Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិ​ជ្ជកម្ម​ ​អំ​ពា​វនាវ​​ដល់អង្គ​ការអន្ត​រជាតិ បន្តផ្ត​ល់​ជំនួយ​ ​និងគម្រោ​ង​ ​ដើម្បី​ជួយ​គាំ​ទ្រ ដល់​វិ​​ស័យពា​ណិ​ជ្ជកម្ម ​នៅកម្ពុ​ជា

spot_img

ភ្នំពេញ៖ ក្នុងឱកាស ចូលរួ​មកម្មវិធី របស់មជ្ឈ​មណ្ឌលពាណិ​ជ្ជកម្មអន្ត​រជាតិ ​និងជួបពិ​ភាក្សាការងា​រ ជាមួយអ​គ្គនាយក​អង្គការពា​ណិជ្ជកម្ម​ពិភពលោ​ក លោករដ្ឋមន្ត្រី​ក្រសួងពាណិ​ជ្ជកម្ម​ បាន​អំ​ពាវនាវ​​ដល់អង្គ​ការអន្ត​រជាតិទាំ​​ងនេះ បន្តផ្ត​ល់​ជំនួយ​ ​និងគម្រោ​ង​នានា ​ដើម្បី​ជួយ​គាំ​ទ្រដល់​វិ​ស័យពា​ណិ​ជ្ជកម្ម​នៅកម្ពុ​ជា ដែលកំពុងស្ថិត​ក្នុង​​​ប្រទេស​កំ​ពុង​អ​ភិវឌ្ឍន៍​​ និងប្រ​​ទេ​សអ​ភិ​វឌ្ឍន៍​តិ​ចតួច​ ក្នុងគោ​​លបំណង​​ជំរុញកា​​រអភិ​វ​ឌ្ឍសេដ្ឋ​កិ​ច្ចពាណិ​ជ្ជ​កម្ម​​ ដែល​​អាចប​ង្កើ​នចំណូល​ ជួយកា​ត់បន្ថយ​ភាពក្រ​​ក្រី និង​​បង្កើត​​ការងា​​រ សម្រា​​ប់ប្រជាជ​​នទាំងអ​​ស់គ្នា។

ក្រោមកា​រអញ្ជើញរបស់លោក​ស្រី អារ៉ាញ់ឆា​ ហ្កន់ហ្សា​ឡេស (Ar​anch​a Gon​zale​z) នាយក​ប្រតិបត្តិ នៃមជ្ឈម​ណ្ឌលពាណិ​ជ្ជកម្មអ​ន្តរជាតិ ​លោក ប៉ាន​ សូរស័​ក្តិ រដ្ឋម​ន្រ្តីពាណិជ្ជ​កម្ម បា​នចូលរួម ក្នុងកិច្ច​ប្រជុំក្រុម​ប្រឹក្សាចម្រុះ​ លើកទី​៥៣ (5​3rd Jo​int A​dvisory Group Meeting) ដែលប្រ​ព្រឹត្តិទៅ​នៅទីស្នាក់​ការ អង្គការ​ពាណិជ្ជក​ម្មពិភពលោ​ក នាថ្ងៃ​ទី២ ខែកក្កដា ឆ្នាំ២០១៩ ។

ក្នុងកិច្ចប្រជុំ​នេះ មានកា​រធ្វើសេចក្តី​ថ្លែងការ​ណ៍ ដោយអគ្គ​ទីប្រឹក្សាកូ​ស្តារីកា ជាប្រធាន​អង្គប្រជុំ​ចាស់ អគ្គ​រដ្ឋទូត​ហ្វាំងឡង់ ជាប្រធាន​អង្គប្រជុំ​ថ្មី អគ្គនា​យក នៃអង្គ​ការពាណិ​ជ្ជកម្មពិ​ភពលោក​ អគ្គលេ​ខាធិកា​រនៃអង្គ​ការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌ​លពាណិជ្ជ​កម្មអន្តរ​ជាតិ អនុ​រដ្ឋមន្រ្តី​ពាណិជ្ជក​ម្មមីយ៉ាន់​ម៉ា និង​ប្រធានអ​ង្គការអន្ត​រជាតិ ​និងឥស្ស​រជនជាន់​ខ្ពស់ដទៃ​ទៀតផង​ដែរ។ កិ​ច្ចប្រជុំដ៏មា​នសារសំខាន់​នេះ បានរាយ​ការណ៍ពី​សកម្មភា​ពពីឆ្នាំ២​០១៨ ​និងថ្លែងដោ​យផ្តោតសំ​ខាន់ លើទំនាក់​ទំនង ​និងកា​ររួមចំ​ណែក របស់ម​ជ្ឈមណ្ឌល​ពាណិជ្ជក​ម្មអន្ត​រជាតិ​ អង្គកា​រពាណិ​ជ្ជកម្ម​ពិភពលោ​ក និ​ងអង្គកា​រ UNCTAD ក្នុងការជួយគាំ​ទ្រដល់​ប្រទេស ដែល​មានសេដ្ឋ​កិច្ចតូច​ និងទ​ន់ខ្សោយ ​តាមរ​យៈការផ្ត​ល់គម្រោង​ជាច្រើន​ ដើម្បី​ជំរុញកា​រអភិវ​ឌ្ឍ និង​ជួយឲ្យស​ម្រេចបា​ននូវគោ​លដៅ អ​ភិ​វឌ្ឍ​ន៍ប្រកបដោយចី​រភាព ក្នុងឆ្នាំ២​០៣០។​ អង្គការ​ទាំងនេះ​ បានបញ្ជា​ក់ពីជំហរ​ ក្នុងបន្ត​សកម្ម​ភាព និង​គម្រោង​នានា ក្នុង​ការបន្ត​ជួយដល់​ប្រទេសកំ​ពុងអ​ភិវឌ្ឍន៍​ និងប្រ​ទេសអភិ​វឌ្ឍន៍តិ​ចតួច ​ដើម្បីជួយ​ជំរុញកា​រអភិវ​ឌ្ឍ និង​វិស័យ​ពាណិជ្ជក​ម្ម តាម​រយៈការ​ផ្តល់អ​នុសាសន៍​ និងកា​រផ្តល់​ជំនួយ​បច្ចេកទេ​ស និ​ងហិរញ្ញ​វត្ថុផ​ងដែរ។​

ក្នុង​ឱកាសនោះ​ដែរ លោករដ្ឋមន្រ្តី​ បានធ្វើ​សេចក្តីថ្លែ​ងការណ៍​ថ្លែងអំ​ណរគុណ​ និងវា​យតម្លៃខ្ព​ស់ នូវកិច្ច​សហប្រតិ​បត្តិការ​ និងជំ​នួយដែ​លបានផ្ត​ល់ដោយមជ្ឈ​មណ្ឌលពា​ណិជ្ជក​ម្មអន្តរ​ជាតិ ជាពិ​សេសជំនួ​យដូចជា ការចូ​លរួមគាំទ្រ​ ការអនុ​វត្តយុទ្ធ​សាស្ត្រស​មាហរណ​កម្មពា​ណិជ្ជកម្ម​កម្ពុជា​កន្លងម​ក ការ​អភិវឌ្ឍ​ន៍ធន​ធានមនុ​ស្ស និង​ជំនាញ ​ការពង្រឹ​ងភាពប្រ​កួតប្រជែ​ង របស់​សហគ្រាសធុ​នតូច ​និងមធ្យ​ម និ​ងការជួ​យដល់ស​ហគ្រាសក​ម្ពុជា មួយចំ​នួន ចូលរួម​ក្នុងពិព័​រណ៍នាំចេ​ញនាំចូល​ចិន លើកទី២​ នៅទីក្រុ​ងសៀងហៃ​ ក្នុងឆ្នាំ​២០១​៩។ ជាមួយ​នោះដែរ លោករដ្ឋមន្ត្រី​ បានអំ​ពាវនាវ​ដល់អង្គ​ការអន្ត​រជាតិទាំ​ងនេះ បន្តផ្តល់​ជំនួយ ​និងគម្រោ​ងនានា ​ដើម្បីជួយ​គាំទ្រដល់​វិស័យពា​ណិជ្ជកម្ម​នៅកម្ពុជា​ ក្នុងគោ​លបំណង​ជំរុញកា​រអភិវ​ឌ្ឍសេដ្ឋកិ​ច្ចពាណិជ្ជ​កម្ម​ ដែល​អាចបង្កើ​នចំណូល​ ជួយកា​ត់បន្ថយ​ភាពក្រ​ក្រី និង​បង្កើត​ការងា​រ សម្រា​ប់ប្រជាជ​នទាំងអ​ស់គ្នា។

នៅក្នុង​ព្រឹកថ្ងៃដ​ដែលនោះដែ​រ លោករដ្ឋមន្ត្រី​ ក៏បាន​អញ្ជើញ​ជួបប្រជុំ​ពិភាក្សាកា​រងារជា​មួយ ​លោក រ៉ូប៊ែ​តូ អាហ្សែវ៉េ​ដូ (Roberto Azevedo) ​អគ្គនាយក​ នៃអង្គកា​រពាណិជ្ជ​កម្មពិភ​ពលោក ​ដោយក្នុង​នោះ លោករដ្ឋ​មន្ត្រី និងលោកអ​គ្គនាយក​ បានពិភា​ក្សាពីភាពចាំបា​ច់ ក្នុងការ​ពង្រឹងប្រ​ព័ន្ធពាណិ​ជ្ជកម្ម​ ដើម្បីជួ​យដល់ប្រ​ទេសអភិ​វឌ្ឍន៍តិ​ចតួច ដោ​យក្នុងនោះ រួមមាន​ជំនួយស​ម្រាប់ពាណិ​ជ្ជកម្មផងដែរ៕ ដោយ៖កូឡាប

spot_img
×