Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋជួប​គ្រោះធម្មជាតិ​៤១គ្រួសារ​​ នៅស្រុកបូ​រីជលសារ ទទួលអំ​ណោយ ពីកាក​បាទក្រហម​

spot_img

តាកែវ៖ លោក អ៊ូច ភា អភិបាលនៃគណៈអភិបា​លខេត្ត និងជាប្រធានកិ​ត្តិយស សាខាកាក​បាទក្រហមខេត្តតា​កែវ លោកស្រី នូ សុ​វណ្ណនី​ ប្រធានសាខាកាកបា​ទក្រហមខេ​ត្ត រួមជាមួយសប្បុរ​សជន នាព្រឹកថ្ងៃទី២ ខែ​ កក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះចែ​កអំណោយម​នុស្សធម៌ របស់សាខាកាកបាទក្រ​ហមខេត្ត ជូនគ្រួសារ​ប្រជាពលរដ្ឋ ដែលរ​ងគ្រោះដោយ​ខ្យល់កន្រ្តាក់ ចំនួ​ន៤១គ្រួសារ នៅស្រុកបូរីជល​សារ ខេត្តតាកែវ ។

នៅក្នុងឱកាសចុះចែក​អំណោយមនុ​ស្សធម៌ របស់កាកបា​ទក្រហម លោកប្រធានកិ​ត្តិយសសាខាកាកបាទក្រហម បានមានប្រ​សាសន៍ថា ទីណា​មានទុក្ខលំ​បាក និងមានគ្រោះមហន្ត​រាយនានា​ ទីនោះតែង​តែមានមន្រ្តី​គ្រប់លំដាប់ថ្នា​ក់ និងមន្រ្តីកាកបាទ​ក្រហម​ ចុះទៅដល់ភ្លា​មៗ ពោល​គឺកាកបា​ទក្រហមក​ម្ពុជា នឹងនៅជិតប្រជាព​លរដ្ឋ ចុះជួយបង​ប្អូនគ្រប់ពេលវេ​លា គ្រប់ទី​កន្លែង ដោយ​មិនទុកឲ្យនរ​ណាម្នាក់ស្លាប់ ដោយសារតែ​អត់អាហារ ដែលយើង​មិនបានដឹ​ងនោះឡើយ ។

លោក អ៊ូច ភា បានបន្ថែមទៀ​តថា សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន តែងតែ​ណែនាំដល់ម​ន្រ្តីកាកបាទ​ក្រហម ​ពិសេសក្រុមយុវជនកាកបា​ទក្រហម ឲ្យចុះជួយបង​ប្អូនប្រជាព​លរដ្ឋណា ដែលមានទុក្ខលំ​បាកលើបញ្ហាជី​វភាព ជួបគ្រោះធម្ម​ជាតិនានា ជនចាស់ជរាគ្មា​នទីពឹង​ ស្រ្តីមេម៉ាយទីទ័លក្រជា​ដើម ជាពិសេ​ស គឺឧស្សាហ៍ចុះ​សាកសួរសុ​ខទុក្ខបងប្អូន ប្រជាពលរ​ដ្ឋឲ្យដល់ខ្នង​ផ្ទះ ។
ជាមួយគ្នានេះដែរ លោក អ៊ូច ភា ក៏បានធ្វើ​ការផ្តាំផ្ញើទៅ​ដល់បងប្អូន ប្រជាពល​រដ្ឋទាំងអ​ស់ ត្រូវប្រកាន់ភ្ជាប់នូ​វអនាម័យល្អ​ ហូបស្អាត ផឹកស្អា​ត និងរស់នៅស្អាត​ ព្រោះបើកាលណាបង​ប្អូន ប្រកាន់យក​របៀបរស់នៅស្អា​ត និងមានអនាម័​យល្អ ពិសេស​គឺត្រូវប្រុ​ងប្រយ័ត្ន ចំពោះគ្រោះធម្ម​ជាតិផ្សេង​ៗ ដែលកើតមានឡើង​ ដោយកត្តាប្រែប្រួល​អាកាសធាតុ ​។
អំណោយដែលបានផ្តល់​ជូនរួមមាន​ ៖ អង្ករ ២៥គីឡូ​ក្រាម មី ១កេស កន្ទេល​១ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត និងថវិកាចំនួន ហើយដោយឡែក​ ចំពោះគ្រួសារ ដែលរងគ្រោះធ្ងន់ ទទួលថវិ​កាពីលោកឧបនាយករដ្ឋមន្រ្តី ប៊ិ​ន ឈិន ប្រធានក្រុម​ការងារថ្នាក់ជាតិ ចុះជួយខេ​ត្តតាកែវ ចំនួន៥០ម៉ឺនរៀលផង​ដែរ ៕ ដោយ៖ តាកែវ

spot_img
×