Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ព័ន្ធ​កៅស៊ូ​វៀតណាម បើទោះបី​ស្ថានភាព​ទីផ្សារ​ជ័រ​មិន​អំណោយផល​ផ្នែក​តម្លៃ តែ​ទទួលខុសត្រូវលើ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​បាន​ទាន់ពេលវេលា​

spot_img

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​កោតសរសើរ ចំពោះ​ឆន្ទ​:​បន្តធ្វើ​ការវិនិយោគ របស់​សម្ព័ន្ធ​កៅស៊ូ​វៀតណាម បើទោះបី​ស្ថិតក្នុង​ស្ថានភាព​ទីផ្សារ​ជ័រ​មិន​អំណោយផល​ផ្នែក​តម្លៃ តែ​សម្ព័ន្ធ នៅតែ​បន្ត​អនុវត្ត​គម្រោង​វិនិយោគ រហូត​ប្រមូល​ផល​បាន​ជាង ៥០% និង​បាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ លើ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​បាន​ទាន់ពេលវេលា​។

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោក ជិន ង៉ុ​ក​ធួ​ក ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​កៅស៊ូ​វៀតណាម VRG និង​សហការី ដែលជា​តំណាង​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​។

​តំណាង​សម្ព័ន្ធ​កៅស៊ូ​វៀតណាម បាន​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​កសិកម្ម ជ្រាប​អំពី​ការងារ​ដាំ​ដុះ និង​ការប្រមូល​ផល​ជ័រ​ដែល​សម្ព័ន្ធ​កៅស៊ូ​សម្រេច​ជៀ​ជ័រ​បាន​ជាង ៥០% លើ​ផ្ទៃដី​ដាំ​ដុះ​សរុប​។ ក្រៅពី​ការងារ​ផលិតកម្ម លោក​ក៏បាន​លើកឡើង​អំពី​ផែនការ​ផលិតកម្ម ការសាងសង់​រោងចក្រ​កែច្នៃ​ជ័រ​នៅ​ជនបទ និង​ការកសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​សំខាន់ៗ ដែល​សមិទ្ធផល​ទាំងអស់នោះ​វា​បាននិងកំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​កម្រិត​ជីវភាព​របស់​បុគ្គលិក កម្មករ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​វិនិយោគ និង​ជាពិសេស​ជួយ​លើកតម្កើង​មុខមាត់​ព្រះរាជាណាចក្រ​កម្ពុជា លើ​ឆាក​អន្តរជាតិ​តាមរយ​:​ការនាំចេញ​ផលិតផល​ជ័រ​ដែល​ផលិត​នៅ​កម្ពុជា​។ លោក​បាន​បន្តទៀតថា សមិទ្ធផល​ដែល សម្ព័ន្ធ​កៅស៊ូ​សម្រេចបាន​នេះ គឺ​បានមកពី​ការជួយ​គាំទ្រ លើកទឹកចិត្ត និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​បា​ន​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​មន្ត្រី​ជំនាញ អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា និង​លោក​ថ្នាក់ ដឹកនាំ​ទទួលបន្ទុក​កៅស៊ូ និង​ជាពិសេស​ឯកឧត្តម​រដ្ឋ​មន្ត្រី​ផ្ទាល់​នាពេល​កន្លងមក​។ លោក​ប្រធាន​បានបញ្ជាក់​ជូន​ថា ក្នុងនាម​ឲ្យ​សម្ព័ន្ធ​កៅស៊ូ និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​នឹង​បន្ត អនុវត្ត​ផែនការ​សកម្មភាព​ឲ្យ​បាន​ពេញលេញ​តាម​អ្វីដែល​សម្ព័ន្ធ​បាន​ឯកភាព​ជាមួយ​ក្រសួង និង​ជាពិសេស​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​បច្ចេកទេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​ជោគជ័យ នៃ​ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា នាពេល​អនាគត​។

​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល ដែល​សម្ព័ន្ធ​កៅស៊ូ​វៀតណាម សម្រេចបាន ពិសេស​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ ជាមួយ​ក្រសួង អគ្គ​នាក​ដ្ឋា​ន​កៅស៊ូ ក៏ដូចជា​មួយ​អាជ្ញាធរ​ដែនដី​ក្នុង​រយ​:​ពេលកន្លងមក​។ ក្រៅពីនេះ សម្ព័ន្ធ​កៅស៊ូ​បាន​អនុវត្តតាម​ផែនការមេ​ក្នុង​ការដាំដុះ ការបំពេញ​បាន​តាម​នី​តិ​វិធី​រដ្ឋបាល ច្បាប់ និង​បច្ចេកទេស​ដែល​បាន​ឯកភាព​ជាមួយ​ក្រសួង និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ៗ ដែល​បាន​បង្កលក្ខណ​:​យ៉ាង​ល្អប្រសើរ​សម្រាប់​ជីវភាព​រស់នៅ​រប​ស់បុ​គ្គ​លិ​ក កម្មករ​របស់​ក្រុមហ៊ុន​។ លោក​រដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ចំពោះ​ឆន្ទ​:​បន្តធ្វើ​ការវិនិយោគរ​បស់​សម្ព័ន្ធ​កៅស៊ូ បើទោះបី​ស្ថិតក្នុង​ស្ថានភាព​ទីផ្សារ​ជ័រ​មិន​អំណោយផល​ផ្នែក​តម្លៃ​ក៏​ពិត តែ​សម្ព័ន្ធ​នៅតែ​បន្ត​អនុវត្ត​គម្រោង​វិនិយោគ រហូត​ប្រមូល​ផល​បាន​ជាង ៥០% ដែល​សកម្មភាព គឺ​ពិតជា​ឆ្លើយតបបាន​ត្រឹមត្រូវ​តាម​អនុសាសន៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការដាំដុះ គ្រប់គ្រង និង​ជារួម​បន្ត​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​កម្ពុជា​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្ព័ន្ធ​កៅស៊ូ បាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ លើ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​បាន​ទាន់ពេលវេលា​ទៀតផង​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រសួង ដែលមាន​អគ្គនាយកដ្ឋាន​កៅស៊ូ​ជា​សេនាធិការ នឹង​រួមសហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ពិសេស​អាជ្ញាធរ​ដែនដី​ដើម្បី​ចាត់ វិធានការ​លុបបំបាត់​បញ្ហា​អនាធិបតេយ្យ​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ​ជាបន្ទាន់​។

​លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ថា ក្នុងពេល​អនាគត​ដ៏​ខ្លី លោក​នឹង​ដឹកនាំ​ក្រុ​ុ​មកា​រងារ ចុះ​ពិនិត្យ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន នៅតាម​បណ្តា​ខេត្ត​គោលដៅ​វិនិយោគ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×