Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅ​បង្កើត​សម្លាប់​ជីដូន​ខ្លួនឯង​ ខណៈពេល​ជីដូន​កំពុង​បោស​សំរាម​

spot_img

​ខេត្តកណ្តាល​៖ នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​ដ៏​រន្ធត់​ចៅស្រី​មាន​ជម្ងឺសរសៃប្រសាទ​កាប់​ជីដូន​ខ្លួនឯង ស្លាប់​ក្នុង​ថ្លុកឈាម​កាលពី​រសៀល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​ជនរងគ្រោះ​ឈ្មោះ ឡា​ច ឡាវ ភេទ​ស្រី អាយុ ៨១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជរា មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង​។ ជនសង្ស័យ ឈ្មោះ ហ៊ីម សុខ​មាន ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន មាន​ជម្ងឺ​ស​សៃ​ប្រសាទ មាន​ទីលំនៅ មិន​ពិតប្រាកដ ត្រូវជា​ចៅ​បង្កើត​របស់​ជនរងគ្រោះ​រត់គេចខ្លួន​។​

​សមត្ថកិច្ច​បាន​ប្រាន់​ពីស​ភាព​រឿងហេតុ ​៖ ​នៅ​ថ្ងៃ ខែ ឆ្នាំ កើតហេតុ​ខាងលើ​ជនរងគ្រោះ​កំពុងតែ​បោស​សំរាម​នៅខាងមុខ​ផ្ទះ ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​សំដៅ​មក​ជនរងគ្រោះ ហើយ​បាន​ទាញ​កាំបិត ពី​ថង់​ខ្មៅ​នៅ​នឹង​ដៃ ដែល​ជនសង្ស័យ​កាន់​មក កាប់​ទៅលើ​ជនរងគ្រោះ​រហូតដល់​ស្លា​ប់​តែម្ដង ។​

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​បាន​បោះ​កាំបិត​ចោល​រួច​គេចខ្លួនបាត់​តែម្ដង​។​ ​ករណីនេះ កម្លាំង​សមត្ថ​កិច្ច​​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

spot_img
×