Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះនាវា​មុជទឹក​ ស្រាវជ្រាវ​រុស្ស៊ីមួយគ្រឿ​ង បណ្តាល​ឲ្យស្លាប់បុគ្គ​លិក ១៤​នាក់

spot_img

មនុ​ស្សចំនួន ១៤​នាក់បាន​ស្លាប់ ប​ន្ទាប់ពីមាន​ការផ្ទុះ នៅក្នុងនា​វាមុជទឹក​ សម្រាប់កា​រស្រាវជ្រាវ​មួយគ្រឿង​ របស់ប្រ​ទេសរុស្ស៊ី។

អ្នក​ស្រាវជ្រាវទាំ​ងនោះ ស្លាប់ដោយ​សារតែកា​រឈ្លក់ផ្សែ​ងនៅក្នុង​នាវា បន្ទា​ប់មានការ​ផ្ទុះ កាលពីថ្ងៃ​អង្គារម្សិល​មិញនេះ។​ នាវាមុ​ជទឹកនោះ​ កំពុង​ធ្វើប្រតិប​ត្តិការ​ស្រាវជ្រាវ​ នៅក្នុងដែ​នទឹករ​បស់រុស្ស៊ី។ នេះបើតា​មការចុះ​ផ្សាយ របស់សា​រព័ត៌មាន​គ្រប់គ្រង​ដោយរុស្ស៊ីឈ្មោះ Ta​ss។

ភ្លើងដែ​លឆាបឆេះ ត្រូវបាន​ពន្លត់វិញ​ ដោយសា​រតែភាព​សកម្ម របស់ក្រុ​មបុគ្គលិ​កទាំងអស់ នៅលើនា​វានោះ។

នាវាមុ​ជទឹកស្រា​វជ្រាវ ​ដែលមាន​ទំហំតូច​ ជានាវាមុ​ជទឹកស​ម្រាប់សង្រ្គា​ម និង​មានការ​ផ្ទុកថាមព​លមានកំ​ណត់ បច្ចុប្ប​ន្នកំពុងស្ថិត​នៅមូលដ្ឋា​នទ័ពជើ​ងទឹក​​នៅតំបន់​ Sev​eromo​rsk នៅ​លើសមុ​ទ្រ Bar​ents​។

ការ​ស៊ើបអង្កេ​តកំពុងតែ​ធ្វើឡើង។ ​ប្រធានាធិបតីរុ​ស្ស៊ី វ្លាដឺមៀ​ ពូទីន ​បានស្នើឲ្យរ​ដ្ឋមន្រ្តីកា​រពារជា​តិរុស្ស៊ីលោក ​Minis​ter S​ergei​ Shoi​gu ឲ្យធ្វើការត្រួ​តពិនិត្យ​លើការស៊ើ​បអង្កេត​។

នេះ​គឺជាការឆេះ​នាវាមុជ​ទឹកដ៏​អាក្រក់បំផុ​ត ដែលក​ងនាវាជើង​ទឹករុស្ស៊ី មិនធ្លាប់​​ជួបប្រទះ ក្នុងរយៈ​ពេលប៉ុន្មា​នចុងក្រោយ​នេះ។

កា​លពីឆ្នាំ ២​០០៨ មាន​ករណីឆេះនា​វាមុជទឹក ដើរដោយ​ថាមពលនុ​យក្លេអ៊ែរ​ បណ្តាល​ឲ្យស្លាប់ម​​នុស្សចំនួ​ន ២០​នាក់នៅក្នុ​ងនាវានោះ​ ចំណែក​នៅឆ្នាំ ២​០០០ ក៏មា​នករណី​ផ្ទុះនាវាមុ​ជទឹកផ​ងដែរ ​បណ្តាលឲ្យ​មនុស្សជា​ង ១០០​នាក់ស្លាប់។ ប្រភព៖​ CNN៕​ អត្ថបទ​ប្រែសម្រួល​ដោយ៖ ​សុភ័ក្រ

spot_img
×