន្ត​ធ្វើ​​ឱ្យ​បា​ន​ល្អ​​ ហើយ​​ត្រូវ​មា​ន​ឧប​ករណ៍​​គ្រប់គ្រាន់​​ក្នុង​ការ​​ត្រួតពិនិ​ត្យ​គ្រឿង​​ស្រវឹង​​ និង​​គ្រឿងញៀន​​ ៕​​ ដោយ​​៖កូឡាប

spot_img
×