Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ស្រី​អាមេរិក ចោល​របរ​ចាស់ ចាប់យក​របរ​ថ្មី ដើម្បី​ប្រឆាំង​… ការ​ទីទ័ល​

spot_img

​ការ​ឆ្មក់​ចូល​ផ្ទះបន​មួយ​នៅ​ទីក្រុង Carson (​រដ្ឋ Nevada អាមេរិក​) ធ្វើ​ឲ្យ​មនុស្ស​ពុំ​តិច​នាក់​ទេ ដែល​ស្រឡាំងកាំង ព្រោះ​ស្រីផ្កាមាស​នៅ​ទីនោះ​មាន​ប្រភព​ចេញពី​ទាហាន​ផងដែរ ។​

Moonlit Bunny Ranch ជា​ផ្ទះបន​មួយ​ធ្វើ​សកម្មភាព​ចំហរ​ស្របច្បាប់​នៅទីនេះ ។ មាន​កន្លែង​ជាច្រើន​នៅ Nevada បានទទួល​ស្គាល់​របរ​លក់ខ្លួន ជា​កិច្ច​ការធម្មតា​មួយ ប៉ុន្តែ “​របរ​”​នេះ តម្រូវ​ឲ្យ​ប្រព្រឹត្ត​ទៅក្នុង​ផ្ទះបន​ស្របច្បាប់ ។​

​នៅ “​ឋានសួគ៌​” នេះ មាន​ផ្ទុក​នូវ​រឿងរ៉ាវ​ជាច្រើន ធ្វើ​ឲ្យ​គេ​ស្រឡាំងកាំង​ក្នុងនោះ​មានរឿង​សមត្ថភាព និង​ប្រភពដើម​របស់​ពួក “​ទេពអប្សរ​” នៅ​ទីនោះ ។ ផ្ទះបន​នេះ​ប្រមូលផ្តុំ​នូវ​សមត្ថភាព​សង្គម​ផ្សេងៗ​គ្នា រួមមាន​ទាំង​អាហារ​អាមេរិក អ្នកធ្វើការងារ​ការិយាល័យ គ្រូបង្រៀន​សិស្សស្រីៗ​មេផ្ទះ​… ។​ល​។​

​ទាហាន​ស្រី​អាមេរិក​ម្នាក់​

​មនុស្ស​ពុំ​តិច​ទេ ដែល​ចោទ​សួរថា ហេតុអ្វី​ក៏មាន​យុទ្ធ​នារី​មាន​វត្តមាន​នៅទីនេះ​ដែរ​? ។ ដោយសារ​ស្ថានភាព​ខ្វះខាត កម្រិត​កំពូល​ក្នុង​កងទ័ព​មិន​តុល្យភាព​ចំពោះ​ការចំណាយ​ផ្ទាល់ខ្លួន ទាហាន​ស្រី​ទាំងនោះ​បាន​ចោល​របរ​ចាស់​លោត​ចូល​ច្រកទ្វារ​នេះ ។​

​ចំពោះ​ពួកគេ​ធ្វើជា​ស្រីពេស្យា​ជាការ​ងារ​និង​ជា​ផ្លូវ​ក្រាល​ព្រំ​ងាយ​ដើរ​ជាង​ងាយ​ទទួលបាន​ចំណូល​ខ្ពស់ ហើយក៏​ឆាប់រហ័ស​ទៀត ។​

​នៅក្នុង​ផ្ទះបន​ស្របច្បាប់ ពួកគេ​ពុំ​រង​ទទួល​នូវ​ស្ថានភាព​ធ្វើបាន​ពី​ថៅកែ ឬ​ពួក​ជើងកាង​ទេ គេ​គ្រាន់តែ​ត្រូវ​ទូទាត់​សោហ៊ុយ ដល់​សេវា​នានា​ជាអាទិ៍​៖ ស្រោមអនាម័យ ថ្លៃឈ្នួល​បន្ទប់ កម្រៃ​ទាក់ទង​អតិថិជន ឬ​ប្រឹក្សា​យោបល់ (​ប្រសិន​មាន​) ។​

​នោះគេ​ហៅថា ទូទាត់​អ​ប្បរមា​ឲ្យ​ផ្ទះបន ។ រីឯ​លុយ​មួយ​ភាគ​ធំ​ជា​របស់​ពួកគេ ។ ក្នុង​នោះគេ​ត្រូវ​បង់ពន្ធ​ឲ្យ​រដ្ឋ​ដូច​ពលករ​ដទៃ ត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល ។​

​ផ្ទះបន Moonlit Bunny Ranch

​ធ្វើជា​ស្រីផ្កាមាស​ក្នុង​ផ្ទះបន​ស្របច្បាប់ “​អតីត​យុទ្ធ​នារី​” ទាំងនោះ​នៅបាន​ស្លៀកពាក់​សិច​ស៊ី តុបតែង​ខ្លួន​តាម​ចំណូលចិត្ត ។ គេ​ពុំ​ចាំបាច់​ហ្វឹកហាត់ ហូរ​ញើស ហត់នឿយ​… ។​ល​។ ពិសេស​គឺ​ពុំ​ត្រូវគោរព​វិន័យ​ទ័ព​ដ៏​តឹងរ៉ឹង ។​

​ពួកគេ​នៅ​ទទួលបាន​ការត្រួតពិនិត្យ​សុខភាព​ជាប្រចាំ ព្រោះ​ជា​សំណូមពរ​សំខាន់​ចំពោះ​ផ្ទះបន​ដែល​តែង​ចង់​រក្សា “​យីហោ​” របស់ខ្លួន ។​

​ក្នុង “​អតិថិជន​” ម្នាក់ៗ គេ​អា​ចរក​កម្រៃ​បាន​ប្រមាណ ១០០​ដុល្លារ ប្រៀប​នឹង​ការធ្វើជា “​យុទ្ធ​នារី​” នោះ​ពិត​ជាមាន​គម្លាត​…​ឆ្ងាយ​ណាស់​! ៕​

spot_img
×