Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ផ្ទុះ​ឡើងវិញ នៅ​ស្រុក​អូ​រាំង​ឪ

spot_img

(​ភ្នំពេញ​) ៖ ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក បាន​កំពុង​ផ្ទុះឡើង​ជាថ្មី​ម្តងទៀត​នៅក្នុង​ភូមិ​ចំនួន​២ ក្នុង​ឃុំ​មាន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​ជំងឺ​នេះ​បាន​កើតឡើង​ម្តង​រួចមកហើយ នៅលើ​ទឹកដី​កម្ពុជា ក្នុង​ខេត្ត​រតនគីរី កាលពី​ខែមីនា ឆ្នាំ​២០១៩​។​

​យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ក្រសួង​បានកំណត់​យក​តំបន់​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​ចំនួន ២​កន្លែង​ស្ថិតនៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំ​មាន ស្រុក​អូ​រាំង​ឪ និង​ខេត្ត​ត្បូងឃ្មុំ​។​

​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ក្រសួងកសិកម្ម​បា​នប​ញ្ជា​ឲ្យ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចាត់វិធានការ​បសុព្យាបាល​ជាបន្ទាន់ នៅ​តំបន់​ផ្ទុះ​ជំងឺ​ដូចជា​៖ ​បំផ្លាញចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធានការ​បសុព្យាបាល ។ ផ្អាក​លើ​ការទិញ​-​លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល​ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់​ប្រហែល​៣​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួត​ពិ​និ​ត្រ និង​តាមដាន ។ ការសិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺ និង​ពិនិត្យ ឃ្លាំមើល​ចលនា​សត្វ​ជ្រូក​, សាច់ជ្រូក និង​ផលិតផល មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ជាប្រចាំ ក្នុង​រង្វង់​ដែលមាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ទុះ​ជំងឺ​។​

​ជាមួយគ្នានេះដែរ​ក្រសួង​បាន​បញ្ជាក់ថា ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ប៉ះពាល់​ដល់​មនុស្ស​ទេ ប៉ុន្ដែ​ជំងឺ​នេះ​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ក្នុង​អត្រា​ខ្ពស់​រហូតដល់ ១០០% ដែល​បង្ក​ឲ្យ​ការខាតបង​ធ្ងន់ធ្ងរ ដល់​អ្នក​ចិញ្ចឹម​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ កំពុង​ផ្ទុះ​នៅ​ប្រទេស​វៀតណាម ហើយ​អាជ្ញាធរ​វៀតណាម បានសម្លាប់​ជ្រូក​រាប់លាន​ក្បាល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×