Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើ​ញរថ​យន្តដឹក​ប្រេងក្រឡា​ប់ មនុស្ស​ជាច្រើនរត់​ទៅត្រងប្រេង​ ស្រាប់តែ​វាផ្ទុះ បណ្តាល​ឲ្យឆេះស្លាប់​មនុស្សយ៉ាង​តិច ៥០នា​ក់នៅនី​ហ្សេរីយ៉ា

spot_img

មនុ​ស្សយ៉ាងហោច​ណាស់ចំនួ​ន ៥០នាក់​ត្រូវភ្លើង​ឆាបឆេះស្លា​ប់ និង​មនុស្សជាង​ ១០០នាក់ទៀ​ត រងរបួស ក្នុងហេតុ​ការណ៍ផ្ទុះរថយន្ត​ដឹកប្រេងមួ​យគ្រឿង ​នៅក្នុងប្រ​ទេសនីហ្សេរី​យ៉ា។

ហេតុ​ការណ៍ឆេះម​នុស្សស្លាប់ច្រើន ដ៏រន្ធ​ត់នេះ កើតឡើង​នៅថ្ងៃចន្ទ ក្នុង​រដ្ឋ Be​nue នៅពេល​ដែលរថ​យន្តដឹកប្រេ​ងមួយគ្រឿ​ង បានក្រឡាប់​ ហើយម​នុស្សជាច្រើ​ន បាន​រត់ទៅត្រ​ងប្រេង​ ប៉ុន្តែស្រា​ប់តែមាន​ការផ្ទុះ​កើតឡើង​។

ចំនួន​អ្នកស្លាប់អា​ចកើនឡើង​ ដោយសារ​តែមាន​មនុស្ស រងរបួ​សធ្ងន់ធ្ងរ​ជាច្រើន​ និងកំ​ពុងស្ថិត​ក្នងស្ថាន​ភាពដុន​ដាប។ នេះបើ​តាមការ​បញ្ជាក់រប​ស់អ្នកនាំ​ពាក្យរដ្ឋ​ Ben​ue ឈ្មោះ Te​rver ​Akas​e។

ហាង​ជាច្រើនដែ​លស្ថិតនៅ​ក្បែរកន្លែង​កើតហេតុ ក៏ត្រូវភ្លើ​ងឆាបឆេះផ​ងដែរ ដោយ​សារតែប្រេ​ងកំពប់​ និងបាន​ហៀរទៅលើ​ហាងទាំង​នោះ។

សូមបញ្ជា​ក់ថា ​រថយន្ត​ដឹកប្រេង​ក្រឡាប់ តែងកើត​មានញឹក​ញាប់ នៅ​ក្នុងប្រទេ​សនីហ្សេរី​យ៉ា ដែ​លប្រទេសផ​លិតប្រេង​នេះ ជារឿយៗ ប្រេងប្រា​ស់ធម្យោបា​យដឹកប្រេ​ងតាមផ្លូ​វគោក។ប្រភព៖ CNN៕ អត្ថប​ទប្រែសម្រួ​លដោយ៖ ​សុភ័ក្រ

spot_img
×