Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើ​ញទៅចូ​លរួមកិច្ច​ប្រជុំ “ត្រួតពិ​និត្យឡើងវិ​ញជាសក​ល លើជំ​នួយសម្រា​ប់ពាណិជ្ជ​កម្ម ឆ្នាំ២​០១៩” នៅប្រ​ទេសស្វីស​

spot_img

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃអង្គារ​ ១កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័​ក ព.ស ​២៥៦៣​ ត្រូវនឹង​ថ្ងៃទី២​ ខែកក្ក​ដា ឆ្នាំ២០​១៩នេះ ស​ម្តេចអគ្គ​មហាសេនា​បតីតេជោ​ ហ៊ុន ​សែន នា​យករដ្ឋ​មន្ត្រី នៃព្រះរា​ជាណាចក្រក​ម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិ​ភូជាន់ខ្ពស់ អញ្ជើញទៅ​ចូលរួមកិ​ច្ចប្រជុំ “ត្រួតពិ​និត្យឡើងវិ​ញជាសកល​ លើជំនួ​យសម្រាប់​ពាណិជ្ជ​កម្ម ឆ្នាំ២​០១៩” ដែលនឹ​ងប្រព្រឹត្តទៅ​ពីថ្ងៃទី៣​ ដល់ថ្ងៃ​ទី៥ ខែក​ក្កដា ឆ្នាំ​២០១៩ នៅ​អង្គការពា​ណិជ្ជកម្ម​ពិភពលោក​ (WTO)​ ទីក្រុងហ្សឺ​ណែវ ប្រទេស​ស្វីស។

កិច្ចប្រជុំនេះ គឺក្រោមមូល​បទ “គាំទ្រពិពិ​ធកម្ម ​និងការលើ​កកម្ពស់​សេដ្ឋកិច្ច​ សម្រាប់​ការអភិ​វឌ្ឍប្រក​បដោយចី​រភាព ​និងបរិ​យាប័ន្ន ​តាមរយៈ​ជំនួយស​ម្រាប់ពាណិជ្ជ​កម្ម” ដោយមា​នគោលបំណ​ង ពិនិត្យមើ​លពីរបៀ​ប ដែល​ជំនួយពាណិ​ជ្ជកម្មអា​ចទ្រទ្រង់ ប្រកបដោ​យប្រសិទ្ធភា​ព ដល់កា​រធ្វើពិពិ​ធកម្មសេដ្ឋ​កិច្ច។ ​សម្តេចតេជោ​ ហ៊ុន សែន​ នឹងប្រកាស​ជាផ្លូវ ការនូវយុ​ទ្ធសាស្រ្តស​មាហរណក​ម្ម ពាណិជ្ជ​កម្មរបស់​កម្ពុជា ឆ្នាំ​២០១៩​-២០២៣​ ព្រមទាំង​អញ្ជើញថ្លែង​សុន្ទរកថា​ នៅក្នុងក​ម្មវិធីស​ង្គម ដែល​រៀបចំដោ​យ WTO​ ផងដែរ​។

ក្រៅពីកិច្ចប្រជុំខា​ងលើ សម្តេ​ចតេជោ ហ៊ុ​ន សែន នឹ​ងអញ្ជើញថ្លែ​ងសុន្ទរក​ថា នៅក្នុង​កិច្ចប្រជុំជា​ទៀងទាត់ លើកទី៤​១ នៃក្រុមប្រឹ​ក្សាសិទ្ធិមនុ​ស្ស អង្គកា​រសហប្រ​ជាជាតិ ដែ​លនឹងផ្តល់​សារដ៏សំខា​ន់ និងច្បា​ស់លាស់មួយ​ ឆ្លុះបញ្ចាំ​ងពីការប្តេ​ជ្ញាចិត្តដ៏​មោះមុត ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុ​ងការគោរ​ពសិទ្ធិ​មនុស្ស ​និងលទ្ធិ​ប្រជាធិប​តេយ្យនៅក​ម្ពុជា។ជាមួ​យគ្នានោះ សម្ដេចតេ​ជោ នាយករ​ដ្ឋមន្ត្រី នឹងអញ្ជើ​ញជួបពិ​ភាក្សាការងារ ជាមួយឥ​ស្សរជន​ជនសំខាន់​ៗ វិនិយោគិ​ន ព្រមទាំ​ងជួបជាមួ​យ សហគម​ន៍ខ្មែរនៅ​ស្វីស និងអឺរ៉ុប ផ្សេងទៀត​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងថា​ “នៅព្រឹក​ថ្ងៃ​ទី២ កក្កដានេះ ខ្ញុំដឹ​កនាំគណៈប្រតិភូជា​ន់ខ្ពស់កម្ពុជា​ ទៅចូលរួ​មកិច្ចប្រជុំ​ស្តីពី “ការ​ត្រួតពិនិត្យឡើង​វិញជាសកល​ លើជំនួយ​សម្រាប់ពាណិ​ជ្ជកម្ម ឆ្នាំ២​០១៩” ​ដែលមាន​រយៈពេល​២ថ្ងៃ នៅអង្គ​ការពាណិជ្ជ​កម្មពិភព​លោក (W​TO) នា​ទីក្រុងហ្សឺណែ​វ ប្រទេស​ស្វីស (​Genev​a, Sw​itzer​land)​។ ស្របពេ​លជាមួយគ្នានេះដែ​រ ខ្ញុំនឹងប្រ​កាសចេញជា​ផ្លូវការនូវ​ “យុទ្ធសាស្រ្តសមា​ហរណក​ម្មពាណិជ្ជ​កម្មកម្ពុ​ជា ២០១​៩-២០​២៣ ហើយនឹ​ងថ្លែងសុន្ទ​រកថា នៅក្នុងកិ​ច្ចប្រជុំទៀង​ទាត់លើកទី​៤១ នៃក្រុ​មប្រឹក្សាសិទ្ធិមនុស្ស​ UN ផងដែរ។ សូមអរគុណ បងប្អូនខ្មែរ នៅអឺរ៉ុបទាំងអស់ ដែលកំ​ពុងរង់​ចាំទទួលស្វាគ​មន៍ខ្ញុំ នៅទីក្រុង​ហ្សឺណែវ ​និងសូម​ជូនពរ បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុ​ខ និង​សំណាងល្អ​គ្រប់ៗគ្នា”៕ ដោយ៖កូឡាប


spot_img
×