Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​ជន​លិច​ក្រុងព្រះសីហនុ​, មន្ត្រីរដ្ឋបាល​ខេត្ត​នេះ ចោទ​ពលរដ្ឋ​ចាក់ដី​លុប​អូរ និង​ប្រឡាយទឹក​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ ចាប់តាំងពី​យប់​រហូត​មកដល់​វេលា​ជិត​ថ្ងៃត្រង់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ បណ្តាល​ឲ្យ​តំបន់​ទំនាប​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ ត្រូវ​លិចលង់​ស្ទើរ​មួយ​ចំហៀង​ក្រុង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា តំបន់​លិចលង់​ទាំងនោះ​មាននៅ​ម្តុំ​អូរ​សំអាត តាមផ្លូវ​ឯករាជ្យ និង​ភូមិដ្ឋាន​ពលរដ្ឋ​មួយចំនួនទៀត នៅតាម​ផ្លូវ​អ៊ឹ​ល​វី ត្រូវ​ទឹកភ្លៀង​ជន់​លិច​ទាំង​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ​ធ្វើដំណើរ​..​។​

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ ទទួលបន្ទុក​ផ្នែក​ប្រព័ន្ធ​លូ អូរ និង​ប្រឡាយ បញ្ជាក់ថា រាល់ថ្ងៃនេះ នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ផ្លែ​ក​ខ្លះ​ក្នុង​មូលដ្ឋាន​ក្រុងព្រះសីហនុ គឺ​តែងមាន​ជំនន់​ទឹកភ្លៀង​ជន់​លិច ។

​មន្ត្រី​បន្តថា ជំនន់​ទឹកភ្លៀង​ជន់​លិច​នៅ​ថ្ងៃទី​៣ ខែកក្កដា​នេះ វា​មិនមែនជា​លើក​ទី​១​ទេ ដែល​ត្រូវ​ជន់​លុច​ក្រុងព្រះសីហនុ​នោះ​។ ម​ន្ត្រូ​ប​ម្ត​ថា ជំនន់​ជន់​លិច​នេះ វា​បណ្តាលមកពី​ទំហំ​អូរ និង​ប្រឡាយ​រំដោះ​ទឹក​ភាគច្រើន នៅក្នុង​ក្រុងព្រះសីហនុ​បានរួម​តូច ដោយសា​ការសាងសង់​ផ្ទះ និង​សំណង់​ផ្សេងៗ របស់​ប្រជាពលរដ្ឋ​មួយចំនួន បាន​សង់​រំលោភ នៅ​លើដី​ចំណី​មាត់​អូរ និង​ប្រឡាយ ដោយ​ខុសច្បាប់​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា រាល់ថ្ងៃនេះ នា​មូលដ្ឋាន​ក្រុងព្រះសីហនុ គឺមាន​សំណង់​មួយចំនួន បាន​សាងសង់​ដោយ​គ្មាន​ប្រព័ន្ធ​លូ​ក្រោម​ដី ហើយ​បាន​ចាក់ដី​លុប​បិទផ្លូវ​ទឹក​ហូរ​ជាដើម ទើប​បណ្តាល​ឲ្យ​ទឹកភ្លៀង​ជន​លិច​ក្រុង​។​

​ក្នុងនោះ កាកសំណល់​សំរាម ក៏បានរ​សាត់អណ្តែត​ម​ក​បិទមាត់​លូ និង​ប្រឡាយ​សម្រាប់​រំដោះ​ទឹក​ផង ទើប​ធ្វើ​ឲ្យ​ចរន្តទឹក​ហូៗ​មិនទាន់ នាំ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ​ធ្វើដំណើរ​មួយចំនួន​នា​ក្រុងព្រះសីហនុ​។​

​ត្រង់ចំណុច​នេះ មន្ត្រីខេត្ត​ព្រះសីហនុ​បន្តថា បច្ចុប្បន្ន​ជំនន់​ជន់​លិច​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុងធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់ ដោយ​ប្រើ​វិធានការ​បច្ចេកទេស​នាំយក​គ្រឿងចក្រ កាយ​បើក​ផ្លូវទឹក​ហូរ​ផង និង​ប្រើ​វិធានការ​ផ្លូវច្បាប់ ទៅលើ​ជន​ទាំងឡាយណា ដែល​រំលោភ​យក​ដី​ចំណី​មាត់​អូរ និង​ប្រឡាយ ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់ ដើម្បី​ឈានទៅ​រំដោះ​ទឹក​ជន់​លិច ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មក​ម្តងៗ​។​

​យ៉ាងណា​ក៏ដោយចុះ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ រំពឹងថា ចំពោះ​សកម្មភាព​នាំយក​គ្រឿងចក្រ មក​ជី​កាយ​អូរ ប្រឡាយ និង​ការស្ថាបនា​ប្រព័ន្ធ​លូ​ប​ង្ហូរ ទឹក​ក្រោម​ដី ដើម្បី​រំដោះ​ទឹកភ្លៀង របស់​ក្រុមបច្ចេកទេស នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​អាច​ឈានទៅ​រំដោះ​ជំនន់​ទឹកភ្លៀង​នា​ក្រុងព្រះសីហនុ ទទួលបាន​ជោគជ័យ ក្នុងពេល​ឆាប់ៗ​នេះ​៕ ដែន សីមា​

spot_img
×