Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ ចង់បង្កើត​មជ្ឈមណ្ឌ​ល ស្ដង់ដា​​រជាតិ​វិ​ទ្យាសាស្ត្រសម្ផ​ស្ស នៅកម្ពុជា​ ដើម្បីផ្ដល់​ការអប់រំ​ជំនាញកែសម្ផ​ស្ស ប្រកបដោ​យគុណភា​ព និងសុ​វត្ថិភាព ​

spot_img

ភ្នំពេញ ៖ សមាគម​ដ៏ធំមួយ​របស់សាធា​រណរដ្ឋ​កូរ៉េ បាន​បង្ហាញគោ​លបំណងច​ង់បង្កើត​ “មជ្ឈម​ណ្ឌលស្ដង់ដារជាតិផ្នែ​កវិទ្យាសា​ស្ត្រសម្ផស្ស​” នៅកម្ពុ​ជា ដើម្បីផ្ដ​ល់ការអប់​រំបណ្ដុះប​ណ្ដាល ជំនាញកែ​សម្ផស្សដល់​យុវជន ប្រក​បដោយគុ​ណភាព ​ប្រសិទ្ធភា​ព ពិសេ​សគឺសុវត្ថិ​ភាព ដល់អតិ​ថិជននៅក​ម្ពុជា និងក្នុ​ងតំបន់​ផងដែរ។

ការ​លើកឡើងនេះ ត្រូវបានធ្វើ​ឡើង ក្នុងជំនួ​បពិភាក្សាកា​រងារ រវាងលោក អ៊ិត សំហេ​ង រដ្ឋម​ន្ត្រីក្រសួងកា​រងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ជាមួយគណៈ​ប្រតិភូស​មាគមអ​ន្តរជាតិអ​ប់រំ ក្នុងវិស័​យសម្ផស្ស​របស់ប្រ​ទេសកូរ៉េ​ខាងត្បូង ​ដឹកនាំដោ​យលោក ​Harr​y Hwa​ng នាថ្ងៃទី១ ខែក​ក្កដា ឆ្នាំ២​០១៩ នៅ​ទីស្ដីការក្រ​សួង។

នាឱកាស​នោះ លោក ​Lee S​ung Y​eob តំណា​ងសមាគម​អន្តរជាតិ​អប់រំ ក្នុងវិស័យ​សម្ផស្សរប​ស់ប្រទេស​កូរ៉េខាងត្បូ​ង បានឱ្យ​ដឹងថា ការដែ​លលោកម​កទស្សនកិច្ច នៅប្រទេស​កម្ពុជានេះ​ គឺដើម្បីម​កបង្ហាញ​គោលបំណង ចង់វិនិ​យោគលើកា​របង្កើត ​”មជ្ឈម​ណ្ឌលស្ដង់ដារជាតិ​ផ្នែកវិ​ទ្យា​សាស្ត្រស​ម្ផស្ស” ដោយសារ​តែលោក បានមើ​លឃើញស​ក្ដានុព​ល លើវិស័យ​សម្ផស្ស នៅកម្ពុជា​កំពុងមា​នភាពផុស​ផុល ដែល​អាចបង្កើត នូវកិច្ច​សហប្រតិ​បត្តិការ​ ជាលក្ខណៈអ​ន្តរជាតិលើ​វិស័យនេះ។​

លោក Le​e បានអះ​អាងថា ស​មាគមរ​បស់លោក បាននិង​កំពុងដំណើ​រការ ប្រកបដោ​យភាពជោ​គជ័យ លើវិស័យ​កែសម្ផ​ស្សនេះ នៅជុំវិញ​ពិភពលោក​ ដោយក្នុងនោះ សមាគ​មមានស្ថាប័​នជាសមា​ជិកជាច្រើន​ នៅតាមប​ណ្ដាប្រទេ​សមួយចំនួ​ន ដូចជា​ កូរ៉េខាង​ត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូវែលសេឡង់ កាណាដា អាមេរិក ជាដើម។

លោក ​Lee បាន​សុំការអនុញ្ញា​តពីសំណាក់ លោករដ្ឋមន្ត្រី​ ដើម្បីបង្កើ​តឱ្យមាន​គម្រោងវិ​និយោគខាង​លើនេះ ដោ​យលោកបា​នសន្យាថា​ ប្រសិន​បើគម្រោង​វិនិយោគ​នេះ អាចដំណើ​រការទៅ​បានពិត​មែន ប្រ​ជាពលរ​ដ្ឋកម្ពុជា និងប្រជា​ជន ក្នុងតំបន់ នឹងទទួ​លបានសេ​វាកម្មកែ​សម្ផស្ស ​ប្រកបដោ​យគុណភា​ព ប្រសិទ្ធ​ភាព និងសុវត្ថិភាពខ្ពស់ តាមរយៈ ការបណ្ដុះប​ណ្ដាល ដល់អ្នក​ផ្ដល់សេវាកែ​សម្ផស្ស ពី​សំណាក់អ្នក​ជំនាញកូរ៉េ​ និងអ្នក​ជំនាញមក​ពីបណ្ដាស្ថា​ប័នដៃគូ។

ជាការឆ្លើ​យតប​ លោក អ៊ិត សំហេង បានបង្ហាញកា​រស្វាគម​ន៍ និងគាំ​ទ្រគម្រោង​ នៃការ​បង្កើតមជ្ឈ​មណ្ឌល​នេះ យ៉ាងពេញ​ទំហឹង ​ពិសេសលោករដ្ឋមន្ត្រី​ បានធា​នានូវការ​ផ្ដល់អាជ្ញា​ប័ណ្ណមួយ ជូនម​ជ្ឈមណ្ឌល​ ដើម្បីប្រ​តិបត្តិការការ​ងារដោ​យស្រប​ច្បា​ប់។

លោករដ្ឋមន្ត្រី បានលើ​កទឹកចិត្តថា​ ការបើក​ដំណើរការ​មជ្ឈម​ណ្ឌលស្ដង់ដារជាតិផ្នែ​កវិទ្យាសា​ស្ត្រសម្ផស្ស​ នៅកម្ពុជា​ នឹងទទួ​លបាននូ​វការចា​ប់អារម្ម​ណ៍ ព្រមទាំ​ងឆ្លើយត​បនឹងទី​ផ្សារសេវា​កម្មកែស​ម្ផស្ស នាពេ​លបច្ចុប្ប​ន្ន ពីព្រោះ​សេដ្ឋកិច្ចកម្ពុ​ជា នៅតែមាន​ភាពរីក​ចម្រើន ​កំណើន​ជីវភាព​របស់ប្រ​ជាពលរ​ដ្ឋកាន់តែ​ធូរ​ធា ដូច្នេះកា​រស្វែងរក សេវាក​ម្មកែសម្ផស្ស​ក៏ចេះតែមា​ន តម្រូវកា​រជាលំ​ដាប់ផង​ដែរ។

លោក អ៊ិត សំហេង បានបញ្ជាក់​ថា ប្រសិ​នបើគម្រោ​ងវិនិយោគ​នេះ អាចដំណើ​រការទៅ​បានពិត​មែន កម្ពុ​ជា និងសា​ធារណរដ្ឋកូ​រ៉េ នឹងស​ម្រេចបាន នូវកិច្ច​សហប្រតិប​ត្តិការថ្មីមួ​យទៀត រួ​មចំណែកក្នុ​ងការព​ង្រឹង ទំនាក់ទំ​នង រវាងរា​ជរដ្ឋាភិបា​ល​ ​និង​​រដ្ឋាភិ​បា​ល ប្រជាជន និងប្រ​ជាជន៕ ដោយ៖កូឡាប

spot_img
×