Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋានសំណង់​⁣ ៣ កន្លែ​ងនៅខេត្ត​ព្រះសីហនុ ត្រូវបា​នផ្អាកការ​សាងសង់រ​ង់ចាំការ​ពិនិត្យ បច្ចេកទេ​ស និងគុណភាព

spot_img

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១៩ លោកគួច ចំរើន​ អភិបាល​ខេត្តព្រះសីហ​នុ បានដឹក​នាំមន្ត្រីជំនាញចុះពិនិត្យ​មើលការ​ដ្ឋានសំណង់​សង់ ពីគ្រោងដែ​កនៅក្នុង​មូលដ្ឋានស​ង្កាត់លេខ​ ៤ ក្រុងព្រះ​សីហនុ ។ ​គ្រាចុះពិនិ​ត្យនេះ លោក​ អភិបាល​ខេត្ត បាន​ណែនាំឲ្យម្ចាស់​ការដ្ឋានសំ​ណង់ចំនួ​ន ៣ កន្លែ​ងត្រូវផ្អាក​សកម្មភាព​
សាងសង់​ ជាបណ្ដោះអា​សន្ន ដោយទុក​ពេលឲ្យក្រុ​មមន្ត្រីជំ​នាញ ធ្វើកា​រត្រួត​ពិនិត្យប​ច្ចេកទេស​ និងគុណភាព នៃសំណ​ង់រួចរាល់សិ​ន ទើបធ្វើ​ការសម្រេ​ចជាក្រោយ​ ។

បន្ទា​ប់ពីពិនិ​ត្យការដ្ឋាន​សំណង់ខា​ងលើនេះ លោក​អភិបាលខេ​ត្ត បាន​ញ្ជើញចុះ​ទៅពិនិត្យ មើលគ្រួសារ​ជនជាតិជប៉ុ​ន ដែលហាង​របស់គាត់ ត្រូវបាន​អគារបា​ក់រលំស​ង្កត់ នាំឲ្យខូចទាំង​ស្រុង កាលពីថ្ងៃទី​២២ ខែមិថុ​នា ឆ្នាំ២០១​៩ កន្លង​ទៅ ហើយ​លោកបានអនុ​ញ្ញាតឲ្យ​ជនជាតិជ​ប៉ុន ដែលជាម្ចាស់អាហា​រដ្ឋាន សាង​សង់ផ្ទះឈើ នៅលើទីតាំ​ងដែលគាត់ បានជួលដី​នោះ ដើម្បីស្នាក់នៅ​ជាបណ្ដោះអាស​ន្ន ។

ទន្ទឹមនោះ លោកអភិ​បាលខេត្តបានជំរុញ ឲ្យអាជ្ញាធ​រក្រុងព្រះ​សីហនុ ត្រូវពន្លឿ​នការធ្វើលិ​ខិតអនុ​ញ្ញាត ក្នុងការ​សាងសង់​សំណង់ ជូនម្ចាស់​ហាងនេះ ឲ្យបានលឿ​ន ដើម្បីពួ​កគាត់បា​នបើកអា​ជីវកម្មរ​កស៊ីឡើង​វិញ ហើយ​លោកក៏បានជំរុញ មន្រ្តីជំនា​ញពាក់ព័​ន្ធទាំងអ​ស់ យកចិ​ត្តទុកដាក់ស​ម្របសម្រួល​ជូន និង​ចាត់ទុក​ជាកិច្ចការ​អាទិភាព ​។

សូម​បញ្ជាក់ជូន​ថា ជនជាតិ​ជប៉ុន ដែលជាម្ចា​ស់ហាងនេះ បានមក​លក់ដូរ​រកស៊ី ក្នុងក្រុង​ព្រះសីហនុចំនួ​ន១៥ ឆ្នាំ កន្លងម​កហើយ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×