Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​បញ្ជូន​គ្រូ​បង្គោល​បន្ថែម មក​បណ្ដុះបណ្ដាល​ជំនាញ ថែទាំ​មនុស្ស​ចាស់ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ស​ង្គ​ម​ពោធិ៍​សែន​ជ័យ​

spot_img

​ភ្នំពេញ​៖ អង្គការ JCIA ជប៉ុន ដែលជា​ដៃគូ​សហការ និង​ជួយ​គាំទ្រ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​សង្គម​ពោធិ៍​សែន​ជ័យ ស្ថិតនៅ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​គ្រូ​បង្គោល ផ្នែក​ថែទាំ​មនុស្ស​ចាស់​របស់ខ្លួន​ប​ន្ថែ​ម មក​បណ្ដុះបណ្ដាល​ជំនាញ​មួយចំនួនទៀត ដល់​សិក្ខាកាម ដែល​សិក្សា​នៅក្នុង​មជ្ឈមណ្ឌល​មួយ​នេះ សំដៅ​បង្កើន​ចំនួន​កម្មសិក្សាការី​កម្ពុ​ជា ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​បន្ថែម​។​

​ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​គណៈប្រតិភូ​ជប៉ុន ដឹកនាំ​ដោយ​លោក យ៉ាម៉ាដា ហ្វូ​មី​យ៉ូ (Yamada Fumio) ប្រធាន​អង្គការ JCIA នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​។​

​លោក យ៉ាម៉ាដា បានឱ្យដឹងថា ដំណើរការ​បណ្ដុះបណ្ដាល នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ស​ង្គ​ម​ពោធិ៍​សែន​ជ័យ ដែល​បាននិងកំពុង​បណ្ដុះបណ្ដាល ជំនាញ​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ដល់​កម្មសិក្សាការី​កម្ពុ​ជា​នោះ ពិតជា​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន ប៉ុន្តែ​ចំនួន​កម្មសិក្សាការី ដែល​បាន​បញ្ជូនទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នោះ នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ដូច្នេះ​បាន​បញ្ជូន​គ្រូ​បង្គោល​មួយចំនួន មកជួយ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម ដោយ​ផ្ដោតលើ​ផ្នែក​សុខាភិបាល ដើម្បី​បង្កើន​ការជ្រើសរើស គ្រប់គ្រង បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ឱ្យបាន​កាន់តែច្រើន​។​

​លោក យ៉ាម៉ាដា ក៏បាន​លើកឡើង​ពី​ការបង្កើត​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា ឬ​ហៅថា ភូមិ​ខ្មែរ នៅ​ប្រទេស​ជប៉ុន ដោយ​ភាគី​ជប៉ុន ចង់​បង្កើត​មជ្ឈមណ្ឌល​នេះ ឱ្យបាន​៤​ទីតាំង នៅតាម​ទីក្រុង និង​ខេត្ត​ផ្សេងគ្នា ប៉ុន្តែ​មិនទាន់​ទទួលបាន​ច្បាប់​សាងសង់ និង​ការគាំទ្រ​ពី​សំណាក់​ក្រសួង​ស្ថាប័ន​មួយចំនួន របស់​កម្ពុជា​នៅឡើយ​។​

​បញ្ហា​នេះ លោក យ៉ាម៉ាដា បាន​បញ្ជាក់ថា លោក​បាន​ពិភាក្សា​លម្អិត ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ ប្រទេស​ជប៉ុន រួចមកហើយ ប៉ុន្តែ​នៅឡើយ មិនទាន់មាន​ការជួយ​គាំទ្រ​ផ្នែក​ស្មារតី និង​ហិរញ្ញវត្ថុ ដោយ​លោក យ៉ាម៉ាដា ក៏បាន​ស្នើសុំ​ការគាំទ្រ ពី​សំណាក់​លោក អ៊ិត សំហេង ហើយនឹង​បន្ត​ស្នើសុំ​ការគាំទ្រ ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា របស់​កម្ពុជា​បន្តទៀត​។​

​លោក អ៊ិត សំហេង បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ លើកទឹកចិត្ត​ឱ្យ​អង្គការ JCIA អនុវត្តន៍​ការបណ្ដុះបណ្ដាល​ជំនាញ ដល់​កម្មសិក្សាការី​នេះ ឱ្យបាន​ត្រឹមត្រូវ ស្របតាម​នីតិវិធី ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ភាគី​កម្ពុជា និង​ជប៉ុន ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា កាលពីដើមឆ្នាំ​២០១៩​មក​។​

​លោក​រដ្ឋមន្ត្រី បានស្នើ​ឱ្យមាន​ការគិត​គូរ លើ​បញ្ហា​សុវត្ថិភាព របស់​កម្មសិក្សាការី​ក​ម្ពុ​ជា ដែល​ត្រូវ​បញ្ជូនទៅ​ធ្វើការ និង​កំពុងធ្វើការ នៅ​ប្រទេស​ជប៉ុន ដែល​នេះ ជាការ​យកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋ​កម្ពុជា​។​

​លោក​អ៊ិត សំហេង បានស្នើ​ភាគី​ជប៉ុន ឱ្យមាន​ការស្នើ​សុំច្បាប់ សាងសង់​ទីតាំង ភូមិ​ខ្មែរ នៅ​ជប៉ុន​នេះ​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្ត​នីតិវិធី នៃ​ប្រទេស​ជប៉ុន ឱ្យបាន​ហ្មត់ចត់ ហើយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ស្វាគមន៍ និង​គាំទ្រ​ជានិច្ច​៕ ដោយ​៖​កូ​ឡាប​

spot_img
×