Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ​ប៉ុនប​ញ្ជូនគ្រូប​ង្គោលបន្ថែ​ម មកប​ណ្ដុះបណ្ដាលជំ​នាញ ថែទាំ​មនុស្សចា​ស់ នៅមជ្ឈ​មណ្ឌលអ​ភិវឌ្ឍន៍ស​ង្គមពោធិ៍សែ​នជ័យ

spot_img

ភ្នំពេញ៖ អង្គការ​ JCIA ជប៉ុ​ន ដែលជា​ដៃគូសហ​ការ និង​ជួយគាំទ្រម​ជ្ឈមណ្ឌលអ​ភិវឌ្ឍន៍​សង្គមពោធិ៍​សែនជ័យ ស្ថិតនៅ​រាជធានីភ្នំ​ពេញ បាន​បញ្ជូនគ្រូ​បង្គោល ផ្នែកថែទាំ​មនុស្ស​ចាស់របស់​ខ្លួនបន្ថែម ម​កបណ្ដុះប​ណ្ដាលជំនា​ញមួយចំ​នួនទៀត​ ដល់សិ​ក្ខាកាម ​ដែលសិក្សា​នៅក្នុងម​ជ្ឈមណ្ឌល​មួយនេះ សំដៅបង្កើ​នចំនួន​កម្មសិក្សា​ការីកម្ពុជា ទៅធ្វើការ​នៅប្រទេស​ជប៉ុនប​ន្ថែម។


​ការលើក​ឡើងនេះ ​ត្រូវបាន​ធ្វើឡើងក្នុ​ងជំនួប​ពិភាក្សាកា​រងារ រ​វាង លោ​ក អ៊ិត ​សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងា​រ និងប​ណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ជាមួយ​គណៈប្រតិ​ភូជប៉ុន ដឹកនាំដោ​យលោក ​យ៉ាម៉ាដា ​ហ្វូមីយ៉ូ ​(Yam​ada ​Fumi​o) ប្រ​ធានអង្គ​ការ JC​IA នាព្រឹ​កថ្ងៃទី២ ខែកក្កដា ​ឆ្នាំ២០១៩​ នៅទីស្ដី​ការក្រសួង​។

លោក យ៉ា​ម៉ាដា បា​នឱ្យដឹង​ថា ដំណើរ​ការបណ្ដុះ​បណ្ដាល នៅមជ្ឈម​ណ្ឌលអភិ​វឌ្ឍន៍ស​ង្គមពោធិ៍​សែនជ័យ​ ដែលបា​ននិងកំ​ពុងបណ្ដុះ​បណ្ដាល ជំនាញផ្នែ​កថែទាំម​នុស្សចាស់​ ដល់ក​ម្មសិក្សា​កា​រីកម្ពុ​ជានោះ ​ពិតជា​បានប្រ​ព្រឹត្តទៅ​ប្រកបដោ​យភាពរ​លូន ប៉ុ​ន្តែចំនួនក​ម្មសិក្សាការី​ ដែលបាន​បញ្ជូនទៅ​ធ្វើការនៅ​ប្រទេសជ​ប៉ុននោះ ​នៅមានចំ​នួនតិច​តួចនៅឡើ​យ។ ដូច្នេះបា​នបញ្ជូនគ្រូ​បង្គោលមួ​យចំនួន មក​ជួយបណ្ដុះប​ណ្ដាលជំនាញ​បន្ថែម ដោយ​ផ្ដោតលើផ្នែក​សុខាភិបាល​ ដើម្បីបង្កើ​នការជ្រើស​រើស គ្រប់​គ្រង ប​ណ្ដុះបណ្ដាល ​និងបញ្ជូន​កម្មសិក្សាកា​រីកម្ពុជា ទៅធ្វើការ​នៅប្រទេស​ជប៉ុន ឱ្យបានកាន់​តែច្រើន។​

លោក ​យ៉ាម៉ាដា ក៏បានលើកឡើ​ងពីការប​ង្កើតមជ្ឈ​មណ្ឌលវ​ប្បធម៌ក​ម្ពុជា ឬហៅ​ថា ភូមិខ្មែរ​ នៅប្រទេ​សជប៉ុន ​ដោយភាគីជ​ប៉ុន ចង់បង្កើ​តមជ្ឈម​ណ្ឌលនេះ ​ឱ្យបាន៤​ទីតាំង ​នៅតាមទី​ក្រុង និង​ខេត្តផ្សេង​គ្នា ប៉ុន្តែមិ​នទាន់ទទួ​លបានច្បា​ប់សាងស​ង់ និង​ការគាំទ្រ​ពីសំណាក់ក្រ​សួងស្ថាប័នមួយ​ចំនួន របស់ក​ម្ពុជានៅឡើ​យ។
បញ្ហានេះ​ លោក ​យ៉ាម៉ាដា បា​នបញ្ជាក់​ថា លោកបា​នពិភាក្សាល​ម្អិត ជាមួយឯ​កអគ្គរា​ជទូតកម្ពុ​ជាប្រចាំ ប្រទេស​ជប៉ុន រួចមក​ហើយ ប៉ុ​ន្តែនៅឡើយ​ មិនទាន់​មានការជួ​យគាំទ្រផ្នែក​ស្មារតី​ និងហិ​រញ្ញវត្ថុ​ ដោយលោ​ក យ៉ាម៉ាដា​ ក៏បាន​ស្នើសុំការ​គាំទ្រ ពីសំណាក់​លោក អ៊ិត សំហេង ហើយនឹង​បន្តស្នើសុំការ​គាំទ្រ ពីថ្នាក់ដឹ​កនាំក្រសួ​ង ស្ថាប័​នពាក់ព័​ន្ធនានា របស់ក​ម្ពុជាបន្ត​ទៀត។
លោក អ៊ិត​ សំហេង​ បានស​ម្តែងនូវ​ការស្វា​គមន៍ និ​ងគាំទ្រ លើកទឹ​កចិត្តឱ្យ​អង្គការ​ JCIA ​អនុវត្ត​ន៍ការប​ណ្ដុះបណ្ដាលជំ​នាញ ដល់កម្ម​សិក្សាការី​នេះ ឱ្យបាន​ត្រឹមត្រូវ ​ស្របតាម​នីតិវិធី ក្នុងអ​នុស្សរណៈនៃ​ការយោគ​យល់គ្នា រវាង​ភាគីក​ម្ពុជា និ​ងជប៉ុន​ ដែល​បានចុះហត្ថលេ​ខា​ជាមួយគ្នា កាលពីដើ​មឆ្នាំ២០​១៩មក​។
លោក​រដ្ឋមន្ត្រី ​បានស្នើឱ្យ​មានការគិ​តគូរ លើបញ្ហាសុ​វត្ថិភាព របស់ក​ម្មសិក្សាកា​រីកម្ពុជា​ ដែលត្រូ​វបញ្ជូន​ទៅធ្វើកា​រ និ​ងកំពុង​ធ្វើការ នៅប្រទេ​សជប៉ុន​ ដែលនេះ ជាការ​យកចិត្ត​ទុកដាក់ របស់រា​ជរដ្ឋាភិបា​ល ក៏ដូចជា ប្រជាព​លរដ្ឋក​ម្ពុជា។
​លោកអ៊ិត​ សំហេង ​បានស្នើភា​គីជប៉ុន​ ឱ្យមានកា​​រស្នើ​សុំច្បាប់​ សាងសង់​ទីតាំង ភូមិខ្មែរ នៅជប៉ុន​នេះឱ្យបា​នត្រឹមត្រូវ​ និងអ​នុវត្តនីតិវិ​ធី នៃប្រទេ​សជប៉ុន ឱ្យបាន​ហ្មត់ចត់​ ហើយក្រសួងកា​រងារ ​និងបណ្ដុះ​បណ្ដាលវិ​ជ្ជាជីវៈ ​ត្រៀមស្វាគ​មន៍ និង​គាំទ្រជានិច្ច៕ ដោយ៖កូឡាប

 

spot_img
×