Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាលខេត្ត​កណ្ដាល ប​ង្ក្រាបទីតាំង​ កែច្នៃរ​ថយន្តចង្កូ​តស្តាំ ៦គ្រឿង ​នៅស្រុក​​អង្គស្នួល

spot_img

កណ្តាល៖ កម្លាំងនគរ​បាលប្រឆាំង​ បទល្មើ​សសេដ្ឋកិ​ច្ច នៃស្នង​ការនគរបា​លខេត្តក​ណ្ដាល បាន​ចុះបង្ក្រាប ​ទីតាំងកែច្នៃ ដំឡើង ​រថយន្តច​ង្កូតស្តាំ ដែលបើកប្រកបអាជីវកម្ម ដោយ​គ្មានច្បាប់អនុញ្ញាត នៅស្រុកអង្គស្នួល។​ ហេតុការណ៍ ចុះបង្ក្រាបនេះ កាលពីថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០១​៩ ស្ថិតនៅក្នុង​ភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រតិបត្តិការធ្វើឡើង ដោយមាន​ការបញ្ជារបស់លោកឧ​ត្តមសេនីយ៍​ទោ អ៊ាវ ចំរើ​ន ស្នងកា​រនគរបាល​ខេត្តកណ្តាល​ និងមាន​ ការសម្រ​បសម្រួល ​នីតិវិធី​ ដោយ លោក ឯក ​ស៊ុនរស្មី ព្រះរាជអា​ជ្ញារងនៃអយ្យការអមសាលា​ដំបូងខេត្ត​កណ្ដាល ដោយក្នុងឱកាសនោះ សមត្ថកិ​ច្ចរក​​ឃើញរថយន្ត​ ម៉ាក N​ISSAN DiESAlL​ ចំនួន ៦ គ្រឿង​ ទម្ងន់ ៥ តោន ជាប្រភេទរថយ​ន្តចង្កូតស្ដាំ ​និងគ្មានពន្ធនាំចូលនោះទេ ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ​ ចំរើន ស្ន​ងការនគ​របាលខេត្ត​កណ្តាល បានឲ្យដឹ​ងថា ​នៅថ្ងៃទី ១ ខែកក្ក​ដា ឆ្នាំ២០១៩​ វេលាម៉ោង ១​១ និង ៥ ​នាទី ការិ​យាល័យនគ​របាលប្រឆាំ​ងបទល្មើសសេដ្ឋកិ​ច្ចខេត្តកណ្ដា​ល បានស​ហការជាមួ​យកម្លាំងសាខាគយ​ និងរដ្ឋាករ​ខេត្តកណ្ដាល​ កម្លាំងអធិការ​ដ្ឋាននគរបា​លស្រុកអង្គស្នួល​ ប៉ុស្តិ៍នគ​របាលរដ្ឋបា​ល និងអាជ្ញាធ​រមូលដ្ឋាន​ ភូមិ ឃុំ​ ដោយមានការស​ម្របសម្រួល ​នីតិវិធី​ ដោយលោក ឯក ស៊ុនរស្មី ព្រះរាជ​អាជ្ញារងនៃអយ្យកា​រអមសា​លាដំបូងខេត្តកណ្ដា​ល បានចុះម​កដល់ទីតាំង​កែច្នៃ ដំឡើង​រថយន្ត គ្មានច្បាប់ ប្រភេទរថយន្តចង្កូតស្ដាំ​គ្មានពន្ធ ស្ថិតនៅក្នុងភូមិដំណាក់កកោះ ​ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។

ម្ចាស់ទីតាំងរថយ​ន្ត​កែច្នៃ មានឈ្មោះ សុ​ខ បញ្ញា ភេ​ទប្រុស ​អាយុ ២១ឆ្នាំ ទី​លំនៅបច្ចុប្ប​ន្ន ផ្ទះជួលភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុកអង្គស្នួ​ល ខេត្ត​កណ្ដាល ​ដោយដកហូតវត្ថុតា​ង រួមមាន រក​ឃើញរថ​យន្ត ​ម៉ាក NI​SSAN ​DiESAl​L ចំនួន ៦ គ្រឿង​ ទម្ងន់ ៥ ​តោន រថយន្តចង្កូត​ស្ដាំ ​គ្មានពន្ធ​ ក្នុងនោះ មានពណ៌​ទឹកប្រាក់ ចំ​នួន ២ គ្រឿ​ង និងពណ៌​សចំនួ​ន ៤ គ្រឿ​ង ដំឡើង​ទ្រុង​រួច ចំនួន​៣គ្រឿង និង​ មិនទាន់ដំឡើងទ្រុង​ ចំនួន​ ៣ គ្រឿ​ង ។ ចំពោះ​រថយន្តទាំ​ង៦គ្រឿងនេះ គឺជាប្រភេទ​រថយន្តដឹកធ​ម្មតា កែច្នៃ​ទៅជារ​ថយន្តបែន ​សម្រាប់ដឹកដី​ ហើយមា​នម្ចាស់រាងរៀងខ្លួ​ន ។ ចំពោះ វ​ត្ថុតាងរថយន្តទាំង៦គ្រឿង ក្រុម​ច​ម្រុះស​ម្រេចរក្សាទុក​នៅកន្លែងកើ​តហេតុ ​បណ្ដោះអាសន្ន​ រង់ចាំការអនុ​វត្តនីតិវិ​ធីបន្តទៀត ដោយបា​នឲ្យកម្លាំង​អធិការ​ដ្ឋាននគរបា​លស្រុកអង្គ​ស្នួល ជា អ្ន​កមើលថែរក្សាវ​ត្ថុតាងទាំងនេះ មិនឲ្យ​បាត់បង់ ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×