Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តកណ្តាល ជំរុញ​ឲ្យ​មេ​ប៉ុស្តិ៍​បង្ក្រាប​ល្បែង​សុី​សង​និង​ករណី​គ្រឿងញៀន​ឲ្យ​អស់​ក្នុង​ដែន​សមត្ថកិច្ច​

spot_img

​ខេត្តកណ្តាល ​៖ ករណី​ល្បែង​សុី​សង​និង​ករណី​គ្រឿងញៀន​នៅតែ​ជា​ក្តីកង្វល់ និង​ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង ដូច្នេះ​ហេី​យ មេ​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​/​ក្រុង ទូទាំង​ខេត្ត ត្រូវ​ពង្រឹង​ទប់ស្កាត់​បង្ការ បង្ក្រាប​ល្បែង​សុី​សង និង​ករណី​គ្រឿងញៀន​ឲ្យ​អស់​ក្នុង​ដែន​សមត្ថកិច្ច​ដេី​ម្បី​ស្វែងរក​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ឲ្យ​បានល្អ​ប្រសើរ ។ នេះ​ជាការ​លេី​កឡេី​ង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ា​វ ចំ​រេី​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​សេចក្តីណែនាំ​លេខ​០០៣ ស្តីពី​ការពង្រឹង​បន្ថែម​ប្រសិទ្ធភាព​ការងារ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប្រចាំខែ​មិថុនា និង​លេី​ក​ទិស​ទៅ​ខែកក្កដា ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក​/​លោកស្រី​ស្នងការរង នាយ នាយរង​ការិយាល័យ អធិការ​ទាំង​១១​ស្រុក​/​ក្រុង និង​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១២៧​ប៉ុស្តិ៍​ផងដែរ​ ។

លោកស្នងការ​ក៏បាន​ធ្វេី​ការជំរុញ​ឲ្យ​លោកស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​អធិការ​គ្រប់​បណ្តា​ស្រុក​/​ក្រុង ដេី​ម្បី​ត្រួតពិនិត្យ​តៃកុង​ឡាន​ឈ្នួល​តូច ធំ និង​កុងតឺន័រ រក​សារធាតុ​ញៀន​ដោយ​ពិនិត្យ​ទឹកនោម បេី​ឃេី​ញ​តៃកុង​ឡាន​ណា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន យើង​នឹង​បញ្ឈប់​ការបើកបរ ហើយ​ហៅ​ម្ចាស់ ឬ​ក្រុមហ៊ុន​មក​ទទួលយក​រថយន្ត​។ ចំណែក​អ្នកបើកបរ​រថយន្ត យើង​នឹង​ដកហូត​ប័ណ្ណបើកបរ​បណ្តោះ អាសន្ន និង​នាំសា​មុ​ី​ខ្លួន ទៅកាន់​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា ។ អនុវត្ត​បែ​បប​នេះ វា​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរ ព្រោះ​អ្នកបើកបរ ប្រសិនបើ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន អាចមាន​ការធ្វេសប្រហែស​បង្ក​គ្រោះថ្នាក់​ចរាចរ​បាន​។ ក្រៅពី​ពិនិត្យ​ទៅលើ​អ្នកបើកបរ សមត្ថកិច្ច​នគរបាល​ទាំងអស់​ត្រូវ​រួមគ្នា​ពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន ពិសេស​នៅតាម​បណ្តា​ទីតាំង​ក្លឹប​កម្សាន្ត ខារ៉ាអូខេ និង​ផ្ទះសំណាក់​។​ល​។ អ្វីដែល​ត្រូវខិតខំ​បន្ថែមទៀត គឺ​បំពេញ​កាតព្វកិច្ច និង​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅក្នុង​ភាពសុខសាន្ត​។ ពេល​ចុះ​បំពេញភារកិច្ច​កងកម្លាំង​ទាំងអស់ ត្រូវ​សម្រួល​ឥរិយាបទ​របស់ខ្លួន ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រើប្រាស់​សម្តីសំដៅ​កុំ​ឲ្យ​ឆ្គាំឆ្គង ត្រូវ​ចេះ​គោរព​ឋានានុក្រម រាយការណ៍​ជូន​ថ្នាក់លើ​៕​

spot_img
×