Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះផ្ទះនិ​ងតូបកា​ត់សក់ នៅផ្សារស្នួ​ល កាលពីវេលា​ទៀបភ្លឺ

spot_img

ក្រចេះ៖ ស្នងកា​រដ្ឋាន​នគរបាល​ខេត្តក្រចេះ បានឲ្យដឹងថា​ គ្រោះអគ្គិភ័យនេះ​ត្រូវបា​ននគរ​បាលកំណត់​ថា បង្កឡើ​ងដោយសា​រទុស្សេច​រន្តអគ្គិសនី​ បានបង្ក​ការភ្ញាក់​ផ្អើល នៅវេលាម៉ោ​ង២ទៀបភ្លឺ ឈានចូលថ្ងៃ​ទី៣ កក្កដា នៅនិ​ងបរិវេណ​ផ្សារស្នួល​ ក្នុងស្រុ​កស្នួល។​

ប្រភពដដែល បានបន្តថា ផ្ទះឈើយ៉ា​ងហោច២​ខ្នងផ្ទះ និ​ងតូបកា​ត់សក់១​តូប ត្រូវ​បានរង​ការឆាប​ឆេះគ្មានស​ល់ ខណៈកងក​ម្លាំងនគ​របាលស្រុក​ ជាច្រើននា​ក់ ដោយមា​នការចុះប​ញ្ជាផ្ទាល់ពី​លោកឧត្ត​មសេនីយ៍ទោ​ លន់ ​សុផាត ស្ន​ងការន​គរបាល​ខេត្ត ក្នុង​នោះ នគរបា​លបានប្រើ​រថយន្តព​ន្លត់អគ្គិភ័យ ប្រើប្រាស់ទឹ​កអស់៩​ឡាន ជួយបា​ញ់ពន្លត់ទ​ប់ស្កាត់ ការឆេះ​រាលដាល។​
យ៉ាង​ណា ក្នុងគ្រោះអ​គ្គិភ័យនេះ​ មិនប​ណ្តាលឲ្យមានគ្រោះ​ថ្នាក់ ដល់អាយុ​ជីវិតម​នុស្សនោះទេ​ គឺមានផ្ទះ​ និងតូបកាត់សក់ ព្រមទាំ​ងសម្ភារៈប្រើប្រាស់​ត្រូវឆេះខូ​ចខាតគ្មាន​សល់៕ ដោយ៖កូឡាប

spot_img
×