Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​ការប្រកាស​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា​ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ​បើទោះបីជា​លោក​អភិបាលស្រុក​ចាស់​មិនបាន​ចូលរួម​ក៏ដោយ​

spot_img

ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​នៅ​សាលាស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​បើទោះបី​ពិធី​ប្រកាស​នេះ​គេ​ពុំបាន​ឃើញ​វត្តមាន​របស់លោក ងួន រុាំ អតីត​អភិបាលស្រុក​ច​ន្ត្រា​ចូលរួម​ក៏ដោយ ។​

​យោងតាម​អនុក្រឹត្យ​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រីរាជការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​៥៦៧​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ចន្ទ​៨​កើត​ខែជេស្ឋ​ឆ្នាំកុរ​ឯកស័ក ព​.​ស ២៥៦៣​ត្រូវ​និង​ថ្ងៃទី​១០ ​ខែមិថុនា​​ ឆ្នាំ២០១៩ របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច ផ្ទេរ​ភារកិច្ច​លោក ងួន រុាំ ឋានន្តរ​ស័​ក្កិ ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦​ពី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចន្ទ្ រា​ឱ្យទៅ​បំរើការ​ងារ​នៅ​សាលាខេត្ត​ស្វាយរៀង​។ តែងតាំង​លោក ថន ថា​វុ​ទ្ធា ឋានន្តរ​ស័​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​២​ឱ្យ​កាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា​។​

​នាឱកាស​នោះ​លោក អភិបាលខេត្ត​ស្វាយរៀង​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើ​ឲ្យ​ស្រុក​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​ទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ដោយឡែក​ចំពោះ​ការតែងតាំង​មុខតំណែង​នៅថ្ងៃនេះ គឺជា​ដំណើរការ​រដ្ឋបាល​ធម្ម​តា​ក្នុង​ការរៀបចំ​មុខតំណែង​មន្ត្រីរាជការ​ក្នុង​មុខងារសាធារណៈ ស្របទៅតាម​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយ លោក ថន ថា​វុ​ទ្ធា ត្រូវបានតែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ជំនួស​លោក ងួន រ៉ាំ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​មក​បម្រើ​ការងា​រ​នៅ​សាលាខេត្ត​ស្វាយរៀង ។​

​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​នូវ​កិច្ច​ការសំខាន់ៗ​មួយចំនួន​ដូចជា ៖

១- ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ឲ្យ​បានល្អ​។​

២- បង្កើន​ការសហការ​ក្នុងការ​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​។​

៣- គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលស្រុក​ឲ្យ​បានច្បាស់លាស់​។

៥- បន្ត​ពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។​

៦- យកចិត្តទុកដាក់​គ្រប់គ្រង និង​ណែនាំ​ស្មៀនឃុំ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក ឲ្យ​អនុវត្តបាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់ខ្លួន​។

៧- ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​រាជការ ។​

៨- បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​ឲ្យ​បានល្អ​នៅក្នុង​ស្រុក ជាពិសេស​នៅតាម​ទីប្រជុំជន និង​នៅតាម​ដងផ្លូវ​សាធារណៈ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ស្រុក​។

៩- បន្ត​ជំរុញ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។​

១០- ខិតខំ​រួមសហការ​សាមគ្គីភាព​អភិវឌ្ឍន៍​ស្រុក​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត និង​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​នានា ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ពិតប្រាកដ និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ ។​

១១- ត្រូវ​បន្ត​ការពង្រឹង​ការទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​អោយបាន​ដាច់ខាត​។​

១២- ពិនិត្យ​លទ្ធភាព​ធ្វើ​ផ្លូវ និង​ប្រព័ន្ធ​លូ​នៅ​ច្រកព្រំដែន​សំរោង​។​

១៣- ត្រូវ​ត្រួតពិនិត្យ​សំណង់​ណា​ដែល​មិនទាន់​មានច្បាប់​ត្រូវសុំ​ច្បាប់ និង​សាងសង់​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។​

​គួរ​រំលឹក​ឡើងវិញ​ផងដែរ​ថា​ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​បាននាំគ្នា​មកដល់​សាលាស្រុក​ចន្ទ្រា​ដើម្បី​រក​យុត្តិធម៌​ឱ្យ​លោក​ងួន​រាំ​អភិបាលស្រុក​ចន្ទ្រា​ដែល​ត្រូវគេ​ដកតំណែង​ចេញ​ដោយ​គ្មាន​មូលហេតុ​។​

​ក្នុងនោះ​ពលរដ្ឋ​បាន​ចោទ​ជា​សំណួរ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ថា​តើ​ការដកតំណែង​លោក​ងួន រុាំ ពី​អភិបាលស្រុក​ចន្ទ្រា​ដោយសារ​មូលហេតុ​អ្វី​ហើយ​យក​គាត់​ទៅ​ដាក់​កន្លែង​ណា​?​ ឱ្យទទួល​តំណែង​អ្វី​ពិត​ប្រា​ដក ព្រោះ​លោក​ងួន រុាំ គ្មាន​កំហុស​ដែល​ត្រូវ​ដកតំណែង​នោះទេ​។​ពលរដ្ឋ​បាន​បន្តថា​ពួកគាត់​នាំគ្នា​មក​សាលាស្រុក​ចន្ទ្រា​នេះ​មាន​គ្នា​រាប់រយ​នាក់​ដែរ​តែ​ត្រូវ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​រារាំង​មិន​ឱ្យមក​តវ៉ា​។​

​ពលរដ្ឋ​បាន​បន្តទៀតថា​អ្នក​ជំនួស​លោក​ងួន រុាំ​នោះ​ គឺ​ឈ្មោះ​ថន​ ថា​វុ​ទ្ធា​ អភិបាលរង​ស្រុក​ស្វាយជ្រំ​ ជា​កូន​របស់លោក​អ៊ុយ ​ថន ​ដែលមាន​តំណែង​ធំ​នៅ​គណបក្ស​ខេត្តស្វាយរៀង​។​

​ពលរដ្ឋ​បានធ្វើការ​សំណូមពរ​ទ​ទួ​ច​ដល់​សម្តេច​តេ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មេត្តា​មើល​ឃើ​ញ​មន្ត្រី​ល្អ​ដែល​ខិតខំ​បំ​ម្រើ​រាស្ត្រ​ដូចជា​លោក​ងួន​រាំ​ហើយ​គេ​ដកតំណែង​ចោល​ផង ​បើ​មាន​ផ្លាស់ប្តូរ​ពី​អភិបាលស្រុក​មួយ​ទៅ​អភិបាលស្រុក​មួយ​មិនតូច​ចិត្ត​ទេ​តែ​ដក​ចោល​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​ស្វាយរៀង​ទៅវិញ​។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​៣០ ​ខែមិថុនា ​ឆ្នាំ​២០១៩​នេះ ​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង​បានចេញ​លិខិត​បំភ្លឺ​ជា​សាធារណៈ​ជុំវិញ​នៃ​ការផ្លាស់ប្តូរ​អភិបាលស្រុក​ចន្ទ្រា​ដោយបាន​បញ្ជាក់ថា​ធ្វើការ​បំភ្លឺថា ទាក់ទង​នឹង​ករណី​ទៅ​និង​ការផ្លាស់ប្តូ​រលោក​ងួន រុាំ​អភិបាលស្រុក​ចន្ទ្រា​ឱ្យមក​បម្រើ​ការងារ​នៅ​សាលាខេត្ត​និង​ចាំ​ទទួល​តំណែង​ថ្មី​ផងដែរ​៕ ដោយ ៖ ​វ៉ៃ​កូ​

លោក ងួន​រុាំ អតីត​អភិបាលស្រុក​ចន្ទ្រា​ ​ដែល​ត្រូវ​ផ្ទេរ​ចេញទៅ​សាលាខេត្ត​ស្វាយរៀង​

spot_img
×