Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ក្រុង​ដូន​កែវ​ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​ផ្សារ​តាកែវ​ និង​អំពាវនាវ​អោយ​ពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​សោ​ភ័​ណភាព​ទីក្រុង

spot_img

​តាកែវ​៖ អាជ្ញាធរ​ក្រុង​ដូន​កែវ​អំពាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា ​ដើម្បី​សោ​ភ័​ណភាព​ទីក្រុង  ជាពិសេស​បងប្អូន​អាជីវក​ដែល​ដាក់​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​តាកែវ ត្រូវ​តាំង​សម្ភារៈ​លក់ដូរ​របស់ខ្លួន​នៅត្រឹម​គំនូស​សញ្ញា​ដែល​បាន​កំណត់ដោយ​អាជ្ញាធរ​ ដើម្បី​អោយនៅ​ជុំវិញ​ផ្សារ​តាកែវ​របស់​យើង​មាន​ផ្លូវ​ទូលាយ សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​អ្នកទិញ ។

ការអំពាវនាវ​របស់​អាជ្ញាធរ​នេះដែរ គឺ​ក្នុងពេលដែល​លោក ស្រី ដា អភិបាលរងក្រុង​ដូន​កែវ បាន​ដឹកនាំ​កំលាំងចំរុះ ចុះ​អនុវត្ត​លើ​ការងាររៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​តាកែវ អោយមាន​សោ​ភ័​ណភាព និង​មាន​ផ្លូវ​ទូលាយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ​២០១៩ នេះ ។

​លោក ស្រី ដា អភិបាលរងក្រុង​ដូន​កែវ បាន​ប្រាប់​អោយ​អ្នក​សារ​ព​ត័​មាន​ដឹងថា មុន​និង​ធ្វើ​ការចុះអនុវត្ត​លើ​ការរុះរើ និង​លើកយក​សំភារៈ​មួយចំនួន របស់​អ្នកលក់ដូរ និង​ការចត​ម៉ូតូ​ចោល​គ្មាន​សណ្តាប់ធ្នាប់​នេះ គឺធ្វើឡើង​ទៅបាន បន្ទាប់ពី​អជ្ញាធរ​ក្រុង​បានធ្វើការ​ផ្សព្វផ្សាយ និង​ជូនដំណឹង​ដល់​បងប្អូន​ជា​អាជីវករ​លក់ដូរ និង​ទីតាំង​ផ្ញើ​ម៉ូតូ​នៅ​ជុំវិញ​ផ្សារ​តាកែវ ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ ក៏ប៉ុន្តែ​មាន​អាជីវករ​មួយចំនួន​តូច នៅតែ​មិនបាន​ស្តាប់ និង​គោរព​ទៅតាម​គោល​ការផ្សព្វផ្សាយ​របស់​អាជ្ញា​ធរ​ឡើយ ទើប​រូបលោក​រួមជាមួយកំលាំងចំរុះ រួមមាន​អាជ្ញាធរ​ភូមិ សង្កាត់ ​អង្គភាព​នគរបាល​ក្រុង កងកំលាំង​អាវុធហត្ថ​ក្រុង ​និង​កំលាំង​សន្តិសុខ​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង បាន​ចុះ​រើ និង​តម្រឹម​ទីតាំង​លក់​អោយ​សមស្រប​ទៅតាម​ការ​កំណត់​តែម្តង ។

​បើតាម​ការ​អោយដឹងពី​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​បញ្ជាក់ថា នេះ​ជា​តំណាក់កាល​ទី ០១ ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​ផ្សារ​តាកែវ ហើយ​លោក​និង​បន្ត​អនុវត្ត​ការងារ​នេះ​ជាប្រចាំ ដើម្បី​សោ​ភ័​ណភាព​នៅក្នុង​ទីក្រុង​ដូន​កែវ​ ។ ហើយ​ចំពោះ​ការរៀបចំ​សណ្តាប់ធ្នាប់​នៃ​ការលក់ដូរ​នៅ​ផ្នែក​ខាងក្នុង​ផ្សារ គឺ​និង​បន្ត​នៅពេល​ខាងមុខ ដោយ​គ្រោង​ក្នុងការ​អនុវត្ត​លើ​ការស្តារ​ប្រព័ន្ធ​លូរ នៅក្នុង​ផ្សារ​បញ្ជៀ​សការ​ជន​លិច​ទឹក​នៅក្នុង​រដូវ​ខែ​ភ្លៀង​ធ្លាក់ និង​តម្រូវអោយ​ម្ចាស់​តូប​លក់ដូរ​មួយចំនួន ដែល​បានធ្វើការ​ចាក់សាប​ស៊ី​ម៉ុង បិទ​លើ​គម្រប​លូរ​នោះ ត្រូវ​រុះរើ​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការស្តារ​ប្រព័ន្ធ​លូរ​បញ្ចៀស​ការ​ជន​លិច​ផ្សារ ៕ ដោយ ៖តាកែវ​

spot_img
×