Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជាមួយនឹង​ថ្នាំញៀន​៥​កញ្ចប់​

spot_img

​កំពង់ឆ្នាំង​៖ ថ្ងៃ​សុក្រ​១២​កើត ខែ​បុស្ស ឆ្នាំរកា​នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ២៩ ខែ ធ្នូ​ឆ្នាំ ២០១៧ វេលា​ម៉ោង ១៤ និង ៣០ នាទី​នៅ​ចំណុច​ព្រៃ​អូរ​តា​ប៊ុន ភូមិ​ស្នា​ពេជ្រ ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច បាន​បង្ក្រាប​ករណី​រក្សា​ទុក​ជួញ ដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ជាមួយ​ថ្នាំញៀន​ចំនួន​៥​កញ្ចប់ និង ទូរស័ព្ទ​៣​គ្រឿង​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ១.​ឈ្មោះ ឯល ម៉ាត់ ភេទ ប្រុស អាយុ ២៤​ឆ្នាំ ជា​ខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ ។ ២.​ឈ្មោះ​ឡេះ យូ ភេទ ប្រុស អាយុ​២៦ ឆ្នាំ ជា​ខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ​។ និង ៣.​ឈ្មោះ ល័ស ទើ​ត ភេទ ប្រុស អាយុ​២២ ឆ្នាំ ជា​ខ្មែរ​ឥស្លាម​។ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ទួល ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​៕ ដោយ​៖ ចៅ​សន

 

spot_img
×