Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

spot_img

កំពង់ឆ្នាំង​៖ កាលពី​ថ្ងៃ​សុក្រ​១២​កើត ខែ​បុស្ស ឆ្នាំ​រកា ព​-​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ស្រុក​បរិបូណ៌ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង​ម​ឆ្នាំង បង្ក្រាប​ករណី​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន នៅ​ចំ​ណុ​ផ្ទះ​ឈ្មោះ​អៀ សឿ​ម ភេទ​ប្រុស នៅ​ភូមិ​ស្រះកែវ​-​ឃុំ​មេលំ ស្រុក​បរិបូរណ៍ ។​

​ចំពោះ​លទ្ធផល នៃ​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចាប់​ជនសង្ស័យ​បាន​០៤​នាក់​១-​ឈ្មោះ​អ៊ុល​-​ចន្ត្រា ភេទ​ប្រុស អាយុ​អាយុ​១៩​ឆ្នាំ​(​ចែកចាយ​)​នៅ​ភូមិ​ស្រះកែវ​-​ឃុំ​មេលំ ។​២-​ឈ្មោះ​ថន​-​រតនៈ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ​-​ស្រុក​រលាប្អៀរ​(​ប្រើប្រាស់​)​។ ៣-​ឈ្មោះ​ព្រំ​ រ៉ា​ម៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ថ្មកែវ​-​ឃំុំ​ស្វាយ​​ជ្រំ​-​ស្រុក​រលាប្អៀរ​(​ប្រើប្រាស់​)​។​៤-​ឈ្មោះ​ឆែម​-​ព្រំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ថ្មកែវ​-​ឃុំ​ស្វាយជ្រុំ​-​ស្រុក​រលាប្អៀរ​(​ប្រើប្រាស់​)​និង​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​៧​កញ្ចប់ និង ឧបករណ៍​ជក់​មួយចំនួន​៕ ដោយ​៖ ចៅ សន​

spot_img
×