Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់ ៖ ទ​ង្វេី​របស់​មេដឹកនាំ​ពាណិជ្ជក​ម្ម​របស់​សភា​អឺរ៉ុប​ខ្លះ ជាការ​ប្រមាថ​មេី​ល​ងាយ​ប្រជា​ជនក​ម្ព​ជា​

spot_img

​ភ្នំពេញ ​៖ ​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅ​ថ្ងៃទី​២​កក្កដា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា ទ​ង្វេី​របស់​មេដឹកនាំ​ពាណិជ្ជក​ម្ម​របស់​សភា​អឺរ៉ុប​ខ្លះ ជាការ​ប្រមាថ​មេី​ល​ងាយ​ប្រជា​ជនក​ម្ព​ជា​។​

​លោក​បាន​បន្តថា ជាបឋម​សូម​អបអរសាទរ​ចំពោះ​ប្រទេស​និង​ប្រជាជន​វៀតណាម ​ដែល​បានសម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ ​EU កាលពី​ថ្ងៃទី​៣០ ខែមិថុនា​២០១៩​នេះ​។ តេី​សភា​អឺរ៉ុប​ខ្លះ ដែល​គំរាម​ដាក់ទណ្ឌកម្ម​កាត់​ប្រព័​ន្ធ​ EBA​នៅ​កម្ពុជា ពិតជា​ស្ថិតក្រោម​ហេតុផល “​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​”​ធ្លាក់ចុះ​មែន​ទេ​?

​អ្វី​ជាការ​សោកស្តាយ​បំផុត​របស់​យេី​ង​នៅទីនេះ​គឺ ពួក​សភា​អឺរ៉ុប​មុខ​ដដែល​នេះ បាន​គម្រាមកំហែង​កម្ពុ​ជា​ថា​កាត់​ EBA ដោយ​ឈរ​លេី​ហេតុផល​ថា កម្ពុជា​មានការ​ធ្លាក់ចុះ​លេី​ការ​បញ្ហា​សិ​ទិ្ធ​មនុស្ស​និង​ល​ទិ្ធ​ប្រជាធិបតេយ្យ​! តែ​បែរជា​មានការ​ផ្តល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដល់​វៀតណាម​ពេលនេះ ដែល​កិច្ចព្រមព្រៀង​នេះ​វា​មានតម្លៃ​និង​ឱកាស​សេដ្ឋកិច្ច (opportunity and economic costs) ធំធេង​ជាង​EBA​ឆ្ងាយ​ណាស់ តេី​មកពី​វៀតណាម មាន​លទ្ធិប្រជាធិបតេយ្យ​និង​សិ​ទិ្ធ​មនុស្ស​ល្អ​ណាស់​មែន​ទេ​? ល្មម​ទុកពេល​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ឯករាជ្យ​និង​សិ​ទិ្ធ​សម្រេច​ខ្លះ​ហេី​យ​លេី​ជោគវាសនា​ជាតិ​ខ្លួន ព្រោះថា​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ទម្លាក់​គ្រាប់បែក សង្គ្រាម​សុី​វិល វាលពិឃាត និង​ភាពអនាធិបតេយ្យ​ធ្ងន់ធ្ងរ​ណាស់ មក​ហេី​យ​! ខ្ញុំ​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា សភា​អឺរ៉ុប​មិន​ល្ងង់​និង​ធ្វេី​គ​ថ្លង់​ចំពោះ​សម្រែក​ស្វែងរក​យុ​តិ្ត​ធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ដ៏​ច្រេី​ន​លេី​សលប់​នោះទេ​! ប្រសិន​ជាមាន ការ​កាត់ផ្តាច់ ​EBA នោះ​ជាទ​ង្វេី​ប្រមាថ​មេី​ល​ងាយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រជាជន​កម្ពុជា​។​

​លោក​ហេង រតនា បាន​លើកឡើងថា បេី​តាមដាន​សភាពការណ៍​គំរាម​កាត់​ EBA ​ឱ្យ​សុី​ជម្រៅ​ឃេី​ញ​ថា ប្រហែល​គ្មាន​កាត់​ EBA​ទេ ព្រោះថា​ពួក​”​ក្របី​សុី​ស្រូវ បង​មិនសូវ​ហ៊ាន​ដេញ ក្របី​ដេី​រ​ចេញ​បង​ដេញ​ឱយ​ស្រី​មេី​ល​” កំពុង​ប្តូរ​បេសកកម្ម​ពី​អ្នក​ទាមទារ​ឱ្ យ​EU កាត់​ EBA មក​ធ្វេី​ឫក​ជាមាន​បេសកកម្ម​ធ្វេី​ជា​អ្នក​មក​ការពារ ​EBA​វិញ​! នេះ​ជាស​ញ្ញា​ថា គ្មាន​អ្នកគាំទ្រ​គ្រប់គ្រាន់​ឱ្យ​កាត់​EBA​នៅឯ​សភា​អឺរ៉ុប​ទេ​! ការពិត​នៅតែ​ជាការ​ពិត​!

​សូមបញ្ជាក់ថា វៀតណាម និង​សហភាព​អឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង ចំនួន​ពីរ កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែមិថុនា​ឆ្នាំ​២០១៩ គឺ​កិច្ចព្រមព្រៀង​តំបន់​ធ្វើ​ពាណិជ្ជកម្ម​មិន​ជាប់ពន្ធ អឺរ៉ុប​-​វៀតណាម (EVFTA) និង​កិច្ចព្រមព្រៀង​ការពារ​អ្នកវិនិយោគ អឺរ៉ុប​-​វៀតណាម (EVIPA)​ ។​

​របាយការណ៍​សិក្សា​ទុកជាមុន ដែល​សិក្សា​ដោយ​ក្រសួងផែនការ និង​វិនិយោគ​របស់​វៀតណាម រំពឹងថា កិច្ចព្រមព្រៀង​តំបន់​ធ្វើ​ពាណិជ្ជកម្ម​មិន​ជាប់ពន្ធ​នេះ អាចជួយ​ឱ្យ​ការនាំចេញ​របស់​វៀតណាម​កើនឡើង ២០​ភាគរយ នៅ​ឆ្នាំ​២០២០ កើនឡើង ៤២,៧​ភាគរយ នៅ​ឆ្នាំ​២០២៥ និង​៤៤,៤​ភាគរយ នៅ​ឆ្នាំ​២០៣០​ ។​

​ទន្ទឹមនឹង​ការទទួលបាន​ផលប្រយោជន៍​ជាក់ស្តែង​ផ្នែក​សេដ្ឋកិច្ច​នេះ វៀតណាម ក៏​ទទួលបាន​កេរ្តិ៍ឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ ជា​ប្រទេស​ដែលមាន​ស្តង់ដារ​ទាំង​ច្បាប់ ទាំង​គុណភាព​ទំនិញ និង លក្ខខណ្ឌ​ផ្សេងៗ​ទៀត ទើប​ឈានដល់​ការចាប់​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប​ដែលមាន​បណ្តុំ​ប្រទេស​រីកចម្រើន​ចំនួន ២៨ ​ជា​សមាជិក​នេះ​។​
​ករណីនេះ ធ្វើឱ្យ​វៀតណាម​មានឱកាស​ក្នុងការ​ពង្រឹង និង​ពង្រីក​សហគ្រាស​ធន់​តូច និង​មធ្យម​។ វៀតណាម​ក៏​ក្លាយជា​គោលដៅ​ដែល​អ្នកវិនិយោគ​បរទេស​ទៅ​វិនិយោគ​ដែរ​៕​ ដោយ​៖​កូ​ឡាប

 

spot_img
×