Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ ពីដំណើរការ​រៀបចំ និងកសា​ងផែនការអ​ភិវឌ្ឍន៍រាជធានី​ ដើម្បីបង្កើ​នការយល់ដឹង លើកកម្ពស់ស​មត្ថភាព ក្រុមប្រឹក្សា និង រដ្ឋបាលរាជធានីភ្នំពេញ

spot_img

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ កក្កដា ២០១៩នេះ បានរៀបចំកិច្ចប្រជុំផ្ស​ព្វផ្សាយ ស្តីពីដំណើរកា​រ រៀបចំនិ​ងកសាង ផែនការអភិវឌ្ឍន៍រាជ​ធានី ដើម្បីបង្កើនការយល់ដឹង និងលើកក​ម្ពស់សមត្ថភាព​​ក្រុមប្រឹក្សា ក៏ដូចជា រដ្ឋបាលរា​ជធានីភ្នំពេញ​ ឲ្យមានសមត្ថភាព ក្នុងការរៀ​បចំផែនការអភិវឌ្ឍន៍៥ឆ្នាំ និងការ​កសាងផែនការវិនិយោគ៣ឆ្នាំរំកិល ទទួលជោគ​ជ័យ ។

លោកប៉ា​ សុជាតិវង្ស ប្រធានក្រុ​មប្រឹក្សារា​ជធានីភ្នំពេ​ញ បានមាន​ប្រសាសន៍​ថា ការ​ប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើ​រការរៀបចំ និងកសាង​ផែនការអ​ភិវឌ្ឍន៍រា​ជធានីភ្នំពេញ នាថ្ងៃនេះ ធ្វើឡើងក្នុ​ងគោលបំណ​ង បង្កើនការយ​ល់ដឹង លើកកម្ពស់​សមត្ថភាព ក្រុមប្រឹក្សា ក៏ដូចជា រដ្ឋបាលរាជ​ធានីភ្នំពេញ​ ដើម្បីឲ្យមានសមត្ថភាព ក្នុងការ​រៀបចំផែ​នការ អភិវឌ្ឍន៍៥ឆ្នាំ និងការកសា​ងផែនការវិនិយោគ ៣ឆ្នាំរំកិល ទទួលជោគជ័យ​។ តាមរាជធា​នី ខណ្ឌ ត្រូវមានស​មត្ថភាព​ ការយល់​ដឹង ដើម្បីចាត់​ចែងធនធានរប​ស់ខ្លួន ឲ្យប្រសើរឡើង​ ក្នុងកិច្ច​អភិវឌ្ឍន៍មូ​លដ្ឋាន និងអភិបា​លកិច្ចមូល​ដ្ឋាន សំដៅលើក​កម្ពស់ ការផ្តល់សេវាសា​ធារណៈ ជូនប្រជាព​លរដ្ឋឲ្យមានប្រសិទ្ធភាព​ តម្លាភាព​ និងគណនេយ្យភាព។
លោកប្រធាន​ក្រុមប្រឹក្សា បានបន្តថា ក្រុមប្រឹក្សារា​ជធានី អាណត្តិទី៣​ ក៏ដូចជា ក្រុមប្រឹក្សាខេត្ត​ ក្រុង ស្រុក ខណ្ឌ​ ទូទាំងប្រទេស បានកើត​ចេញពីការ​បោះឆ្នោតអសកល នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ក​ន្លងមក ដែលមាន​លក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានសម្លាភាព។ ក្រុមប្រឹក្សារាជធានី នឹងបន្តខិតខំប្រឹងប្រែង បំពេញតួនា​ទីទៅតា​មច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត ដោយ​មានការជួ​យសហការ ពីថ្នាក់ជាតិ​ ថ្នាក់ដឹក​នាំរាជធានី​ ខណ្ឌ ទីចាត់កា​រទាំងអស់ និងមន្ត្រីជំ​នាញពាក់ព័ន្ធ ដើម្បីឲ្យការរៀប​ចំផែនការ​អភិវឌ្ឍន៍ និងកម្មវិនិយោគ ​រៀបចំ ទៅបានល្អ ​ស្របតាម​លក្ខណៈប​ច្ចេកទេស និងឆ្លុះបញ្ចាំង ពីតម្រូវ​ការចាំបាច់​ ជាក់ស្តែង របស់ប្រ​ជាពលេដ្ឋ ​ទាមទារឲ្យយើង ត្រូវប្រឹងប្រែ​ងរួមគ្នា តាមរយៈកិ​ច្ចសហការ​ និងសិក្សាឲ្យបា​នម៉ត់ចត់ អំពីតម្រូ​វការរប​ស់ប្រជាពលរ​ដ្ឋ ធ្វើសមា​ហរណកម្មផែ​នការនានា របស់អង្គ​ភាព មន្ទីរ​ជំនាញ​ បញ្ចូលរួ​មគ្នារៀបចំ​ សៀវភៅផែ​នការរួម​តែមួយ ​គឺជាផែន​ការអភិវឌ្ឍន៍ ៥ឆ្នាំ របស់ក្រុម​ប្រឹក្សារាជធានីភ្នំពេញ។

លោកប្រ​ធានក្រុមប្រឹក្សា​រាជធានីភ្នំពេញ ក្នុងឱកា​សនោះ ក៏បានណែនាំឱ្យ​ក្រុមប្រឹក្សា ​មន្ត្រីរដ្ឋ​បាលរាជធានីភ្នំពេ​ញ ត្រូវអនុវត្តន៍ទៅតាម​សៀវភៅណែនាំ ស្ដីពី ការកម្មវិធី​ប្រយោគ៣ឆ្នាំរំកិល ឲ្យបានពេញលេញ និងបំពេញ​ទៅតាម​ គោលការ​ណ៍សំខាន់ៗ​ ៩ ចំណុច​ ក្នុងនោះចំ​ណុច ទី១ គឺ​ការចែករំ​លែកព័ត៌មាន​ ទី២ តម្លាភា​ព ដោ​យមិនមានការលាក់​លៀម គោល​ការណ៍ និងការសម្រេ​ចនានា ​ទី៣ សុគន្ធភាព​និងសុខ​ដុមនីយក​ម្ម ទី៤ ​ការចូលរួ​មពិគ្រោះយោប​ល់ ទី៥ ​ការឆ្លើយតបនឹ​ងតម្រូវកា​រ ទី​៦ គណនេយ្យភាព​តា​មបែ​បប្រជាធិប​តេយ្យ ​ទី៧ ប្រសិទ្ធ​ភាពនិងសុក្រឹត្យភាព ​សេដ្ឋកិច្ចសង្គ​ម ទី៨ កា​រធានាចីរ​ភាព ធនធា​នធម្មជាតិ​ និងបរិ​ស្ថាន ទី៩ ការធានា​សមធម៌​ មានន័យថា ការកង​សាងផែនកា​រអភិវឌ្ឍន៍ ត្រូវធានា​ឲ្យមានការ​ចូលរួម ផ្តល់ផលប្រ​យោជន៍ ឲ្យគ្រប់ភា​គីពាក់ព័​ន្ធ ពិសេសស្ត្រី​ កុមារ ជ​នពិការ​ ជនក្រីក្រ និងជន​ងាយរងគ្រោះ​៕

ដោយ : កូឡាប

spot_img
×