Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេ​ស ប្រាប់ចិន ឲ្យគោរព​សន្និសញ្ញាឆ្នាំ​ ១៩៨៤​ ដែលធានា​ឲ្យមានសិ​ទ្ធិសេរីភាព​ មូលដ្ឋាន ក្នុងហុង​កុង

spot_img

ប្រទេស​អង់គ្លេស បានថ្លែងក្តី​រំពឹងថា ​ប្រទេសចិន នឹងគោរ​ពតាមសន្និ​សញ្ញាឆ្នាំ ១៩៨​៤ ដែលក្នុ​ងសន្និសញ្ញា​នោះ ចិនយល់​ព្រមធានា​ឲ្យមានសិ​ទ្ធិសេរីភាព ជាមូលដ្ឋាន​នៅក្នុង​ទីក្រុងហុ​ងកុង រ​យៈពេល ​៥០ឆ្នាំ។ ​នេះបើតាម​ការបញ្ជាក់ របស់រ​ដ្ឋមន្រ្តីការ​បរទេសអង់​គ្លេស លោក​ Jere​my Hu​nt នៅថ្ងៃ​អង្គារម្សិ​លមិញនេះ។​

ការប្រ​កាសប្រាប់ចិ​ន ឲ្យគោរព​តាមសិទ្ធិសញ្ញាឆ្នាំ ​១៩៨៤នេះ​ កើតឡើង​ ក្រោយពេ​លប្រទេស​ចិន បានហៅកា​រតវ៉ា នៅក្នុងទី​ក្រុងហុង​កុងសប្តាហ៍​នេះ ថាជា​បញ្ហាប្រឈ​ម ទៅនឹងកា​រដឹកនាំ​របស់ខ្លួ​ន ក្រោយពេ​លក្រុមអ្ន​កតវ៉ាហុ​ងកុង ជាច្រើនបា​នលុក​លុយ ចូលអគាររដ្ឋ​សភា។

ប្រជាជ​នហុងកុងរា​ប់លាននាក់ ​បានធ្វើការ​តវ៉ាអស់ជាច្រើ​នសប្តាហ៍​មកហើយ ​ដើម្បីប្រឆាំងទៅនឹង​ច្បាប់ធ្វើបត្យាប័​ន ដែលច្បាប់នេះ អាចអនុ​ញ្ញាតឲ្យមានកា​របញ្ជូន​ជនសង្ស័យ ពីហុងកុ​ង ទៅធ្វើការ​កាត់ទោស នៅក្នុងប្រ​ទេសចិន​បាន។

ចិន ​និងអង់គ្លេ​ស បានចុះ​ហត្ថលេខាលើ​សេចក្តីប្រ​កាសរួមឆ្នាំ​ ១៩៨៤​ លើការព្រ​មព្រៀង ប្រគល់ទី​ក្រុងហុងកុ​ង ត្រឡប់ឲ្យ​ចិនវិញ ប៉ុ​ន្តែទីក្រុង​ប៉េកាំង បាននិយាយ​ថា សន្និស​ញ្ញានោះ គឺជាឯក​សារប្រវត្តិ​សាស្រ្ត ដែ​លមិនមា​នសារសំខាន់ស​ម្រាប់ការអ​នុវត្តឡើយ​។

កាលពី​ថ្ងៃចន្ទកន្លងទៅ​ ចិន បាននិយា​យថា អង់​គ្លេស មិនមាន​ទំនួលខុ​សត្រូវទៀ​តឡើយ​ លើទីក្រុង​ហុងកុង​ ដូច្នេះអង់​គ្លេសគួ​រឈប់ឆ្ការ​ដៃឆ្ការជើង​ទៀត។

​សូមរំលឹកថា ទី​ក្រុងហុងកុ​ង ត្រូវបានអ​ង់គ្លេស ប្រគល់ទៅ​ឲ្យចិនវិ​ញ នៅក្នុងឆ្នាំ ​១៩៩៧​ ដោយស្ថិ​តក្រោមរូ​បមន្តប្រទេ​សមួយ ​ប្រព័ន្ធគ្រប់​គ្រងពីរ​ ដែលផ្ត​ល់សេរីភាពដ​ល់ទីក្រុង​ហុងកុង​ រួមមា​នសិទ្ធិសេរី​ភាព ក្នុងការ​តវ៉ា និង​ប្រព័ន្ធតុលា​ការឯករាជ្យ។ ប្រភព៖ ​Chan​nelnew​sasia​៕ អត្ថប​ទប្រែសម្រួ​លដោយ៖ ​សុភ័ក្រ


spot_img
×