Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភពលោក​នឹង​អបអរសាទរ​ឆ្នាំ​សកល​ថ្នី​នា​រាត្រី​ថ្ងៃនេះ​, សម្តេច​តេ​ជោ ជូនពរ​ជនរួមជាតិ ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ ក្នុង​ក្រុមគ្រួសារ រកស៊ី​ទទួលទាន​មានបាន និង​មាន​លាភ​សំណាង​គ្រប់ៗ​គ្នា​

spot_img

​ភ្នំពេញ​៖ ក្នុងឱកាស​ដែល​ពិភពលោក​នឹង​អបអរសាទរ​ឆ្នាំ​សកល​ថ្មី ២០១៨ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧​នេះ បាន​មានប្រសាសន៍​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ថ្ងៃអាទិត្យ​ទី ៣១​ធ្នូ នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៧, នៅ​ម៉ោង​១២:០០ យប់​នេះ ពិភពលោក​នឹង​អបអរសាទរ​ឆ្នាំ​សកល​ថ្មី ២០១៨​។ នៅ​ចុង​សប្តាហ៍​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​បាន និង​កំពុងធ្វើដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ជាពិសេស​គឺ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ដូចជា ខេត្ត​ព្រះសីហនុ កំពត និង​កែប​។

​បើតាម​សម្តេច​តេ​ជោ សូម​បងប្អូន​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ព្រោះ​មាន​អ្នកធ្វើដំណើរ​ច្រើន​ដែល​ធ្វើ​ឲ្យ​ផ្លូវ​ចង្អៀត​។ សូម​បន្ថយល្បឿន​ពេល​បើកបរ​កាត់​ទីប្រជុំជន ហើយ​មានការ​អធ្យាស្រ័យ ឲ្យ​គ្នា​ទៅវិញទៅមក​ពេល​កំពុង​បើកបរ​។​

​សូម​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច ជួយ​សម្រួល​ចរាចរណ៍ រៀបចំ​ការពារ​សណ្តាប់​ធ្នាប់ ជូន​ពលរដ្ឋ និង​ទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​បាន​កម្សាន្ត​សប្បាយរីករាយ នៅក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំ​សកល​ថ្មី ២០១៨ នៅ​យប់​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា “​ខ្ញុំ និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ ក្នុង​ក្រុមគ្រួសារ រកស៊ី​ទទួលទាន​មានបាន និង​មាន​លាភ​សំណាង គ្រប់ៗ​គ្នា ព្រមទាំង​ពុទ្ធពរ​៥​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ខាន​”៕ ដោយ​៖​កូ​ឡាប​

 

spot_img
×