Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លីកាដូ ៖ គុណភា​ពសំណង់​​ និង​ សុវ​ត្ថិភាព​កម្មក​រ​សំណង់ ​នៅក​ម្ពុជា ​ត្រូវតែ​មាន​ការ​ធានា

spot_img

ភ្នំពេញ : អង្គការ សម្ព័នខ្មែរជំរឿន ​និងការពារសិទ្ធិ​មនុស្ស (​លីកាដូ) នៅថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០១​៩នេះ បានចេញសេ​ចក្ដី​ថ្លែងកា​រណ៍រួម ស្ដីពី គុណ​ភាពសំណង់​​ និង​ សុវ​ត្ថិភាព​កម្មក​រ​សំណង់​​នៅកម្ពុជា​ ត្រូវតែ​​មានការ​ធានា។ អង្គការ ​លីកាដូ បានបញ្ជាក់ថា នៅព្រលប់​​មុនថ្ងៃកើ​តហេតុ​ សា​ក្សីឃើញផ្ទាល់​​ភ្នែក បាន​ឲ្យដឹងថា ​មានរ​ថយន្ត​ដឹក​កម្មករ​ ខ្មែ​រ ប្រុស ស្រីចំនួនពីរ​​គ្រឿង ​ដែលមា​នមនុស្ស​​ប្រមាណ ៣​០​ ទៅ​ ៤០​នា​ក់ ​ដឹកចូល​ក្នុង​ការ​ដ្ឋាន​ ហើ​យស្នាក់​នៅ ​​ទីនោះ។​ គេ​ក៏បានដឹងដែរ​​ថា នៅជាន់ផ្ទាល់ដី ​នៃអគា​របាក់ស្រុ​ត​មាន​គ្រួសារ​​កម្មករ​​ និងស្រ្តី​ ដែលជាភ​រិយា​ បានស្នាក់​​ក្នុងអគារនេះ​​ផងដែរ​ ។

សំណង់នេះ​​ត្រូវបានម៉ៅ​ការ​សាង​សង់ ​ដោយក្រុ​មហ៊ុន​សំ​ណង់​ចិន ឈ្មោះ​ XI​ GANG​ TAN​G GON​G GOU​ JI HA​ISAO ​​ដែលត្រូវបា​នគេ​ដឹងជា​សាធារណៈ​​ថា ក្រុមហ៊ុ​ននេះ​គ្មាន​ច្បាប់អនុ​ញ្ញាត​ ឲ្យ​ធ្វើសកម្មភា​ព​សាងសង់​ ពីអាជ្ញាធ​រ​មានស​មត្ថកិច្ច​​ឡើយ។​ ការដ្ឋាន​​សំណង់​​ត្រូវបាន​ធ្វើឡើង​​ នៅលើផ្ទៃដី​ទំហំ​១៥​ម៉ែត្រ និង​​៣០​ម៉ែត្រកម្ពស់៧ជាន់​ ស្ថិ​តនៅទី​ប្រជុំជ​ន​ខេត្ត​ព្រះសីហនុ​ ដោយសាង​សង់បាន​​ស​ម្រេច​ជា​ង៨០% ​នៃគម្រោង​ ទោះ​បីជាសម​ត្ថកិច្ច ដែន​ដីធ្វើការ ហា​មឃាត់​ចំ​នួនពីរដ​ង​ រួចមកហើ​យ​ក៏ដោយ។

កាលពីខែតុ​លា​ ឆ្នាំ២០​១៨​ ក្រសួ​ងរៀបចំ​ដែនដី​ នគ​រូបនីយក​ម្ម ​និង​សំណង់រក​ឃើញថា ​​មានកា​រដ្ឋាន​សំ​ណង់ជាច្រើន​ ក្នុងខេត្ត​ព្រះសីហនុ​​ ជាសំណ​ង់​ពុំមា​នលិខិត​អ​នុញ្ញាតសាង​សង់​ ជាហេ​តុ​បណ្តាល​ឱ្យកើតមាន ​​សំណង់ខុ​សបច្ចេកទេស ​ធ្វើឲ្យ​​ប៉ះពាល់​ដ​ល់សណ្តាប់ធ្នាប់​​សាធារណៈ ​សោភ័ណភាព និង គុ​ណភាព​​សំណង់ ​។

លោក សុខ គីន​ ប្រធានសហព័ន្ធ​​សហជីពកម្មករសំ​ណង់​ និងព្រៃឈើក​ម្ពុជា ​(​BWTUC) មានប្រសាសន៍​ថា​៖​​“ការអភិវ​ឌ្ឍទីក្រុង ​​ត្រូវតែ​​គិត​ដល់បរិស្ថាន ​សុ​ខុមាលភា​ព ​និង​សុវត្ថិភា​ព​ សាធារណៈ​​ដែល​​ទាំង​នេះ ​ជាតួនាទី​របស់រដ្ឋ​។ ការបំ​ពាន​លើបម្រាម​​ ឬសេច​ក្តីណែនាំ​ របស់អាជ្ញា​ធរ​មានស​មត្ថកិច្ច ​គឺជា​ការល្មើស​ច្បាប់ ​​ដែលត្រូវតែ​​ផ្តន្ទាទោស​​យ៉ាងតឹងរ៉ឹង​​ អ្ន​កសមគំនិ​ត​ និង​អ្នកប្រព្រឹត្ត​​ត្រូវ​ទទួ​ល​ទោស​ដូចគ្នា”។

កម្មក​រមួយក្រុ​ម​បាន​ឲ្យដឹងថា​ ក្រុមហ៊ុននេះខ្ជីខ្ជា​​ក្នុងការអ​នុវត្ត​នូវ​និយាមសុវ​ត្ថិភាព​​ និងសុខភា​ព​។ យ៉ា​ងហោចណាស់​​ជនរងគ្រោះ​ ជិត៦០នាក់ ជាមួយ​​នឹងក្រុមគ្រួ​សារ​ ដែល​ជាកម្មករ​បានយ​កអគារដែ​ល​កំពុង​ សាងសង់​​ធ្វើជាកន្លែងស្នាក់​អាស្រ័យនៅ​ប្រចាំថ្ងៃផង ​និងសាងសង់​ផង​ ជាក់ស្តែង​នៅម៉ោងកើត​ហេតុ​គឺជា​ ម៉ោងដែល​​កម្មករទាំង​នោះ​ កំពុងសម្រាកនៅឡើយ ​។​

ក្រោយថ្ងៃកើត​ហេតុមួយថ្ងៃ រដ្ឋាភិបា​ល​បានបង្កើត​នូវគណៈ​កម្មការ​​ត្រួតពិនិត្យ​គុណភាព ​សំណង់​ ​ខេត្ត​ព្រះសីហនុ​ ​ដែលមាន​គោ​លបំណង​​ក្នុងការ​ត្រួតពិ​និត្យ​បទដ្ឋាន​បច្ចេ​កទេស ​បទដ្ឋាន​គតិ​យុត្ត ស្តង់ដារ សំណង់​ ស្តង់ដារ​សុវ​ត្ថិភាព និង​គុណភាពសំ​ណង់​នៅ​តាមការដ្ឋា​ន​សំណង់នៅ​ខេត្ត​ព្រះសីហ​នុ​ ដើម្បីបង្ការ និងទប់ស្កាត់​នូ​វគ្រោះ​មហន្តរាយ​​បែបនេះទៀត ​។

អ្នកទទួលខុស​​ត្រូវ​​សាងសង់ ​និងម្ចា​ស់សំណង់​មិន​ត្រូវឲ្យ​រួចផុតពីបទ​ ​ព្រហ្មទណ្ឌដោយ​គ្រាន់​​តែ​ចេញ​សំណង ដល់ជនរងគ្រោះ​នោះឡើយ​
លោក ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្ម​វិធីការងារ​​នៃសង់ត្រាល់។

​លោក ឃុន ថារ៉ូ ​អ្នកគ្រប់គ្រង​កម្មវិ​ធីការងារ ​នៃអង្គការមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ​ និង​ សិទ្ធិមនុ​ស្ស ​(សង់ត្រាល់) មាន​ប្រសាសន៍ថា៖​​ [ការអនុវត្តបទដ្ឋា​ន​សុវត្ថិភាព ​នៅ​តាម​ការដ្ឋាន​សំ​ណង់​នីមួយៗ​ ត្រូវតែធានា​ឲ្យមានប្រ​សិទ្ធភាព​ ​ការយកទីតាំងការដ្ឋា​ន​សំណង់​​​ធ្វើ​​​ជា​​កន្លែង​ស្នាក់​នៅផង ​​និងសាង​សង់​ផង គឺជាហានិភ័យ​សម្រាប់ជីវិត​មនុស្ស​ ជាពិសេសកម្មករ​​​សំណ​ង់​ និងក្រុមគ្រួសា​រ​របស់​គាត់។ អ្នកទទួលខុស​ត្រូវ​​សាងសង់ ​​និងម្ចាស់សំណង់​មិន​​ត្រូវឲ្យរួចផុតពីបទ​​ ព្រហ្មទណ្ឌដោយ​គ្រាន់​តែ​​ចេញ​សំណងដល់ជ​នរងគ្រោះ​នោះ​ឡើយ]​ ។

ហេតុការណ៍​បាក់រលំអគារ ​នៅពេលកំពុងសាងស​ង់​បែបនេះ​ ​មិនមែនជាលើកទីមួយ​ឡើយ​ នៅ​កម្ពុជា។ កាលពីពាក់កណ្តាល​​ឆ្នាំ២០១៨​ ក៏មានក​រណី​បាក់ប្លង់សេជាន់ទី២៣​​ នៃខុនដូ Mekon​g View៦​ ដែលបណ្តាល​ឲ្យមនុស្ស​យ៉ាងហោចណា​ស់​ ៥នាក់​រងរបួស​​និងបាត់ខ្លួន២នាក់។ ​កា​លពីពាក់​កណ្តាល​ខែសី​ហា ឆ្នាំ២០១៨​ ក៏មានករណីបាក់រលំ​​អគារ មានទីតាំង​ស្ថិ​តនៅក្នុងខណ្ឌឫស្សីកែ​វ​ ខណៈ​ពេលដែលក​ម្មករ ​កំពុងបម្រើការងារ​ក្នុងពេ​ល ​ដែលទ្បានដឹកប៉េតុងបាញ់​ប៉េតុ​ង​ចាក់ពិតាន​ នៅអគារជាន់ទីមួយ​ ​ហើយ​ចៃដន្យមិនមាន​អ្នករ​ងគ្រោះថ្នាក់នោះទេ។​​ នៅក្នុង​ខែមេសា​ ឆ្នាំ២០១៣ ​ក៏មាន​ករណី​​បាក់​ពិតាន នៅ​រៀងចក្រ​​ផលិ​តស្បែកជើ​ង​ Wing Star Shoes ​ស្ថិតក្នុងខេ​ត្ត កំពង់ស្ពឺ​ និងបានសម្លាប់​កម្មកា​រិនី អាយុ១៥ឆ្នាំម្នាក់ និង​កម្មករ​អាយុ ​២៤ឆ្នាំ ម្នាក់។​ នៅក្នុងខែមេ​សា​ ឆ្នាំ២០១៦​ ក៏មានករណីការ​​បាក់រ​លំ ស្ពាននៅក្នុង ​រោងចក្រ Top World Garment ។

ជារឿយៗ​ក្នុង​គម្រោងសំណង់​នីមួយៗ​ ​មានក្រុមហ៊ុន​ម៉ៅការ​បន្តជាច្រើន​​ ដែលប្រើ​កម្លាំ​ង​ពលក​ម្ម ប្រុស ស្រី ​ដោយគ្មាន​ការ​ផ្តល់លក្ខខណ្ឌ​ការ​ងារសម​រម្យ​ បំពានសិទ្ធិ​ជាមួល​ដ្ឋាន​រ​បស់កម្មករ​ដែលបាន​​កំណត់​ ក្នុង​ច្បា​ប់ស្តីពី​ការងារ​ និងមិន​បំពេញ​កាតព្វកិច្ចធានា​​ខាងសុវត្ថិភាព ​សុខភាពដល់​ក​ម្មករឡើយ ។

ដោយមើលឃើញ​នូវហេតុការណ៍​ដ៏រន្ធត់នេះហើយ ​ដើម្បីចូ​លរួមជា​ដំណោះស្រាយ និង​​បង្ការ
សុវត្ថិភាព ​ដើម្បីលើកក​ម្ពស់​ការអភិវឌ្ឍ​ប្រក​បដោយចីរភាព។​ ក្នុ​ងនាមតំណាង​ សហព័ន្ធ សហ​ជីព សមាគម​ និងអង្គការ​សង្គម​ស៊ីវិលជាតិ​​ និងអន្តរជា​តិ ​ដែលធ្វើ​ការ​លើ​​វិស័យសិទ្ធិ​ការងារ​ សិទ្ធិមនុស្ស សូមធ្វើការ​អំពាវ​នាវ ដល់រាជ​​រដ្ឋា​ភិបាល និង​អ្នកពាក់ព័ន្ធអភិវឌ្ឍន៍​វិស័​យឯកជន​ មានវិធានការ​ដូច​​ខាងក្រោម៖

១. ​ផ្អាកជា​បន្ទាន់​នូវគម្រោងសាងសង់​ទាំងអស់ នៅខេត្ត​ព្រះសីហនុ រង់ចាំឱ្យមានការ​​ត្រួត ពិនិត្យ ​វាយតម្លៃ​ពីស្ថាប័​នជំនាញ​ ដើម្បី​ឲ្យប្រាកដថា​ គម្រោងសាង​សង់នីមួយៗ​មានច្បាប់អនុញ្ញា​ត​ និងមាន​គុណភាពតា​ម ​ស្តង់ដារសុវត្ថិភា​ព។ ​វិធា​នការនេះ ​ក៏ត្រូវតែអនុវត្តន៍ផងដែរ​ ចំពោះសំណង់​នានា ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ ដែលសង័្សយថា​មិ​នមានច្បាប់អនុញ្ញាត​​ត្រឹមត្រូវ និង​សាងសង់តាម​​បទដ្ឋានសុវត្ថិភាព​សំណ​ង់ត្រឹមត្រូវ ។
២.ជំរុញ​ឲ្យមានការ​ចុះធ្វើអធិកា​រកិច្ចការងារ ​ជាប្រចាំឲ្យ​​មានប្រសិទ្ធភាព​ និង​តម្លាភាព​​​ ដើម្បីពិនិត្យ​​មើលអំពី​លក្ខខណ្ឌសុវត្ថិភា​ព​និង​បទដ្ឋាន​ការងារ របស់​កម្មករសំណង់​ នៅទូទាំងប្រ​ទេស​កម្ពុជា។
៣. សូមផ្តល់​សំណ​ងការ​ខូ​ចខាតដល់​អ្នករងគ្រោះ​​ ឲ្យបាន​​សមរម្យ​រួមទាំងអ្នករ​ស់​ក្នុង​បន្ទុក​គ្រួ​សារ​ជន​រងគ្រោះ ។
៤.​ ស្រាវជ្រាវ​រ​កជនល្មើស​​មកផ្តន្ទាទោស​ ទៅតាមច្បាប់​ នៃព្រះរាជាណាចក្រក​ម្ពុជា​ អ្នកសម​គំនិត ត្រូវ​ទទួលទោស​ដូចអ្នកប្រព្រឹត្តផ្ទា​ល់ដែរ​ អាជ្ញាធរមាន​សម​ត្ថកិច្ច ​ត្រូវតែទទួលខុសត្រូ​វ​លើ គ្រោះថ្នាក់​ ទទួលទោស​ដូចអ្នកប្រ​ព្រឹត្តផ្ទាល់ដែរ​។
៥.​ បញ្ឈប់ជាបន្ទាន់​នូវ​សកម្មភាព​ម៉ៅការ បន្ត​ដែ​លគ្មានអាជ្ញាប័ណ្ណ​ និ​ងធានាការ​អនុវត្តន៍​បទដ្ឋាន​និយាម​​​សុវត្ថិភាព គ្រប់​ការដ្ឋា​នសំណ​ង់។

សេច​ក្តីថ្លែងការណ៍នេះចូលរួម​គាំទ្រដោយ​៖
១. ស​មាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍​នៅកម្ពុជា​ (សមាគមអាដហុក- ADHOC)​ (កម្ពុជា)
២.​សមាគមធាងត្នោត (STT)​ (កម្ពុជា)
៣.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN) (កម្ពុជា)
៤.សម្ព័ន្ធសហជីពកម្ពុជា (CATU) (កម្ពុជា)
៥.​សហព័ន្ធសហជីពឯករាជ្យ (NTUFEE) (កម្ពុជា)
៦.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្ថិធម៌ នៅកម្ពុជា (ខុមហ្វ្រែល) (កម្ពុជា)
៧.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​ (កម្ពុជា)
៨.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) (កម្ពុជា)
៩.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) (កម្ពុជា)
១០.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA) កម្ពុជា
១១.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) (កម្ពុជា)
១២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) (កម្ពុជា)
១៣.សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ (NIFTUC) (កម្ពុជា)
១៤.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U) (កម្ពុជា)
១៥.អង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់) (កម្ពុជា)
១៦.​សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL) (កម្ពុជា)
​១៧.​សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) (កម្ពុជា)
១៨.​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (លីកាដូ) (កម្ពុជា)
១៩. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) (កម្ពុជា)
២០.​អង្គការ អាក់សិនអេដ (ActionAid) (កម្ពុជា)
២១.អង្គការ ក្លាហាន (Klahaan Organization) (កម្ពុជា)
២២.​​មជ្ឈមណ្ឌលសាមគ្គីភាពការងារ (SC/ACILS) (កម្ពុជា)
២៣.សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើអន្តរជាតិ (BWI) (អាស៊ីប៉ាស៊ីភិច)
២៤.​សហព័ន្ធសហជីពវិស័យសាធារណៈអន្តរជាតិ (PSI) (អន្តរជាតិ)
២៥.​អង្គការ (NaZemi, Czech Republic) (សាធារណៈរដ្ឋស្សិច)
២៦.អង្គការ​ សូលីដា (Solidar Suisse) (ស្វីស)
២៧.​កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) (កម្ពុជា)
២៨.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) (កម្ពុជា)
២៩.​សហភាពការងារកម្ពុជា (CLC) (កម្ពុជា)
៣០.មជ្ឈមណ្ឌលធនធានតាមដានត្រួតពិនិត្យអាស៊ី (AMRC) (ហុងកុង)
៣១.អង្គការ Globalization Monitor (ហុងកុង)
៣២. Borderless Movement (ហុងកុង)
៣៣. Labour Education and Service Network (ហុងកុង)
៣៤.​ Yokohama Action Research (ជប៉ុន)
៣៥. China Labour Bulletin, Hong Kong (ហុងកុង)
៣៦. JTNC Watch (ជប៉ុន)
៣៧.​​ ​China Labour Bulletin​​​ (ហុងកុង)
៣៨. Maquila Solidarity Network (MSN)​​​​ ​(កាណាដា)
៤៩. Civil Rights Defenders (CRD) (ស៊ុយអែត)
៤០.​ Future In Our Hands (FIOH) (ណូវែស)
៤១.​​ Local Initiative for OHS Network (ឥណ្ឌូនេស៊ី)
៤២. Asia Floor Wage Alliance (AFWA) (អាស៊ី)
៤៣. Sedane Labour Centre LIPS (ឥណ្ឌូនេស៊ី)
៤៤. Serikat Pekerja Nasional (SPN) ឥណ្ឌូនេស៊ី
៤៥. Serikat Buruh Indonesia (GSBI) ឥណ្ឌូនេស៊ី
៤៦.​​ Federasi Buruh Lintas Pabrik (FBLP) ឥណ្ឌូនេស៊ី
៤៧.​ Konfederasi Aliansi Serikat Buruh (KASBI) ឥណ្ឌូនេស៊ី
៤៨.​​ Trade Union Rights Center (TURC) ឥណ្ឌូនេស៊ី
៤៩. Social Action for Community and Development (SACD) ឥណ្ឌូនេស៊ី
៥០. Korean House for International Solidarity (កូរ៉េ)
៥១. ​Clean Clothes Campaign (South East Asia) (អាស៊ីខាងត្បូង)
៥២.​ Clean Clothes Campaign (East Asia) (អាស៊ីអាគ្នេយ៏)
៥៣.​ Norwegian People’s Aid (NPA) (ណូវេស)
៥៤. MAP Foundation (ថៃ)
៥៥.​ Workers Assistance Center, Inc. (ហ្វីលីពីន)
៥៦. FOCUS on Global South (ថៃ)
៥៧. Fair Action (ស៊ុយអែត)
៥៨. Garment and Allied Workers Union-North India (ឥណ្ឌា)
៥៩. National Free Trade Union, Sri Langka (ស្រីលង្កា)
៦០. Dabindu Collective, Sri Langka (ស្រីលង្កា)
៦១. TWFI (HMS) (ឥណ្ឌា)
៦២. Garment Labour Union (GLU) (ស្រីលង្កា)
៦៣.​ Free Trade Zones & General Services Employees Union (FTZ&GSEU) (ស្រីលង្កា)
៦៤. Workers Empowerment (ហុងកុង)
៦៥. អង្គការសមធម៌កម្ពុជា (EC)​ (កម្ពុជា)
៦៦.​ Magnus Kjellson, អ្នកតស៊ូមតិសិទ្ធិការងារ (ស៊ុយអែត)
៦៧. Karins Ström, អ្នកតស៊ូមតិសិទ្ធិការងារ​ (ស៊ុយអែត)
៦៨. Pheareak Ly, អ្នកតស៊ូមតិសិទ្ធិការងារ (កម្ពុជា)
៦៩. Pech Polet, អ្នកតស៊ូមតិសិទ្ធិមនុស្ស (កម្ពុជា)
៧០. Sen Chanthou, អ្នកតស៊ូមតិសិទ្ធិមនុស្សកម (កម្ពុជា)
៧១ Chrek Sophea , អ្នកតស៊ូមតិសិទ្ធិមនុស្ស (កម្ពុជា)
៧២. Chroeung Saphoeurt, អ្នកតស៊ូមតិសិទ្ធិមនុស្ស​ (កម្ពុជា)
៧៣. Rita Olivia Tambunan, អ្នកតស៊ូមតិសិទ្ធិមនុស្សឥណ្ឌូនេស៊ី (កម្ពុជា)
៧៤.​​ សហគមន៍ដីធ្លីបឹងប្រាំ (កម្ពុជា)
៧៥. សហគមន៍ស្តីក្រោមរហាលសួង (កម្ពុជា)
៧៦.​​​ សហគមន៍បុសស្អំ (កម្ពុជា)
៧៧. សហគមន៍អន្លង់រុន (កម្ពុជា)
៧៨. សហគមន៍អណ្តូងកន្តួត (កម្ពុជា)
៧៩.​សហគមន៍ដីធ្លីភូមិក្តឹបថ្ម (កម្ពុជា)
៨០.សហគមន៍ដីធ្លីភូមិអូរស្វាយ (កម្ពុជា)
៨១. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (កម្ពុជា)
៨២. សហគមន៍ដីធ្លីភូមិស្ទឹងបត់ (កម្ពុជា)
៨៣. សហគមន៍ដីធ្លីផ្លូវរថភ្លើងភូមិផ្សារកណ្តាល (កម្ពុជា)
៨៤. សហគមន៍ដីធ្លីភូមិតាត្រៃ (កម្ពុជា)
៨៥. សហគមន៍ស្រែប្រាំង (កម្ពុជា)
៨៦. សហគមន៍ដីធ្លីជីខក្រោម (កម្ពុជា)
៨៧. សហគមន៍ដីធ្លីជីខលើ (កម្ពុជា)
៨៨. សហគមន៍នេសាទកោះស្រឡៅ (កម្ពុជា)
៨៩. សហគមន៍នេសាទសម្រស់កោះស្តេច (កម្ពុជា)
៩០. សហគមន៍ដីធ្លីកោះស្តេច (កម្ពុជា)
៩១. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កម្ពុជា)
៩២. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស(កម្ពុជា)
៩៣. សហគមន៍ព្រៃឈើដីធ្លីទួលសំរោង (កម្ពុជា)
៩៤. សហគមន៍ភ្នំនាងកង្រី (កម្ពុជា)
៩៥. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានជលផល (កម្ពុជា)
៩៦. សហគមន៍នេសាទ (កម្ពុជា)
៩៧. សហគមន៍នេសាទព្រៃពាយ (កម្ពុជា)
៩៨. សហគមន៍ភ្នំត្នោត (កម្ពុជា)
៩៩. សហគមន៍កំពង់សាមគ្គី (កម្ពុជា)
១០០. សហគមន៍សាមគ្គីភ្នំជាំម្លូរ (កម្ពុជា)
១០១. សហគមន៍ត្រពាំងសង្កែ (កម្ពុជា)
១០២. Clean Clothes Campaign (South Asia) (អាស៊ីខាងត្បូង)
១០៣. Clean Clothes Campaign (International Office) (ការិយាល័យអន្តរជាតិ)៕ ដោយ៖កូឡាប

spot_img
×