Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជញ្ជាំង​រលំ​លើ​កន្លែង​ស្នាក់នៅ​របស់​កម្មករសំណង់ បណ្តាល​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ ​នៅ​ឥណ្ឌា​

spot_img

​ជញ្ជាំង​កំពស់ ២៣​ម៉ែត្រ​ បាន​បាក់​រលំ​សង្កត់​កន្លែង​ស្នាក់នៅ​របស់​កម្មករសំណង់ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៦​នាក់​បាន​ស្លាប់​។ ហេតុការណ៍​បាក់​ដ៏​រន្ធត់​នេះ​កើតឡើង​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង នៅក្នុង​ទីក្រុង Pune ស្ថិតក្នុង​រដ្ឋ Maharashtra ​។​

​មុនពេល​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​ទាំងអស់​កំពុងតែ​ដេក​លង់លក់ នៅក្នុង​ខ្ទម​ពួកគេ ​។​

​ក្រុម​ជួយ​សង្គ្រោះបាន​ទាញ​ចេញ​ជនរងគ្រោះ​នៅ​រស់រានមានជីវិត​ចំនួន ៣​នាក់​ចេញពី​ក្រោម​គំនរ​បាក់បែក ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អាជ្ញាធរ​ឥណ្ឌា​។​

​មន្ត្រី​ដដែល​បញ្ជាក់ថា អាចមាន​មនុស្ស​ជាច្រើន​នាក់​ទៀត​ជាប់​នៅក្រោម​កម្ទេចកម្ទី ខណៈដែល​ប្រតិបត្តិ​ការសង្គ្រោះ​កំពុង​បន្ត​។​

​ការ​រលំ​បាក់​អគារ តែង​កើតមាន​ញឹកញាប់​នៅក្នុង​ប្រទេស​ឥណ្ឌា ក្នុង​កំឡុង​រដូវភ្លៀង​ពី​ខែ មិថុនា ដល់ក​ញ្ញា ដែល​បង្កើតឡើង​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ metro.co.uk​

spot_img
×