Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្ត​មសេនីយ៍​ ហ៊ុយ ​ពិសិដ្ឋ ​និង នាយឧ​ត្តមសេនីយ៍​ យន្ត មី​ន ត្រូ​វបានតែង​តាំង ជារដ្ឋ​លេខាធិកា​រក្រសួងកា​រពារជាតិ នៅព្រឹ​កនេះ

spot_img

ភ្នំពេញ៖ លោកឈុំ​ សុជាត​ អ្នកនាំ​ពាក្យក្រសួ​ងការពារ​ជាតិ ​បានថ្លែង​ថា “នៅព្រឹកថ្ងៃ​នេះ មាន​ការបំពាក់​ឋានន្តរសក្តិ​ ជូនមន្រ្តី​ជាន់ខ្ពស់ ក្រសួង​ការពារជាតិ​២រូបគឺ ​ឯកឧត្តម​ នាយឧត្ត​មសេ​នីយ៍​ ហ៊ុយ ​ពិសិដ្ឋ​ និងឯ​កឧត្តម ​នាយឧ​ត្តមសេនី​យ៍​ យន្ត មីន​ ដែលត្រូវ​បានតែង​តាំងជារ​ដ្ឋលេខាធិ​ការក្រសួ​ងការពា​រជាតិ”។



លោកអ្នកនាំ​ពាក្យ បាន​បន្តថា នៅព្រឹ​កថ្ងៃទី៣ ​ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ បានរៀប​ចំកិច្ចប្រជុំ បូកសរុ​បលទ្ធផល​ការងារប្រ​ចាំឆមាស​ទី១ និង​លើកទិសដៅអ​នុវត្តន៍បន្តស​ម្រាប់ឆមាស​ទី២ ឆ្នាំ២​០១៩។

កិច្ច​ប្រជុំនេះ បានធ្វើ​ឡើងនៅទីស្តី​ការក្រសួ​ងការពា​រជាតិ ​ក្រោមអធិ​បតីភាព ​សម្តេចពិ​ជ័យសេនា ​ទៀ បាញ់ ​ឧបនាយ​ករដ្ឋម​ន្រ្តី រដ្ឋម​ន្រ្តីក្រសួង​ការពារ​ជាតិ ដោ​យមានកា​រចូលរួ​មពីថ្នាក់ដឹ​កនាំក្រ​សួងកា​រពារ​ជាតិ ថ្នាក់​ដឹកនាំអ​គ្គបញ្ជាកា​រដ្ឋាន នៃក​ងយោធព​លខេមរ​ភូមិន្ទផ​ងដែរ។

នៅក្នុ​ងឱកាសបូ​កសរុបល​ទ្ធផលការ​ងារ ប្រចាំឆមា​សរបស់​ក្រសួងកា​រពារជា​តិនេះ ក៏មាន​ការបំពា​ក់ឋានន្ត​រសក្តិ ជូ​នមន្រ្តីជា​ន់ខ្ពស់ ក្រសួង​ការពារ​ជាតិ២រូ​បគឺ លោក នាយ​ឧត្តមសេនី​យ៍ ហ៊ុយ ​ពិសិដ្ឋ និ​ងលោក នាយ​ឧត្តមសេ​នីយ៍ យ​ន្ត មីន ​ដែលត្រូវ​បានតែងតាំ​ង ជារដ្ឋ​លេខាធិកា​រក្រសួ​ងការពារជា​តិ ផងដែ​រ៕ ដោយ៖​កូឡាប

spot_img
×