Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​អយ្យការ​កោះហៅ​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិ​ត្រា ចូល​បំភ្លឺ ករណី​កុមារ​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​

spot_img

​ភ្នំពេញ​៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិត្រា ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការក្រុង​ភ្នំពេញ ក្រោយពី​មាន​បណ្តឹង​របស់​ឪពុកម្តាយ​កុមារ​ម្នាក់ ដែល​បាន​ស្លាប់ ។

​បើតាម​ដីកាកោះ ចុះ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ បាន​បង្គាប់​ឲ្យ​លោក​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិ​ត្រា ចូលខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​បណ្តឹង​របស់​ឈ្មោះ ហៃ ឡុង និង​ឈ្មោះ ចោម ស្រី​ពៅ ជា​អាណាព្យាបាល​កុមារ​រងគ្រោះ​។ តំណាង​អយ្យការចោទប្រកាន់​លោក​វេជ្ជបណ្ឌិត​រូបនេះ ពីបទ​ធ្វេសប្រហែស​បណ្តាល​កុមារ​ម្នាក់​ស្លាប់​។​

​គួររំលឹកថា កាលពី​ទី​១៨ ខែមិថុនា ឆ្នាំ​២១៩ ឪពុកម្តាយ​របស់​កុមារ​រងគ្រោះ បានដាក់​ពាក្យ​ប្តឹង ប្រធាន​មន្ទីរពេទ្យ កុមារ​ជាតិ និង​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ សរ ច័ន្ទ​ចិ​ត្រា ទៅ​តុលាការ ពីបទ ធ្វេសប្រហែស​ឲ្យ​កុមារ​ស្លាប់​។​

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ មានឈ្មោះ ហៃ ឡុង ជា​ឪពុក និង​ឈ្មោះ ចោម ស្រី​ពៅ ជា​ម្តាយ របស់​កុមារ​ឈ្មោះ ឡុង ឌី​ណា ភេទ​ប្រុស អាយុ ១៦​ខែ បាន​រៀបរាប់ថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ មិថុនា ឆ្នាំ​២០១៩ ពួកគាត់ បាន​យក​កូនប្រុស ដែល​ក្តៅខ្លួន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យកុមារ​ជាតិ​។ នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល គ្រូពេទ្យបាន​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម ឲ្យ​កូនប្រុស​ពួកគាត់ ព្រោះ​ក្រោយ​ពិនិត្យ​ឈាម​ទៅ​ឃើញថា ជា​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​។ ស្រាប់តែ​ដល់​ម៉ោង ៥ និង​៥៥ នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ កូនប្រុស​ពួកគាត់​បាន​ស្លាប់ ។​

​ក្រោយពី​កូនប្រុស​របស់​ពួកគាត់​ស្លាប់ ស្រាប់តែលោក​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិ​ត្រា និង​គ្រូពេទ្យ​ចំនួន ៤​នាក់​ទៀត មក​សម្រួល និង​សន្យាថា មន្ទីរពេទ្យ​នឹង​ដោះស្រាយ ដូច្នេះ​ទើប​ពួកគាត់​ព្រមយក​កូន​ទៅធ្វើ​បុណ្យ​នៅ ស្រុក​កំ​ណើ ត ខេត្តព្រៃវែង ។ ពាក់ព័ន្ធ​ករណីនេះ លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស ប្រធាន​មន្ទីរពេទ្យកុមារ​ជាតិ ធ្លាប់បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​យក​ឈាម​ទៅពិនិត្យ​គ្រូពេទ្យ​រកឃើញថា កុមារ​ឈ្មោះ ឡុង ឌី​ណា បាន​ស្លាប់​ដោយសារ​មាន​ជំងឺ EV71 និង​ជំងឺ​ពងបែក​លើ​ខ្លួនប្រាណ ដែលជា​ប្រភេទ​ជំងឺ​អាច​បណ្តាល​ឲ្យ​កុមារ​ក្រោម​អាយុ ២​ឆ្នាំ​ងាយ​នឹង​ស្លាប់ ជាង​មនុស្សពេញវ័យ​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា ក្រោយពី​អ្នកជំងឺ​ចូលមក​សម្រាក​នៅ​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​ជា​អកុសល​មិនអាច​ជួយ​បាន ។ ប្រធាន​មន្ទីរពេទ្យ បាន​អះអាងថា មន្ទីរពេទ្យ និង​គ្រូពេទ្យ​មិន​ចង់​ឲ្យ​អ្នកជំងឺ​ស្លាប់​នោះទេ និង​ព្យាយាម​ពន្យល់​ឪពុកម្តាយ​អ្នកជំងឺ​ដែរ ប៉ុន្តែ​ពួកគាត់​នៅតែ​មិន​យល់ និង​ទាមទារ​សំណង​ពី​មន្ទីរពេទ្យ ចំនួន ៣២០០០ ដុល្លារ ។​ដោយសារតែ​អាណិត​កុមារ​ដែល​ស្លាប់ ក្រុមគ្រូពេទ្យ​បាន​ចូល​បុណ្យ សព ចំនួន ៣​លាន​រៀល ប៉ុន្តែ​អា​ព្យាបាល​មិន​ព្រម​ទទួល​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×